(ភ្នំពេញ) ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើសំណើរស្នើសុំផ្លាស់ប្ដូរសមាជិករាជរដ្ឋាភិបាលចំនួន ២រូប ដោយផ្លាស់ប្តូរ លោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា វិញ ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន ។ ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនបួនរួមមាន៖ ១.ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ។ ២.ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ។ ៣.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ ៤.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ៕
ព័ត៌មានជាតិ
មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ
ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកគ្រប់គ្រងគុនខ្មែរ រៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្ត មានឱកាសឡើងមកប្រកួតនៅភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់អ្នកពាក់ព័ន្ធពិសេសអ្នកគ្រប់គ្រងគុនខ្មែរគួររៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅភ្នំពេញ ខណៈសម្តេចយល់ឃើញថា កាលណាកីឡាករនៅទីក្រុងចេញប្រកួតញឹកញាប់ពេកអាចនាំប៉ះពាល់ដល់សុខភាពរបស់កីឡាករ។ ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទាត់ក្រុមតារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសង្កេតឃើញថា កីឡាករប្រដាល់ដែលឡើងប្រកួតរៀងរាល់សប្ដាហ៍ភាគច្រើនជាកីឡាករដែលនៅរាជធានីភ្នំពេញ ពុំមានកីឡាករដែលឡើងមកពីបណ្ដាខេត្តចូលរួមប្រកួតឡើយ។ កត្ដានេះ ជំរុញចិត្តសម្តេចផ្ដល់នូវសារណែនាំដល់អ្នកពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងគុនខ្មែរឱ្យគិតគូររៀបចំដល់កីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅទីក្រុងភ្នំពេញ។ ម្យ៉ាងទៀតកាលណាកីឡាករនៅទីក្រុងចូលរួមប្រកួតញឹកញាប់ពេក នឹងធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះគួរផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្ត ឱ្យបានច្រើនក្នុងការចូលរួមប្រកួតនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្តបានឡើងមកប្រកួតនៅទីក្រុងនឹងធ្វើឱ្យកម្ពុជាមានធនធានកីឡាក្នុងរយៈពេលវែងនិងមិនថមថយ។ សូមបញ្ជាក់ជូនដែរថា ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យកីឡាកម្ពុជាគ្រប់ទម្រង់ ពិសេសសុខទុក្ខរបស់កីឡាក កីឡាការិនី មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តឡើយ ហើយនាពេលកន្លងមកសម្តេចក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់វិស័យកីឡាកម្ពុជា ក៏ដូចជាក្រុមកីឡាករកម្ពុជាផងដែរ។ គួរបញ្ជាក់ជូនដែរថា មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ […]
សិស្សនិទ្ទេសAមានជីវភាពក្រីក្រម្នាក់ ទទួលបានម៉ូតូ ១គ្រឿង ជាអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ជាមួយក្រុមការងារ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា បាននាំយកម៉ូតូ០១គ្រឿងផ្តល់ជូនដល់សិស្សនិទ្ទេសAម្នាក់ដែលមានជីវភាពក្រីក្រ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ម៉ូតូ០១គ្រឿងដែលនាំយកមកពេលនេះ ជាប្រភេទម៉ូតូម៉ាក Honda Wave series ឆ្នាំ2024 ហើយត្រូវបានប្រគល់ជូនយុវសិស្សឈ្មោះ គ្រុឌ សុវណ្ណារ៉ា សិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលបានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស A បើទោះបីប្អូនមានជីវភាពក្រីក្រ តែប្អូនមិនបានបោះបង់ការសិក្សានោះឡើយ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក្នុងនាមអោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា លោកក៏បានជូនពរដល់ប្អូនប្រុសអោយទទួលបានជោគជ័យបន្តទៀតសម្រាប់ការសិក្សាមុខជំនាញផ្សេងៗនៅថ្ងៃខាងមុខ៕
លំនៅឋាន ៦០ខ្នង នៅស្រុកពញាក្រែក និងស្រុកអូរាំងឪ រងការខូចខាតដោយខ្យល់កន្ត្រាក់ សំណាងមិនមានអ្នកណាម្នាក់រងរបួស
(ត្បូងឃ្មុំ) ៖ ភ្លៀងមួយមេខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកចំនួន២ ក្នុងនោះមានពញាក្រែក និងស្រុកអូររាំងឪ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា ៦០ខ្នង បានទទួលរងខូចខាតរបើកដំបូល បាក់សំយាបផ្ទះ ។ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាននៅឃុំដូនតី បានលាន់មាត់ថា ហេតុការណ៍បែបនេះកម្រនឹងជួបប្រទះណាស់នាពេលកន្លងទៅ ។ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតី បានឱ្យដឹង នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ថា ភ្លៀងបានបង្អុរធ្លាក់មក លាយឡំដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង ៣ ៖ ៣០ នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មកលើភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួនសរុប ៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាលចំនួន ២៤ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិចំនួន ៣ រួមមាន៖ ១.ភូមិអង្គលើ ២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង ៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ ១២ខ្នងផ្ទះ ។ សមត្ថកិច្ចមូលដ្ឋាន បានបន្តឱ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់មកនេះ […]
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងបើកការពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រីឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។ ១. សាវតារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក.ប.ទ. និងក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានពិភាក្សានិងអនុម័តលើឯកសារ “មគ្គទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ […]
សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ
ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន ១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។ ២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។ ៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។ ៥.កម្មវិធីទូរស័ព្ទ NoDrug ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។ ៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ តាមដានការស្នើសុំ នីតិវិធីកែតម្រូវ ទីតាំងផ្តល់សេវា សំណួរឬចម្ងល់ផ្សេងៗទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម។ […]
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាល រាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ វិញ “ជិះមិនបង់ប្រាក់” ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើ សេវាដឹកជញ្ជូនសាធារណៈ ក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលដៅ និងទីតាំងតាមការកំណត់។ ទន្ទឹមនឹងនេះ […]