ព័ត៌មានជាតិ

ផ្លូវលេខ៣៧៧ ភ្ជាប់ពីរង្វង់មូលព្រាបស ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ សម្រេចការសាងសង់បាន២២%ហើយ គិតត្រឹមខែមករានេះ

(ក្រចេះ) ៖ ផ្លូវមួយខ្សែក្នុងខេត្តក្រចេះ ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ផ្លូវនេះតាំងពីសង្គមចាស់ត្រូវបានស្ថាបនាឡើងសារជាថ្មីបានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ មកដល់ត្រឹមខែមករា ឆ្នាំ២០២៤ សាងសង់សម្រេចបានលទ្ធផល២២%ហើយ។ នេះយោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តក្រចេះ។ សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គដែលអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រេីនថែមទៀត ហេីយផ្លូវនេះគឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ដែលផ្លូវមួយខ្សែនេះ អាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ , រមណីយដ្ឋានទឹកជួរកាំពី ,ទៅទស្សនាវិហារសសរ ១០០ , និងតំបន់ទេសចរណ៍ផ្សេងៗជាច្រេីនទៀត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះបាននិងកំពុងកសាងពង្រីកផ្លូវថ្នល់ ស្ថិតក្រោមគម្រោង RCIP បានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ផ្លូវខេត្តលេខ៣៧៧ (ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ) ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ដែលមានស្ពាន ៩កន្លែង ប្រវែងសរុប៤១៣ម៉ែត្រ សម្រេចបានលទ្ធផល២២% គិតត្រឹមខែមករា ឆ្នាំ២០២៤ ដែលអនុវត្តដោយក្រុមហ៊ុន POLY Chanda Engineering Co.,Ltd ។ តាមការឲ្យដឹងពីលោក សង ប៊ុនថេន […]

ព័ត៌មានជាតិ

ល្បែងមាន់អនឡាញពេញស្រុក ក្បែជណ្តើរផ្ទះប្រជាពលរដ្ឋ បែជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់?

ល្បែងមាន់អនឡាញពេញស្រុក ក្បែជណ្តើរផ្ទះប្រជាពលរដ្ឋ បែជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់ ខេត្តឧត្តរមានជ័យ ៖ សង្ស័យកន្ទេលធំបន្លំដេកល្បែងជន់មាន់អនឡាញនៅក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្សព្វផ្សាយ សមត្ថកិច្ចចុះត្រួតពិនិត្យ ឧបករណ៍ ( កុំព្យូទ័រ) ដែលបើកល្បែងជល់មាន់តាមអនឡាញ បានដឹងខ្លួនជាមុន គឺបានបិទ និងរុះរើចេញអស់ ដោយសមត្ថកិច្ចបានត្រឹមតែថតអាជ្ញាប័ណ្ណឡូតូ និងធ្វើ កិច្ចសន្យាម្ចាស់រោងកាហ្វេ រាយការណ៍ទៅថ្នាក់លើ រួមនឹងមហាជន   សុំកោតសសើរចំពោះចំណាត់ការ និងការអន្តរាគមន៍ របស់អធិការ នគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីមាន សារព័ត៌មាន និងបណ្តាញសង្គមធ្វើការ ផ្សព្វផ្សាយពីសកម្មភាព ល្បែងជល់មាន់តាម អនឡាញ នៅតាមរោងកាហ្វេក្នុងស្រុកអន្លង់វែង លោក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងចុះត្រួតពិនិត្យ នៅតាមបណ្តាលរោងកាហ្វេខាងលើ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានលេងតែឆ្នោតឡូតូ មានអាជ្ញាប័ណ្ណ និងមានមនុស្សអង្គុយជុំគ្នា ផឹកកាហ្វេជុំគ្នាជាធម្មតា។ ក្រោយពីបានចុះត្រួតពិនិត្យរួច ពុំរកឃើញទីតាំងដែលមានការលេងល្បែងជល់មាន់ ក៏ដូចជាការល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមហាងការហ្វ ដូចអ្នកសារព័ត៌មាន បានរាយការណ៍សមត្ថកិច្ចបានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ហាងកាហ្វេ […]

ព័ត៌មានជាតិ

ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបនោះទេ?រីមួយត្រូវថ្មសន្តំមើលមិនឃើញ?

ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបនោះទេ?រីមួយត្រូវថ្មសន្តំមើលមិនឃើញ? ខេត្តឧត្តរមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនេះ ចូលតាមច្រកផ្លូវអង់តែន(011)ត្រង់ចំណុចចំការស្វាយ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប! សង្ស័យមានលាភសក្ការៈ ហើយមើលទៅ.!។   ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ នៅចំណុចចំការស្វាយ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!។   ប្រភពដដែលឲ្យដឹងថា! ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ […]

ព័ត៌មានជាតិ

ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង តើសមត្ថកិច្ចទុកលម្អរទីក្រុងឬ?

ភ្នំពេញ ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។ ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាហលើនេះ យ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ។ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចបន្តគោលការណ៍លើកលែងពន្ធការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ

(ភ្នំពេញ) ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងដោយបានសម្រេចបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។ ការណ៍ដែលរាជរដ្ឋាភិបាលនឹងបន្តអនុគ្រោះពន្ធទៅលើវិស័យអចលនទ្រព្យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការបន្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យនេះ រួមមាន៖ ១. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ២. ពន្ធលើប្រាក់ចំណេញមូលធន ៣. ពន្ធលើអនចលទ្រព្យ និង៤. ពន្ធលើដីធ្លីមិនបានប្រើប្រាស់។

ព័ត៌មានជាតិ

ប្រភេទត្រីធំជាងគេលើពិភពលោក និងជិតផុតពូជ ចំនួន ១៣ក្បាល ត្រូវបានលែងចូលក្នុងទន្លេវិញ ក្នុងឆ្នាំ២០២៣

(ភ្នំពេញ) ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើការការលែងត្រីរាជ ចំនួន ១៣ ក្បាល ដែលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ ។ នេះកិច្ចខិតខំប្រឹងប្រែង លើសពីការលែងប្រភេទត្រីដែលជិតផុតពូជ កាលពីឆ្នាំកន្លងទៅ ដែលជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក្នុងការអភិរក្សប្រភេទមច្ឆជាតិដ៏គួរឱ្យកត់សម្គាល់នេះ ។ យោងតាមការឱ្យដឹងពី គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបញ្ជាក់ថា ត្រីទាំងនេះ ស្ថិតក្នុងចំណោមត្រីធំជាងគេលើពិភពលោកទីពីរ បន្ទាប់ពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា ។ ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីរាជ ជាជំហានដ៏មានអត្ថន័យ ឆ្ពោះទៅរកការអភិរក្សជីវៈចម្រុះ និងការពារអនាគតជលផលរបស់កម្ពុជា ។ តាមរយៈសកម្មភាព ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីទាំងនេះ អ្នកនេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា ការបន្តការរស់រានមានជីវិតរបស់ត្រីរាជ និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារជីវចម្រុះនៅកម្ពុជា ។ អ្នកជំនាញបានផ្ញើសារចំពោះអ្នកនេសាទទាំងអស់ នៅតាមដងទន្លេមេគង្គ ឱ្យចូលរួមសហការក្នុងដំណើរអភិរក្សដែលកំពុងបន្តនេះ ។ នៅឆ្នាំ២០២៤ ត្រូវនាំគ្នាបន្តបំផុសគំនិត នៃការផ្តល់ព័ត៌មានអំពីការចាប់បាននូវប្រភេទត្រីកម្រ និងជិតផុតពូជ ដល់ក្រុមការងារអភិរក្ស ដើម្បលែងវាចូលក្នុងទន្លេវិញ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៣ កន្លងមក ជាឧទាហរណ៍ស្រាប់ ។ […]

ព័ត៌មានជាតិ

ពិតជាផ្កើនមែនលោក ប៊ី វិរះ ម្ចាស់គ្រឿងចក្រធ្វើអាជីកម្មអត់ច្បាប់នៅឃុំតាគ្រាមអាជ្ញធរនឹងជំនាញមិនហ៊ានទប់ស្កាត់

ពិតជាផ្កើនមែនលោក ប៊ី វិរះ ម្ចាស់គ្រឿងចក្រធ្វើអាជីកម្មអត់ច្បាប់នៅឃុំតាគ្រាមអាជ្ញធរនឹងជំនាញមិនហ៊ានទប់ស្កាត់ ស្រុកបាណន់៖នៅថ្ងៃទី2ខែមករាឆ្នាំ2024 បើយោងតាមប្រភពពីរមន្ដ្រីរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍តាមទូរស័ព្ទដល់ខ្ញុំបាទកាន់គេហទំព័រមេគង្គខ្មែរថាចំពោះអ្នកធ្វើអាជីវកម្ម ដូចជាការធ្វើអាជីវកម្មនៅភូមិតាងែនឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងមានពីក្រុមហ៊ុនដែលកាយគាស់ដីក្រហមរបស់ខ្លួនលក់នោះគឺត្រូវបានអោយឈប់ធ្វើអាជីវកម្មហើយដើម្បីរងចាំមានច្បាប់សិនទើបបន្តទៀតបាន។   ពាក់ព័ន្ធករណីធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នៅថ្ងៃទី2ខែមករាឆ្នាំ2024នេះដែល អ្នកធ្វើអាជីវកម្មដូចគ្នាមានចំងល់យ៉ាងខ្លាំងហេតុអ្វីលោក ប៊ី វិរះ នៅតែគាស់កាយលក់ដីយ៉ាងគក្រឹកគក្រែងទៅវិញ។   ទោះជាយ៉ាងណាក្ដីពលរដ្ឋក៏ដូចអ្នកធ្វើអាជីវកម្មស្នើសុំសំណូមពរដល់លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នេះផងទាន។   ចំណែកលោក មេឃុំតាគ្រាមបានមានប្រសាសន៍ថា បញ្ហាអ្នកធ្វើអាជីកម្មនៅក្នុងឃុំរបស់លោកគឺពុំទានអនុញ្ញាត្តនោះទេព្រោះនៅពាក់ព័ន្ធជាមួយពលរដ្ឋដូចជាផ្លូវ នឹងហ៊ុយប៉ះពាល់សុខភាពត្រូវដោះស្រាយសិន តែចំពោះក្រុមហ៊ុនលោក ប៊ី វីរះនោះលោកពុំដឹងនោះទេ ហើយលោកក៏ពុំហ៊ានទប់ស្កាត់នោះដែរ។ គួររំលឹកថាលោក ប៊ី វិរះ ម្ចាស់ធ្វើអាជីកម្ម ក្រុមអ្នកសារព័ត៌មានយើងពុំអាចទំនាក់ទំនងបាននោះទេ។បឋម

ព័ត៌មានជាតិ

ទីតាំងក្លឹបមួយកន្លែងសង្ស័យបង្កប់ល្បែងសុីសង និងថ្នាំក្រវី ខុសច្បាប់ ក្នុងនោះមានជនជាតិចិន នាំគ្នាចេញចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រឹមបានរក្សាភាពស្ងៀមស្ងាត់ !

ទីតាំងក្លឹបមួយកន្លែងសង្ស័យបង្កប់ល្បែងសុីសង និងថ្នាំក្រវី ខុសច្បាប់ ក្នុងនោះមានជនជាតិចិន នាំគ្នាចេញចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រឹមបានរក្សាភាពស្ងៀមស្ងាត់ ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងក្លឹប មួយកន្លែង តាមបណ្តោយផ្លូវ ១០៥ ស្ថិតក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ សង្ស័យបង្កប់ល្បែងស៊ីសង និងថ្នាំក្រវី បើកទទួលក្រុមញៀនល្បែងយ៉ាងគគ្រឹកគគ្រេង តែលោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្ក្រាបឡើយ! តើមានហេតុអ្វីទៅ ទាន? ទីតាំងក្លឹបមួយកន្លែងសង្ស័យបង្កប់ល្បែងសុីសង និងថ្នាំក្រវី ខុសច្បាប់ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ព្រោះមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបនោះទេ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! ម្ចាស់ទីតាំងមួយនេះ ត្រូវដង ត្រូវផ្លែ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អស់ហើយមើលទៅ ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។ ប្រភពដដែលបានឲ្យដឹងថា! ម្ចាស់ទីតាំងក្លឹបល្បែងស៊ីសង ខុសច្បាប់ […]

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១០០០ខ្នង នៅក្នុងមូលដ្ឋានស្រុកព្រៃនប់

(ព្រះសីហនុ) ៖ ធាតុអាកាសប្រែប្រួល រយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅ​ខេត្ដ​ព្រះសីហនុ មានខ្យល់ធ្លាក់ខ្លាំង និងមានលាយឡំខ្យល់កន្ទ្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៦៣២ ខ្នងផ្ទះ នៅតាមបណ្ដាឃុំចំនួន ០៨ ក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ ។ លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងជា​អនុ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​ម​ហន្តរាយខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជា​ពលរដ្ឋរស់នៅតាមបណ្តឃុំចំនួន ០៨ ក្នុងស្រុកព្រៃនប់ បានទទួល​រង​គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះ ០២ ខ្នង របើកដំបូលផ្ទះចំនួន ១.៦៣០ ខ្នងផ្ទះ សរុប ១៦៣២ ​ខ្នង​ផ្ទះ (ស័ង្កសីចំនួន ៧.៩៨៧ សន្លឹក វិទ្យាល័យទួលកែវ ក្បឿង ៥០សន្លឹក និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទឹកល្អក់ ក្បឿង ៦០ សន្លឹក) ។ ក្នុងកិច្ចប្រតិបត្តិការនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បានប្រើប្រាស់កម្លាំងសរុប […]