(ភ្នំពេញ) ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅសាលារាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកឃួង ស្រេង បានជម្រាបជូនលោក លូ យ៉ាន ថា រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ លោក បានលើកឡើងបន្ថែមថា ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមានតម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុន គឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ ៣០ម៉ឺននាក់ តែមកដល់ពេលនេះ ដោយមានការរីកចម្រើន ធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ ។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ទំនាក់ទំនងប្រទេសចិន និងកម្ពុជា ជាទំនាក់ទំនងមិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ។ លោក បានសូមមិត្តចិន […]
ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្ដិការណ៍ ពិធីបុណ្យរំឭកគុណអង្គរ នៅខេត្ដសៀមរាប
(សៀមរាប) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍រំឭកគុណអង្គរលើកទី៣ ដើម្បីរំឭកនឹកគុណដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបអរសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខាងមុខប្រាសាទអង្គរវត្ដ។ នៅក្នុងពិធីដ៏មហានក្ខឬក្សនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវជាភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ព្រមជាមួយអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា ការរៀបចំពិធីរំឭកគុណនេះ គឺជាការបង្ហាញនូវអរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រដ៏សែនយូរលង់ របស់ជាតិសាសនាដែលមានវ័យចំណាស់មួយនេះ ប្រកបដោយមោទនភាពជាតិខ្មែរ ។ មួយវិញទៀត ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់អ្នកទេសចរជាតិ និងអន្តរជាតិ […]
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!
(ភ្នំពេញ) ៖ នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្មជាមួយកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (មានទាំង នគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ) ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក […]
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាជាគ្រោះ និងផ្ដល់យោបល់
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាជាគ្រោះ និងផ្ដល់យោបល់  រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា៖ 1.គណបក្ស ប្រជាជនកម្ពុជា 2.គណបក្ស ខ្មែររួបរួមជាតិ 3.គណបក្ស ពន្លឺថ្មី 4.គណបក្ស សញ្ញាតិកម្ពុជា 5.គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ 6.គណបក្ស នគរប្រជាធិបតេយ្យ 7.គណបក្ស រស្មីខេមរា […]
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ […]
បនល្បែងគ្រប់ប្រភេទបែបកាស៊ីដំណើរការវិញហើយក្នុងទឹកដីច្រាំងចម្រេះ មិនរំខានដល់សមត្ថកិច្ចទេ ឬមួយអស់លោកត្រូវយ័ន្តទេវ ប្រាក់មើលមិនឃើញ
ភ្នំពេញ ៖ តាមប្រភពដែលបណ្ដាញសារព័ត៌គេហទំព័រផល្លីញូស៍ ទើបទទួលបានអោយដឹងថា មានបនល្បែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងវិហារអ៊ីស្លាម ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកមានល្បែងឡើងវិញហើយ។ បន្ទាប់ពីត្រូវបានទីតាំងបនល្បែងមួយកន្លែងនោះ ត្រូវបានអាជ្ញាធរ ខណ្ឌឫស្សីកែវ ចុះបង្ក្រាប កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយដកហូតបានវត្ថុតាងមួយចំនួន និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ចាត់ការទៅតាមនីតិវិធីច្បាប់។ ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ចាក់បាល់ បៀលការ៉ាប់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខណ្ឌឬស្សីកែវនោះទេ។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ ចៅសង្កាត់ច្រាំងចំរេះ១ នឹងលោកអធិការខណ្ឌឬស្សីកែវស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ទេទើបអាចបង្ក្រាបបានមើលទៅ។ […]
ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់លោកហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយធ្លាក់អាចម៍តាមផ្លូវធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ។
ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់លោកហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយធ្លាក់អាចម៍តាមផ្លូវធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ បាត់ដំបង:ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រិយមិត្តអ្នកស្តាប់ បានដឹងហើយថា បាត់ដំបងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំង២៥ខេត្ត.ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វែងខ្វាត់ និងប្រព័ន្ធធារាសាស្រ្ត ជាពិសេសក្រុងបាត់ដំបងជាក្រុងមួយដែលបានធ្វើនុវានវត្តន៍ និងជាទីក្រុងរំដួល៣ទង ប៉ុន្តែទន្ទឹមនិងនោះក៏មានរឿងរាវ បញ្ហា មិនចេះចប់ មិនចេះហើយ មិនចាញ់ខេត្ដដទៃដែរ។ តែងតែបង្កឲ្យមតិមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរ សួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងការអនុវត្តន៍មិនមានតម្លាភាព ។ ថ្មីៗនេះឃើញមានឈ្មួញ១ក្តាប់តូចតែងតែបង្ករ នូវការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើប្រកបរបរអជីវកម្មផ្សេងៗដើម្បីចញ្ចឹមជីវិតជាពិសេស រថយន្តដឹកដីធន់ តូចធំ របស់អស់លោកឈ្មួញមួយចំនួនមិនបានអនុវត្តន៍តាមសារចរណ៍ណែនាំរបស់មន្ត្រីសណ្តាប់ធ្នាប់សារធារណៈនោះទេ មិនប៉ុណ្ណោះបង្ករនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋព្រោះអស់លោកតាកុងឡានមួយចំនួនបើកបរលើសល្បឿនដែលច្បាប់បានកំណត់ តែបែជាអជ្ញាធរហាក់បីដូចជាមិនអើពើ ចំពោះសុខទុក្ខនិងការធ្វើដំណើ របស់ពលរដ្ឋទាល់តែសោះ បានជាបណ្តែតបណ្តោយឲ្យឈ្មួញមួយក្តាប់តូច ធ្វើតាមអំពើចិត្ត។ ប្រមុខរាជរដ្ឋាភិបាលលោកបង្កើតឲ្យមានថ្នាក់ដឹកនាំ ខេត្ត ក្រុង/ ស្រុក ឃុំ/សង្កាត់ គឺដើម្បីឲ្យអស់លោកមើកថែរក្សាការពារពលរដ្ឋ និងជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល ។ សូមបញ្ជាក់ជាថ្មីម្តងទៀតកាលពីថ្ងៃទី០៥. ខែធ្នូ ឆ្នាំ២០២៣នេះ មានរអ៊ូរទាំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមដងផ្លូវលំភូមិ ភូមិចែងក្តាឃុំ […]
សាច់បង្កកឥតច្បាប់ជិត ៤ សែនគីឡូក្រាម ត្រូវបានរកសមត្ថកិច្ចឃើញ នៅឃ្លាំងស្តុក ១កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
(ភ្នំពេញ) ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ០១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មានច្បាប់យ៉ាងច្រើនសម្បើមគឺជិត ៤០ ម៉ឺនគីឡូក្រាម ។ ការចុះឆែកឆេរឃ្លាំងស្តុកខាងលើនេះ មានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កក ០១ កន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រុមការងារ បានរកឃើញសាច់បង្កកគ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងសាច់ក្របី សរុប ០២ ម៉ឺន ០៤ ពាន់ ៤២៤ កេះ ស្មើ ០៣ សែន ០៧ ម៉ឺន និង […]
ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប.!។
ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប.! ខេត្តកំពង់ធំ ÷ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រូកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ស្ថិតនៅភូមិស្លាកែប សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាននាំគ្នាបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យពួកគាត់សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។ ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ស្ថិតក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សាតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងខុសច្បាប់ រួចអស់ហើយផងក៏មិនដឹង.!។ ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមានដើម្បីរួមគ្នាទាក់ទាញទេសចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមាន ដើម្បីរួមគ្នាទាក់ទាញទេសចរណ៍។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជេីញជាអធិបតីក្នុងពិធីបិទ “បុណ្យសមុទ្រលេីកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” ខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខេត្តទាំង៤ នៃឆ្នេរសមុទ្រ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង “។ សម្តេចធិបតី បានបញ្ជាក់ថា “ខេត្តនីមួយៗសុទ្ធតែមានសក្កានុពល ដូច្នេះត្រូវពង្រឹងសក្កានុពលរបស់ខ្លួនក្នុងន័យមិនមែនប្រកួតប្រជែងគ្នា ជាការសហការគ្នា”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កម្ពុជានឹងខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍន៍ “។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើ ពិភពលោក និងសមជាតារារះនាទិសនិរតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរ តភ្ជាប់ផ្លូវគោក […]