លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ០៤ ខ្នង បានប៉ើងរប៉ាត់រប៉ាយ ដោយសារកម្លាំងខ្យល់កន្ត្រាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅតាមដងផ្លូវ ក្រោយត្រូវរន្ទះបាញ់ពេលមេឃកំពុងភ្លៀង ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤ ៖ ៣០ នាទីល្ងាច មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ បានបោកបក់ទៅលើភូមិចំនួន ០២ គឺភូមិតានី និងភូមិថ្មី ដែលបង្កឱ្យមានមនុស្សស្លាប់ និងផ្ទះសម្បែងប៉ើងទៅតាមខ្យល់កន្ត្រាក់ ។ របាយការណ៍ បានបន្តថា នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង បណ្ដាលឱ្យមានរន្ទះមួយបានកើតឡើង នៅក្នុងភូមិតានី ឃុំល្វា គឺបានបាញ់ទៅលើប្រជាកសិករម្នាក់ឈ្មោះ ផា ណារ៉ាង់ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឡើងពីស្រែ ដើម្បីត្រឡប់ទៅផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅតាមដងផ្លូវ ។ លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ដោយឡែកនៅភូមិថ្មី […]
ព័ត៌មានជាតិ
សមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ម្ចាស់ភោជនីយដ្ឋាន ដៃបង ដែលបានជួយឧបត្ថម្ភនូវ ថវិការចំនួន ១០០ដុល្លារ សម្រាប់រៀបចំការិយាល័យសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង
(ភ្នំពេញ) ៖ ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ម្ចាស់ភោជនីយដ្ឋាន ដៃបង ដែលបានជួយឧបត្ថម្ភនូវ ថវិការចំនួន ១០០ដុល្លារ សម្រាប់រៀបចំការិយាល័យសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ។
សមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកស្រី ហង្ស ចន្ថា ដែលបានជួយឧបត្ថម្ភនូវ ទឹកសុទ្ធ ៥០យួរ មី ០៦កេះ និងអង្ករ ០៥បាវ សម្រាប់សមាគមសារព័ត៌មានសុក្រឹត ក្នុងធ្វើមូលនិធិមនុស្សធម៌ នៅសាខាខេត្តបាត់ដំបង
(ភ្នំពេញ) ៖ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកស្រី ហង្ស ចន្ថា ដែលបានជួយឧបត្ថម្ភនូវ ទឹកសុទ្ធ ៥០យួរ មី ០៦កេះ និងអង្ករ ០៥បាវ សម្រាប់សមាគមសារព័ត៌មានសុក្រឹត ក្នុងធ្វើមូលនិធិមនុស្សធម៌ នៅសាខាខេត្តបាត់ដំបង ។
កាដូឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង។
កាដូឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង អ្នកឧកញ៉ា ភួ វាសនា ដាក់ឱ្យដំណើរការ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍ទៅដល់អាជីវករ និងភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។ បងប្អូនមកលេងសង្ក្រាន្តកុំភ្លេចដោនឡូតម្នាក់មួយ! ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីលើទូរស័ព្ទដៃ (App) សភាពាណិជ្ជកម្មខេត្តបាត់ដំបង មានឈ្មោះថា «BCC KH» ដែលនឹងមានសេវាកម្មផ្សេងៗគ្រប់ទីកន្លែងក្នុងខេត្តបាត់ដំបង ដ៏សម្បូរបែបប្រមូលផ្តុំនៅលើ App ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ឬត្រូវការសេវាកម្ម។ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកម្សាន្តសប្បាយកម្មវិធី សង្ក្រាន្តខេត្តបាត់ដំបង កុំភ្លេចដោនឡូត App កម្មវិធី «BCC KH» ទុកលើទូរស័ព្ទដៃម្នាក់មួយផង។ អ្នកឧកញ៉ា ប្រធានសភាខេត្តបាត់ដំបង បានលើកឡើងលើទំព័រហ្វេសប៊ុកថា កាដូចូលឆ្នាំខ្មែរពីសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំឡើងនៅ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលបង្ហាញលោកអ្នកទៅដល់គ្រប់ទិសទី។ លោកអ្នកអាចស្វែងរក ផលិតផលក្នុងខេត្តបាត់ដំបងដ៏ច្រើន ដូចជា៖ កន្លែងដើរលេងកម្សាន្ត ពេលព្រឹក ពេលថ្ងៃ និងពេលរាត្រី, កន្លែងញ៉ាំអាហារឆ្ងាញ់ៗ ពិសេសៗ, […]
កម្លាំងសមត្ថកិច្ចជាង ២០០០នាក់ នឹងដាក់ពង្រាយការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សមត្ថកិច្ចគ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ សម្រាប់ការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ លោក វរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឆ្លងតាមរយៈកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយយោងទៅតាមផែនការដាក់ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ […]
ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង:នៅព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ កំណាត់ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីគ.ម១៧+០០០ ដល់គ.ម ២០+១០០ ដែលស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ ។ យើងឃើញថាកន្លងមកក្រោមការដឹកនាំរបស់លោក ព្រួយរិទ្ធ ថា ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង។ លោកខំខ្នះខ្នែងក្នុងការស្ថាបនាទាំងផ្លូវថ្នាក់ខេត្ត ថ្នាក់ស្រុកដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ […]
ល្បែងអាប៉ោងខុសច្បាប់កំពុងតែបើកដំណើរការយ៉ាងរលូន អជ្ញាធរមើលឃើញព្រោះយ័ន្តទេវប្រាក់បិទមុខ។
ល្បែងអាប៉ោងខុសច្បាប់កំពុងតែបើកដំណើរការយ៉ាងរលូន អជ្ញាធរមើលឃើញព្រោះយ័ន្តទេវប្រាក់បិទមុខ។ ខេត្តរតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ត្រង់ចំណុច ចំការកៅស៊ូ ១.កន្លែង ស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកទទួលក្រុមអ្នកញៀនល្បែងទាំងនោះឲ្យនាំគ្នាទៅចូលលេងភ្លូកទឹក ភ្លូកដី តែលោក វរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបនោះទេ ។ ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រយៈពេលយូខែមកហើយ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងមួយនេះមិនខាន ទើបគ្មានការបង្រ្កាប! ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានដាក់សង្ស័យថា! […]
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកម្លាំង ៣០០នាក់ បើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
(ពោធិ៍សាត់) ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយគ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ ៣០០ នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ ឃុំ និង ១៤ ចំណុចធំៗ ក្នុងនោះ ទី១.នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) ទី២.នៅឃុំអន្លង់រាប (ចំណុចជើងភ្នំ១៥០០ និងចំណុច ៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំខ្មោច) ភូមិអូរ១៧ […]
ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ
ផ្សាយចេញពីខេត្តបាត់ដំបង:ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ ពាក្យចាស់លោកពោលថា ដំរីងាប់យកចង្អេរបាំងគឺ បាំងមិនជិតទេ ក្រដាសក៏មិនអាចខ្ចប់ភ្លើងបានដែរ។ ប្រិយមិត្តអ្នកស្តាប់គ្រាន់តែឮក៏ហួសចិត្តដែរ នូវរឿងរ៉ាវអាថ៌កំបាំងជិត២ទសវត្ស។ ប្រិយមិត្តមុខជាបានជ្រាបហើយថា រមណីយដ្ឋានភ្នំសំពៅ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏ចំណាស់ ជារៀងរាល់ថ្ងៃតែងតែសម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្ត នូវល្អាងនានា និងទស្សនាសត្វប្រជៀវ នាពេលព្រះសូរិយារៀបអស្តង្គត់សំពៅជាវត្តបុរាណ ដ៏ចំនាស់មួយដែលស្រទាប់មហាជនរមែងល្បីល្បាញតាមរយះលោកអធិរាជសម្លេងមាសតែងតែបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ក្នុងសោទិនទ្រីយារម្ភណ៍របស់ស្រទាបមហាជន។ ប៉ុន្តែទន្ទឹងនឹងនោះក៏បានបង្កប់នូវរឿងអាស្រូវជាច្រើន…..។ ដែលកំពង់ធ្វើឪ្យចំនុះជើងវត្តមិនពេញចិត្ត ថ្មីៗនេះ មានការបែកធ្លាយ រឿងអាស្រូវរបស់លោកសង្ឃ១អង្គលួចចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ បើតាមរយ:សាក្សីបានចេញមកស្រាយបំភ្លឺពាក់ព័ន្ធលោកសង្ឃនោះ ព្រះនាម គឹម ប៊ុនធឿន ជាចៅអធិការវត្តភ្នំសំពៅ បានលួចលាក់ចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ ដោយសារសាក្សីទ្រាំពុំបាននូវទង្វើទ្រុស្តសិលមិនមានការកែប្រែ និងបោះបង់ចោលនូវទង្វើដ៏អាក្រក់របស់លោកអង្គនោះ និងខ្លាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កាន់តែធ្ងន់ទៅៗ និងនាំឲ្យប្រជាពុទ្ធបរិស័ទ រវាទចិត្តឈប់ធ្វើបុណ្យក្នុងវត្តភ្នំសំពៅ មហាជនសង្កេតឃើញថា ទីអារាមមានសភាពធ្លាក់ចុះយ៉ាងខ្លាំង លើផ្នែកវិស័យពុទ្ធកសិក្សា ក៏ដូចជាវិស័យអប់រំ និងការកសាងនានា ពុំមានកើតជាផលផ្លែ បែជាបង្ករតែបក្សពួក និងបង្លាត់ភ្លើងតណ្ហាដើម្បីបំពេញនូវមហិចតាខ្លួន នឹងបណ្តែតបណ្តោយឲ្យបរិវារខ្លួនប្រព្រឹត្តអំពើយ៉ាងអាណាធិបតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ។ មួយវិញទៀត ព្រះសង្ឃអង្គនោះបានបញ្ជាកូនចៅដែលជាបរិវារ និងបក្សពួកខ្លួន […]
ទីតាំងសំណង់ខុសច្បាប់មួយកន្លែង កំពង់តែរំលោភបំពានទៅលើចំណីផ្លូវយ៉ាងអាណាធិបតេយ្យ បែរជាចៅហ្វាយស្រុកមើលមិនឃើញ តែមហាជនលោកមើលឃើញ
(បាត់ដំបង) ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានយើងថា មានសំណង់ខុសច្បាប់មួយកន្លែង កំពង់សាងសង់រំលោភលើចំណីផ្លូវជាតិលេខ ៥៧ បេ ស្ថិតនៅចំណុចផ្សារតាស្តា ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អង្គភាពសារព័ត៌មានយើង បានចាត់ក្រុមការងារចុះទៅយកព័ត៌មានផ្ទាល់ជាក់ស្ដែង ក៏បានឃើញ និងពិនិត្យទៅលើសំណង់នោះ ឃើញថាពិតជាសង់រំលោភទៅលើចំណីផ្លូវជាតិលេខ ៥៧ បេ ពិតប្រាកដមែន ។ អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការសម្ភាសន៍ទៅ លោក ឌុក គឹមថុល ប្រធានការិយាល័យភូមិបាលស្រុកសំពៅលូន ទាក់ទិនទៅលើការសាងសង់សំណង់ខាងលើបន្ថែម ដោយលោកបានបញ្ជាក់តាមទូរសព្ទថា សំណង់ខាងលើពិតជាគ្មានច្បាប់មែន ។ បច្ចុប្បន្ន លោកបានធ្វើកិច្ចសន្យាចំនួន ០២ ដងហើយ ប៉ុន្តែម្ចាស់ផ្ទះនៅតែគគ្លើនក្នុងការសាងសង់គ្មានច្បាប់អនុញ្ញាត ។ លោក បានបន្តទៀតថា លោកបានសរសេររបាយការណ៍ជូនទៅកាន់រដ្ឋបាលស្រុកហើយ កិច្ចការសម្រេចគឺនៅលើរដ្ឋបាលស្រុកសំពៅលូនជាអ្នកសម្រេច ។ អង្គភាពសារព័ត៌មានយើងខ្ញុំ ក៏បានទាក់ទងទៅលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនតាមរយៈប្រព័ន្ធទូរសព្ទ ដោយលោកអភិបាលស្រុក ថា មិនអាចផ្តល់បទសម្ភាសន៍បានទេ […]