ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តម្លៃស្រូវនៅខេត្តស្វាយរៀង ធ្លាក់ថ្លៃបន្តិច ប៉ុន្តែនៅតែប្រសើរជាងឆ្នាំមុនៗ ខណៈអង្ករខ្មែរត្រូវប៉ាន់លក់ដាច់នៅវៀតណាម រីឯអង្ករវៀតណាមនាំចេញក្រៅប្រទេស

(ស្វាយរៀង) ៖ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គេសង្កេតឃើញឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលក្នុងមួយថ្ងៃៗនោះ គឺមានកាណូតប៉ុកចាយធំៗ ២០ ទៅ ៣០ គ្រឿង ចូលមកដឹកស្រូវ ចេញទៅប្រទេសវៀតណាម ចាប់ពីទៅ ០៤ ពាន់ទៅ ០៥ ពាន់តោន ក្នុងមួយថ្ងៃ ខណៈស្រូវឡើងជាងឆ្នាំមុនៗ ។ បើតាម លោក គឹម សម្បត្តិ ហៅ យ៉ែង ជាឈ្មួញទិញស្រូវ នៅស្រុកកំពង់រោទិ៍ ដែលនាំស្រូវយកទៅលក់ឱ្យឈ្មួញវៀតណាម នាពេលថ្មីៗនេះ បានឱ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ដោយចាប់ពីស្រូវវស្សា មកដល់ពេលបច្ចុប្បន្ននេះ តម្លៃស្រូវមាននៅតម្លៃល្អគួរសម គឺតម្លៃនៅតែខ្ពស់ ហើយឈ្មួញវៀតណាម ចូលមកទិញស្រូវខ្មែរយើងដល់ផែតែម្តង ។ លោក បានបន្តទៀតថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មកនេះ ស្រូវមានការធ្លាក់ថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃស្រូវនៅតែបានថ្លៃគួរសម បើប្រៀបធៀបទៅឆ្នាំមុនៗនោះ […]

ព័ត៌មានជាតិ

អង្គការក្រុមការងារដោះស្រាយទំនាស់ បានសហការជាមួយមន្ទីរព័ត៌មានខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការសរសេរសារព័ត៌មានខ្លីព័ត៌មានអនឡាញបែបសន្តិភាព។

អង្គការក្រុមការងារដោះស្រាយទំនាស់ បានសហការជាមួយមន្ទីរព័ត៌មានខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការសរសេរសារព័ត៌មានខ្លីព័ត៌មានអនឡាញបែបសន្តិភាព ——————- បាត់ដំបង:ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលនោះស្ថិតក្រោមអធិបតីភាពឯកឧត្តមផេង សិទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោក សួស សុភក្រ្ត័ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមទាំងសហការីក៏ ព្រមទាំងកញ្ញា ស្រី សុធាវី នាយិកាអង្គការ នឹងសហការីបានអញ្ជើញចូលរួមដូចជាអ្នកសារព័ត៌មាន នឹងអ្នកនាំពាក្យតាមបណ្ដាការិយាល័យ ក្រុង.ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ។ គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនោះឆ្លុះបញ្ចាំងអំពីការមូលដ្ឋានគ្រឹះក្នុងការធ្វើព័ត៌មានបែបសន្តិភាពរួមទាំងការកត្តាផ្សារភ្ជាប់រវាងសមត្ថកិច្ចនិងអ្នកសារព័ត៌មាន។ ក្នុងឱកាសនោះគណៈអធិបតីបានលើកសរសើរអំពីអ្នកសារព័ត៌មានបានគោរពនៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុន្តែទន្ទឹមទាំងនោះមានអ្នកសារព័ត៌មានមួយចំនួនតូចមិនទាន់បានគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ។ គណៈអធិបតីបានថ្លែងបន្តទៀតថាអ្នកសារព័ត៌មានត្រូវចេះរៀនចំលក្ខណះសម្បត្តិ អាកប្បកិរិយា និងចេះសាមគ្គីភាព និងផ្សព្វផ្សាយអំពីព័ត៌មានពិតជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។ ក្នុងកម្មវិធីនោះមានការចោទជាសំណួរ និងសូមនូមពររវាងថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ចចម្រុះ និងអ្នកសារព័ត៌មានដើម្បីឲ្យមានអភិបាលកិច្ចល្អក្នុងមូលដ្ឋានខេត្តបាត់ដំបង។ ក្នុងពិធីនោះផងដែរពេលរសៀលលោក សួស សុភក្រ្ត័ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានអញ្ជើញឡើងធ្វើបទបង្ហាញអំពីបច្ចេកទេសក្នុងការថតរូបប្រកបដោយស្តង់ដារ។ ក្នុងពិធីនោះសង្កេតឃើញថាសិក្ខាកាមមានការយល់ដឹងច្រើនស្តីអំពីមូលដ្ឋានគ្រឹះការសរសេរព័ត៌មានខ្លី ព័ត៌មានអនឡាញបែបសន្តិភាព។ ជាចុងបញ្ចប់ វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងក្នុងគោលបំនងបំពាក់បំប៉នឲ្យសិក្ខាកាមមានការដឹងអំពីព័ត៌មានបែបសន្តិភាព ចៀសវាងធ្វើព័ត៌មានហឹង្សា៕ ដោយ:រតនា

ព័ត៌មានជាតិ

ស្តេចឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន តើពិតដែរឬទេក្រោមការលើកឡើងរបស់ឈ្មួញឈើខាងលើនេះ?

ស្តេចឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន តើពិតដែរឬទេក្រោមការលើកឡើងរបស់ឈ្មួញឈើខាងលើនេះ ខេត្តកំពង់ស្ពឺ៖ ឈ្មូញឈើល្បីឈ្មោះម្នាក់នៅស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ ដែលស្គាល់ត្រឹមតែឈ្មោះ ណុប ឌី កាលពីពេលថ្មីៗនេះគេបានអះអាងថា ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរនៅក្នុងខេត្តកំពង់ស្ពឺ សុទ្ធសឹងតែរស់ដោយសារតែរបរជួញដូរឈើខុសច្បាប់របស់ខ្លួន។   ជាមួយការថ្លែងទទួលស្គាល់ថា ខ្លួនពិតជាអ្នករត់ការលុយ និងមានអ្នកកាសែតចុងស្រុកមួយចំនួនតូចចាំជួយសម្របសម្រួលដោះស្រាយនឹងការដឹកជញ្ជូនឈើទាំងនេះ មិនតែប៉ុណ្ណោះគេបានអះអាងថា ទាំងមន្ត្រីជំនាញ និងទាំងអាជ្ញាធរ ត្រូវបានរូបគេបន្តក់ប្រាក់ខែឲ្យ ដែលប្រាក់ទាំងនោះបានមកពីការជួញដូរឈើនេះឯង។   ក្រុមប្រជាពលរដ្ឋរស់នៅក្បែៗរង្វង់មូល(កន្ទូត)នៅស្រុកឱរ៉ាល់បានបង្ហើបឱ្យដឹងថា ណុប ឌី គឺជាអ្នករត់ការនឹងជាឈ្មួញឈើ ឆ្លងប្រទេសល្បីឈ្មោះមួយរូប ក្នុងចំណោមឈ្មួញឈើប្រកបដោយភាពលេចធ្លោមួយចំនួនទៀត ដែលមានឈ្មោះដូចជាឈ្មោះលោក ម៉េ ,លោក ចិន ,លោក ភារិទ្ធ ,និងឈ្មោះ ភារម្យ ជាដើម។   បច្ចុប្បន្ន ក្រុមឈ្មួញឈើទាំងនេះកំពុងតែជម្រុញឲ្យមានការកាប់ឈើកក្រើកឡើងវិញនៅក្នុងតំបន់ភូមសាស្ត្រខេត្តចំនួន”បីដែលមានព្រំប្រទល់ជាប់គ្នាដូចជាតំបន់ព្រៃបរិស្ថានស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ,ព្រំប្រទល់ទឹកដីខេត្តកោះកុង និងខេត្តពោធិ៍សាត់ ជាដើម។ ហើយនិងធ្វើការដឹកជញ្ជូនព្រមគ្នា យកទៅទម្លាក់នៅចំណុចផ្នែកខាងត្បូង (ទេទឹកពុះ)ហើយក៍យករថយន្តស្ទូចដឹកបន្តតាមផ្លូវជាំ ជាប្រភេទផ្លូវក្រាលគ្រោះក្រហម នឹងថ្មមិចឆ្លងកាត់រង្វង់មូលដំរីបីរកន្ទូត ទៅស្តុំនៅបរិវេនភូមិគ្រិះផ្ទះលោក ណុប ឌី […]

ព័ត៌មានជាតិ

ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ០៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង ០៨ នោះ រួមមាន៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ០៤ កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៤ គ្រឿង ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៦ គ្រឿង និងអេស្កាវ៉ាទ័រ […]

ព័ត៌មានជាតិ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ 

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ មក —+—+—+—+– បាត់ដំបង: វេលាម៉ោង៧:៣០ព្រឹក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នៅឆ្នាំ២០២៤បានបើកកម្មវិធីទិវាស្រោមអនាម័យអន្តរជាតិ ក្រោមអធិបតីភាព: -ឯកឧត្តមបណ្ឌិត ឈឹម ឃឹមដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ និង -ឯកឧត្តមវេជ្ជបណ្ឌិត លោកជំទាវបណ្ឌិតសឿសុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា -ឯកឧត្តម ទីន សារ៉ាវុធអភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបង ព្រមទាំង -លោកវេជ្ជបណ្ឌិតឈឹម សារ៉ាត់នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងរួមទាំងគណៈប្រតិភូអញ្ជើញចូលរួមពិធីទិវាស្រោមអនាម័យអន្តរជាតិក្រោមការឧបត្ថម្ភដោយអង្គការ AHF Cambodia ។   កម្មវិធីនេះរៀបចំឡើងដេម្បីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ និងសម្រាប់ការផ្សព្វផ្សាយសុខភាពជម្ងឺអេដស៍ ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ និងលើកទឹកចិត្តដល់មនុស្សជាតិទូទាំងពិភពលោក បានចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំដើម្បីបង្ការការពារជម្ងឺ កាមរោគផ្សេងៗជាពិសេសជម្ងឺអេដស៍។ បើយោងតាមសេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ គួរបញ្ជាក់ផងដែរថាស្រោមអនាម័យអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ។ ពិធីនេះមានគោលបំណងចង់បញ្ជ្រាប ឲ្យពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី ចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។   ទិវាស្រោមអនាម័យអន្តរជាតិនេះ […]

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ប្រកាសថា បានជួបកូនផ្សោតកើតថ្មី នៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ) ៖​ តាមរយៈក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ បានឲ្យដឹងថា កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណជា២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោងប្រមាណ ១០ និង៤៥នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតក្នុងហ្វូងសត្វផ្សោត ០៦ក្បាល ផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលកើតក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏ស្នើឲ្យប្រជាពលរដ្ឋ ពិសេសអ្នកនេសាទ ប្រសិនបើបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012897943, 011355883, 099791919, 092918144, 017818382, និង 012908121៕

ព័ត៌មានជាតិ

ដីព្រែករបស់រដ្ឋមួយកន្លែងនៅ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ត្រូវបានឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ 

ដីព្រែករបស់រដ្ឋមួយកន្លែងនៅ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ត្រូវបានឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ —— ——- ខេត្តកណ្តាល៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកលួង នៃក្រុងអរិយក្សត្រ បានលើកឡើងថា ដីព្រែកមួយកន្លែងត្រូវឈ្មួញចាក់ដីលុបយកធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនដោយស្ងាត់ៗបំផុត។ ដីខាងលើនេះ ស្ថិតនៅភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។   សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានដឹងទៀតថា ជារៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌនៅតំបន់ព្រែកខាងលើនេះ មានប្រជាពលរដ្ឋបាននាំគ្នាអុំទូកប្រណាំងគ្នាតាបប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ។ ហើយដីព្រែកខាងលើនេះត្រូវបានគេស្គាល់ថា ក្រុមហ៊ុនហ្គេនស្បើកជាអ្នកទិញពីប្រជាពលរដ្ឋមួយក្តាប់តូច។   ប្រជាពលរដ្ឋរស់សង្កាត់ព្រែកលួងនៅតែមានចម្ងល់ថា ហេតុអ្វីបានជាប្រជាពលរដ្ឋមួយក្តាប់តូចនោះមានសិទ្ធិលក់ទ្រព្យសម្បត្តិរបស់រដ្ឋបានយ៉ាងរលូនដោយមិនមានទោសទណ្ឌទៅវិញ? ចុះអ្នកស៊ីញ៉េលើលិខិតស្នាមអោយឈ្មួញគិតយ៉ាងមុិចដែរ?នេះជាការលើកឡើងពីប្រជាពលរដ្ឋខាងលើ។   ក្នុងករណីនៃការលើកឡើងខាងលើនេះ លោក ចៅសង្កាត់ព្រែកលួង មិនអាចសុំការពន្យល់បានទេនៅរសៀលថ្ងៃទី០២ខែកុម្ភះឆ្នាំ៣០២៤។ ចំណែក លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានឆ្លើយតបជាមួយអ្នកកាសែតតាមប្រពន្ធ័ផ្សព្វផ្សាយតេឡេក្រាមនៅរសៀលថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២៤នេះថា: លោកនឹងមានចំណាត់ការទៅលើអ្នកពាក់ព័ន្ធក្នុងករណីការរំលោភយកដីព្រែកខាងលើនេះមកវិញ។   សារព័ត៏មានយើងនៅតែរងចាំមើលវិធានការរបស់សាលាក្រុងអរិយក្សត្រលើបញ្ហាខាងលើ និង អ្នកពាក់ពន្ធ័ដោយយកចិត្តទុក្ខដាក់បំផុត។   សារព័ត៌មានយើងរងការស្រាយបំភ្លឺជូនអ្នកពាក់ព័ន្ធនូវរៀងរាល់ម៉ោងធ្វើការ 089262223  

ព័ត៌មានជាតិ

ប្រធានការិយាល័យគយច្រកទ្វារព្រំដែនក្អមសំណរប្រព្រឹត្តអំពេីពុករលួយ បេីកដៃឲ្យមេឈ្មួញតូចធំ ដឹកជញ្ជួនទំនិញស្ករស បារី គេចពន្ធ បង់ពន្ធមិនគ្រប់ តាមអំពើចិត្ត..!

ប្រធានការិយាល័យគយច្រកទ្វារព្រំដែនក្អមសំណរប្រព្រឹត្តអំពេីពុករលួយ បេីកដៃឲ្យមេឈ្មួញតូចធំ ដឹកជញ្ជួនទំនិញស្ករស បារី គេចពន្ធ បង់ពន្ធមិនគ្រប់ តាមអំពើចិត្ត.. 31/01/2024 (កណ្តាល) : បារី និងស្ករសជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់មន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្អមសំណ ក្រុមមន្ត្រីតូចតាចនៅច្រកព្រំដែនក្អមសំណម ក្នុងស្រុក លើកដែក ខេត្តកណ្ដាលបានឲ្យដឹងថា ទំនិញឆ្លងដែនចេញ,ចូលនៅច្រកក្រមសំណរ បច្ចុប្បន្ននេះគឺជាកាកលុយទឹកតូចរបស់មន្ត្រីមានសមត្ថកិច្ចទាំងគយ និងនគរបាលអន្តោប្រវេសន៍តែប៉ុណ្ណោះ។ អ្វីដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មគឺទំនិញគេចពន្ធមានទាំងបារីនិងស្ករសដែលចេញពីកម្ពុជាទៅវៀតណាម។ ទំនិញគេចពន្ធទាំងពីរប្រភេទនេះ គឺជាចំណុចរសើបនិងជាសេដ្ឋ កិច្ចដ៏សំខាន់របស់លោក សុង ម៉ាល័យ ប្រធានការិយា ល័យគយនិងរដ្ឋាករ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរ ជាតិព្រំដែនក្អមសំណរ ។ ប្រភពរាយការណ៍ថា រឿងស្ករសនិងបារីនេះមិនមែនទើប តែកើតឡើងនោះទេ ។ ប៉ុន្តែវាបានកើតជាយូរណាស់មកហើយ,ហើយក៏ជាប្រភពហិរញ្ញវត្ថុ របស់លោកមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍ នៅច្រកព្រំដែនក្អមសំណរនេះច្រើនជំនាន់មកហើយ។ ប៉ុន្តែ អ្វីដែលគេកត់សម្គាល់នោះ គឺជំនាន់លោកគយ សុង ម៉ាល័យ និងលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ រឹម លឹមសេង ទំនិញគេច ពន្ធទាំងពីរប្រភេទនេះ មានសកម្មភាពកើនឡើងគួរឲ្យចាប់អារម្មណ៍។ ប្រភពបន្ថែមថា ទំនិញគេចពន្ធទាំងពីរប្រភេទនេះ មិនត្រឹមតែផ្គត់ផ្គង់ហិរញ្ញវត្ថុ មន្ត្រីច្រកព្រំ […]

ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 ចំនួន ២ទីតាំង នៅកណ្តាលរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូ តូចធំ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ចំនួន ០២ ទីតាំង និងឃាត់ខ្លួនមនុស្សជាង ១០ នាក់ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចទីតាំង តោះជុំគ្នាកាហ្វេ នៅតាមបណ្ដោយផ្លូវលេខ២៤២ ក្នុងសង្កាត់បឹងព្រលិត និងមួយទីតាំងទៀតស្ថិតនៅទីតាំងយីហោ ឃ្វីនសាឡន ក្នុងមូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្នុងរង្វង់ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានបញ្ចាក់ថា ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះចំនួន ០២ ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឱ្យស៊ីជម្រៅនោះទេ ថា ល្បែងស៊ីសងប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ ។ ក្នុងការចុះប្រតិបត្តិការនេះ មហាជនមានចម្ងល់ថា កន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះ មានច្បាប់អាជីវកម្មត្រឹមត្រូវ […]

ព័ត៌មានជាតិ

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត ផ្ទេរសិទ្ធិ ជូនលោក អ៊ុន ចាន់ថា អនុប្រធានសមាគម ឱ្យជាប្រធានស្ដីទីសមាគម

(ភ្នំពេញ) ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានផ្ទេរសិទ្ធិ ជូនលោក អ៊ុន ចាន់ថា អនុប្រធានសមាគម ឱ្យជាប្រធានស្ដីទីសមាគម ដើម្បីដឹកនាំសមាគម និងសម្រេចកិច្ចការងាររួមធំតូចរបស់សមាគម ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរូបលោកប្រធានសមាគម មានធុរៈកិច្ចផ្ទាល់ខ្លួនជាចាំបាច់មិនអាចខកខានបាន ត្រូវបំពេញភារកិច្ចនៅតាមបណ្ដាខេត្ត ។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត ក៏ដូចជាផេកផ្លូវការរបស់ធានសមាគមន៍ ផងដែរ ៕