(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញដល់អភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។ ការជំរុញនេះ បានធ្វើឡើងខណៈដែលលោក ឃួង ស្រេង បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសលោក សេង គន្ធ ឱ្យចូលកាន់តំណែងជាអភិបាលថ្មីនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នៅសាលាខណ្ឌមានជ័យ។ លោក ឃួង ស្រេង បានថ្លែងការកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានយ៉ាងល្អ។ លោក បានបញ្ជាក់ថា ការតែងតាំងនេះ គឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះ ជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយ បើមិនមានការចូលរួមសហការពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ […]
ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ហាមប៉ូលិសចរាចរណ៍ ស្លៀកពាក់ស៊ីវិលប្រើវិទ្យុទាក់ទង ស្ទាក់ចាប់យានយន្តល្មើសច្បាប់
(ភ្នំពេញ) ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីប៉ូលិសចរាចរណ៍ទាំងអស់ មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ចរាចរណ៍នោះទេ ដោយត្រូវប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងចៀសវាងពីការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់ចរារណ៍ ។ ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ លោក ឃួង ស្រេង មានប្រសាសន៍ថា៖ សមត្ថកិច្ចប៉ូលិសទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់ ។ ដូច្នេះត្រូវធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយឧត្ដមភាព ។ លោក ឃួង ស្រេង មានប្រសាសន៍ថា៖ «ហាមចំពោះមន្ត្រីប៉ូលិសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ចៀសវាងការរិះគន់ពីប្រជាពលរដ្ឋ» ។ លោក បានបន្តទៀតថា កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ថែមទៀត ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ […]
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារ ចូលជួបនៅភូមិគ្រឹះក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន
(កណ្តាល) ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួបនៅភូមិគ្រឹះក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន ។ តាមបណ្តាញសង្គមផ្លូវការណ៍ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ ។ សម្តេចតេជោ បានលើកឡើងថា “ផានិត ជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេស A ។ រីឯប្អូនស្រី របស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ ។ សម្តេចតេជោ បានបញ្ជាក់ថា ករណីរបស់ ផានិត ជាករណីពិសេសដែលសម្តេចត្រូវជួយសម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង ។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ […]
សាលាបឋមសិក្សាមួយនៅក្រុងបាត់ដំបង ប្តេជ្ញាមិនប្រើប្រាស់ប្លាស្ទិក និងមិនឱ្យមានផ្លាស្ទិកក្នុងសាលារៀន
(បាត់ដំបង) ៖ ដោយចូលរួមអនុវត្តតាមយុទ្ឋនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» របស់ក្រសួងបរិស្ថាន នាយិកាសាលាបឋមសិក្សាសម្តេច ជា ស៊ីម ដែលស្ថិតនៅភូមិបែកចានថ្មី សង្កាត់ព្រែកស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្តេជ្ញាមិនប្រើប្រាស់ប្លាស្ទិក និងមិនឱ្យមានផ្លាស្ទិកក្នុងសាលារៀនទៀតទេ ទោះជាសាលារៀនមួយនេះ បានបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដបប្លាស្ទិក ចានប្លាស្ទិក និងសម្ភារផលិតពីប្លាស្ទិកដទៃទៀត ដោយអនុវត្តបាន ៨០ភាគរយ ហើយក៏ដោយ តាំងពីឆ្នាំ២០១៨។ លោកស្រី ឃន យ៉ារ៉ាប់ នាយិកាសាលាបឋមសិក្សាសម្តេច ជា ស៊ីម បានអះអាងថា ចាប់ពីយុទ្ឋនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» របស់ក្រសួងបរិស្ថាន រហូតដល់បច្ចុប្បន្ន សាលារៀនមួយនេះអនុវត្តការមិនឱ្យមានការប្រើប្រាស់ប្លាស្ទិកនៅក្នុងទីធ្លាសាលារៀន និងមុខសាលាបាន ១០០ភាគរយ តែម្តង។ ទាក់ទងនឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិចទេ» លោក កត បូរាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅគ្រប់សាលារៀនទាំងអស់នៅតាមមូលដ្ឋាន។ ជាក់ស្តែងកាលពីទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានលោកគ្រូ អ្នកគ្រូ […]
ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយ ១រូប ចេញពីក្របខ័ណ្ឌ
(ភ្នំពេញ) ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។ នេះមិនមែនជាលើកទីមួយទេដែល លោក ស សុខា រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា លោក ស […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កើតការងារជិត ៣ពាន់នាក់
(ភ្នំពេញ) ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កើតការងារជិត ៣.០០០នាក់។ ការថ្លែងនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។ ក្នុងគ្រានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អគារស្នាក់ការកណ្តាលធនាគារវីង គឺជាការរីកចម្រើននៃវិស័យឯកជនផ្នែកហិរញ្ញវត្ថុ ដែលជាសរសៃឈាមភ្ជាប់គ្នាយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន»។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរឹងមាំ និងភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា។ ជាមួយគ្នានេះ […]
ត្រីរាជមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម លែងចូលក្នុងទន្លេសាបវិញ បន្ទាប់ពីអ្នកនេសាទចាប់បាន
(កណ្តាល) ៖ អ្នកនេសាទម្នាក់ឈ្មោះ ម៉ុត សាវឿន ដែលបានលែងត្រីរាជ ០១ ក្បាល ទម្ងន់ ១១៥ គីឡូក្រាម ប្រវែង ២,២ ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរចំពោះសកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ ។ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់អ្នកនេសាទ ចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះ ឱ្យសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ ៕
សេចក្តីបំភ្លឺព័ត៌មានចំពោះករណីបុរសម្នាក់ ជិះម៉ូតូអាក្រាតកាយ នៅក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល
(បាត់ដំបង) ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលដល់មហាជន ក្នុងក្រុងបាត់ដំបង ដោយសារមានបុរសម្នាក់ស្ថិតក្នុងស្ថានភាពអាក្រាតកាយ បានជិះម៉ូតូ ០១ គ្រឿង នៅតាមដងផ្លូវហើយក៏មានអ្នកខ្លះបានថតយករូបភាពនេះទៅចែកចាយ ក្នុងបណ្តាញសង្គមទៀតផង ។ ឃើញទិដ្ឋភាពបែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវស្វែងរកបុរសខាងលើ ដើម្បីបានដឹងអំពីអត្តសញ្ញាណ និងមូលហេតុពិតប្រាកដដែលឈានទៅប្រព្រឹត្តិសកម្មភាពបែបនេះ ។ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បុរសក្នុងរូបភាពខាងលើ ត្រូវបានស្វែងរកឃើញដោយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងនាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង ។ ការសាកសួរក្រុមគ្រួសារគាត់ បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ ត.ហ. អាយុ ៣០ ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្រុមគ្រួសារ បានបញ្ជាក់ថា បុរសនេះមានបញ្ហាវិបល្លាសស្មារតី […]
ធ្លាយ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ភ្នំពេញ ÷ធ្លាយ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ .!។ បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! {មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ លួចបង្កប់ល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ បានយ៉ាងរំភើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យផង ក៏មិនដឹង បានទីតាំងបនល្បែងនេះ ហ៊ានបើកលេងបានដោយរលូន.!។ ទាក់ទិនទៅនិងល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ឃើញនៅតែដំណើរការបើកលេងអនាធិបតេយ្យ ជារៀងរាល់់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម […]
នគរបាលសហព័ន្ធអូស្ត្រាលី សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជាបន្ថែមទៀត
(ភ្នំពេញ) ៖ នគរបាលសហព័ន្ធអូស្ត្រាលីសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ ការសន្យាធ្វើឡើងនៅព្រឹកថ្ងៃទី១២ ធ្នូឆ្នាំ២០២៣ ខណៈ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិបានអនុញ្ញាតឱ្យ លោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈចប់អាណត្តិបេសកកម្មនៅកម្ពុជា និងឧទ្ទេសនាម លោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជានៅទីស្តីការក្រសួងមហាផ្ទៃ ។ នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងការស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់ លោកស្រី រ៉េសល ប៊ល នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី និងថ្លែងអំណរគុណដល់ លោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាសម្រេចបាននូវលទ្ធផលល្អរួមមានការងារបណ្តុះបណ្តាល ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនប្រភេទបានជាច្រើនករណី ។ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឱ្យ លោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ដើម្បីឱ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល […]