ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៩នាក់ និងដកហូតគ្រឿងញៀនទម្ងន់ជាង ២គីឡូក្រាម នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ ជនសង្ស័យជនជាតិវៀតណាម ចំនួន ៩នាក់ និងគ្រឿងញៀនទម្ងន់ជាង ២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ធ្វើការបង្ក្រាប និងចាប់ខ្លួនអនុវត្តតាមច្បាប់ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពី លោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខយីហោ KTV B’WOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ជាលទ្ធផល […]

ព័ត៌មានសន្តិសុខសង្គម

ខណ្ឌរដ្ឋបាល​ជលផលក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​ ១​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ក្រចេះ​ ៖ នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ដកហូត​ឧបករណ៍​នេសាទ​ឆក់​ត្រី​ ១​គ្រឿ អាគុយ​40A ១​គ្រឿង និង​ទូក​ម៉ាស៊ីន ១​គ្រឿង យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ខណៈ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ។ ​ការ​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ គឺធ្វើឡើង​បន្ទាប់ពីមន្ត្រី​ជំនាញ​ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយអធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដឹកនាំ​ដោយ​លោក ភួង ទីណា នាយរង​អធិការដ្ឋានផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ព្រមទាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឫ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ​ក្រៅពី​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ចម្រុះ បានធ្វើ​ការរុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ រួមមាន របាំង​ព្រួល​ស្បៃ​មុង ចំនួន ៦​ខ្សែ ប្រវែង ៣៥០​ម៉ែត្រ​, លូ​ស្បៃ​មុង​ ចំនួន ៦​មាត់​លូ​, របាំង​ណ​រ៉ាវ សាច់​អួន​នីឡុង ក្រលា ៣​សង់ទីម៉ែត្រ ចំនួន ៣​ខ្សែ ប្រវែង ២៥០​ម៉ែត្រ, លប​រ៉ាវ​ ចំនួន […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ១៣នាក់ ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅលើផ្លូវជាតិលេខ៣

កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣៥ នាទី មានក្រុមក្មេងទំនើងចំនួន១៣នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្ដាលរថយន្តម៉ាកឡង់គ្រីស័រ ១គ្រឿង បែកផ្ទៃកញ្ចក់ខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ថា មានករណីគប់កញ្ចក់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៣ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថា ធ្វើយ៉ាងណាស្វែងរក និងចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះឱ្យខានតែបាន គឺមិនត្រូវបណ្ដែតបណ្ដោយឱ្យសកម្មភាពរបស់ក្មេងទំនើងទាំងនោះរួចខ្លួនទេ ។ ដោយទទួលបទបញ្ជាភ្លាម លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការនគរបាលស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ចុះពិនិត្យកន្លែងកើតហេតុ និងសិក្សាពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនោះ តាមរយៈកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់រថយន្ត ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។ ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ជាបន្តបន្ទាប់ ចំនួន ១៣នាក់ និងបានសារភាពថា […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងបុស្តិ៍នគរបាលរដ្ឋបាលត្រែង បង្រ្កាបក្រុមក្មេងទំនើងជាង២០នាក់ បង្កការអុកឡុកនៅទីសាធារណៈ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទីរសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបក្មេងបង្កភាពអនាធិបតេយ្យនៅតាមផ្លូវទីសាធារណ: (ជិះម៉ូតូស្រែកឡូឡា, វ៉ាជែងគ្នា និងបង្ហោះម៉ូតូ) ០១លើក ឃាត់បានម៉ូតូចំនួន ១៣គ្រឿង និងមនុស្សចំនួន ២៥នាក់ នៅចំណុច ក្បែរស្ពានអូរអណ្ដូង ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្មេងទំនើងខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើកិច្ចសន្យា លើក្មេងទំនើងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង២៥នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឲ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដើម្បីអប់រំបន្ត៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលគប់គ្រាប់បែកចូលកាស៊ីណូថ្មពេជ្រ ដោយសាររឿងទំនាស់ផ្ទៃក្នុងការរកស៊ី

កណ្តាល ៖​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូមរួមសហការពី នាយកដ្ឋានព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ (កែឆ្នៃ) និងប្រើប្រាស់នូវសារធាតុញៀន។ (សំបកគ្រាប់០៧ គ្រាប់ ,ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ០១និងដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក០១)។ កើតហេតុនៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុច កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ជនរងគ្រោះ ០១នាក់ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសស្រាល ស្មាដៃ ខាងឆ្វេង) ។ ជនសង្ស័យ ចំនួន០៦នាក់ (ឃាត់ខ្លួន០៣នាក់ គេចខ្លួន០៣នាក់) មានដូចខាងក្រោម÷ ១.ឈ្មោះ មាស អូន […]

ព័ត៌មានជាតិ

សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ

ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន ១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។ ២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។ ៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។ ៥.កម្មវិធីទូរស័ព្ទ NoDrug ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។ ៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ តាមដានការស្នើសុំ នីតិវិធីកែតម្រូវ ទីតាំងផ្តល់សេវា សំណួរឬចម្ងល់ផ្សេងៗទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម។ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាល រាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ វិញ “ជិះមិនបង់ប្រាក់” ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើ សេវាដឹកជញ្ជូនសាធារណៈ ក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលដៅ និងទីតាំងតាមការកំណត់។ ទន្ទឹមនឹងនេះ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនក្មេងទំនេីងមួយក្រុម​ រក្សាទុកនូវផាវគ្រាប់បែក​ ដែលជារបស់លេងអាចបង្កគ្រោះថ្នាក់

ភ្នំពេញ៖ យុវជនមួយក្រុម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រមូលផ្តុំគ្នា ដោយនៅក្នុងកែបម៉ូតូរកឃើញមាន ផាវគ្រាប់បែក ដែលជារបស់លេងដែលគ្រោះថ្នាក់បំផុត។ ករណីនេះ​ បានកើតឡើងកាលពីវេលាម៉ោង​ ៩យ​ប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤​ ស្ថិតនៅខាងលិចស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច​ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឭសម្លេងផ្ទុះដូចគ្រាប់កាំភ្លើង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងតំបន់កោះពេជ្រ ទើបកម្លាំងសន្តិសុខ និងសមត្ថកិច្ចធ្វើការល្បាតរកតែមិនឃើញ លុះដល់វេលាម៉ោង៩យប់ សមត្ថកិច្ចបានឃើញយុវជនមួយក្រុម ជិះម៉ូតូប្រសេចប្រសាច និងប្រមូលផ្តុំគ្នា ដោយមានការសង្ស័យ ក៏ធ្វើការឃាត់សាកសួរនាំ និងឆែកមើលក្នុងកែបម៉ូតូរបស់ក្រុមយុវជនទាំងនោះ។ បន្ទាប់ពីឆែកឆេរួច សមត្ថកិច្ចបានរកឃើញ ផាវគ្រាប់បែកមួយកញ្ចប់ធំ នៅក្នុងកែបម៉ូតូ Suzuki Nex ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 1KT-1965 របស់ក្រុមយុវជនទាំងនោះ ក៏ធ្វើការឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ភ្លាមៗតែម្តង។ សូមបញ្ជាក់ថា ផាវមួយប្រភេទនេះ ជារបស់លេងដែលគ្រោះថ្នាក់បំផុត អាចបង្កឱ្យមានស្នាមរបួសធ្ងន់ធ្ងរ និងឈានដល់ពិការ ថែមទៀតផង។ ចំណែកក្រុមយុវជននេះ ក៏ស្ថិតនៅក្នុងការសង្ស័យជាក្រុមដែលនាំគ្នាលេងគប់ផាវនេះនៅក្នុងកោះពេជ្រដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះថែមទៀត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនក្រុមយុវជនទាំងនោះទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងធ្វើការអប់រំណែនាំ […]

ព័ត៌មានសន្តិសុខសង្គម

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

មន្ត្រីសង្កាត់ នៃរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ម្នាក់ ត្រូវបានក្រុមអ្នកផឹកស៊ី ទាញកាំបិតចាក់ បណ្ដាលឱ្យរងរបួស នៅពេលចុះទៅហាមឃាត់ពីការបង្កសំឡេងរំខានដល់អ្នកជិតខាង នៅពេលយប់ជ្រៅ ។ ហេតុការណ៍​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ​កាល​ពី​វេលាម៉ោង​ ១១ ៖ ៥០ នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាអង្គុយ​ផឹកស៊ី និងចាក់ធុងបាស់បង្កសំឡេងរំខានដល់អ្នកជិតខាង ធ្វើឱ្យពលរដ្ឋនៅក្បែរនោះសម្រាកមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជា្ញធរមូលដ្ឋាន ដើម្បីជួយចុះអន្តរាគមន៍ ។ ខណៈដែលអាជ្ញាធរចុះមកដល់ និងបានណែនាំ ​បែរជាក្រុមមនុស្សប្រុសស្រីទាំងនោះ ស្រែកជេរទៅកាន់អាជ្ញាធរ និងបានយកកាំបិតចាក់ទៅលើមន្ត្រីអាជ្ញាធរសង្កាត់ម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ពីបង្កហិង្សា រហូតមានរបួសស្នាមលើមន្ត្រីអាជ្ញាធរ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ក៏បានចុះ​ដល់​កន្លែង​កើត​ហេតុ​ និង​បាន​ឃាត់ខ្លួនមនុស្ស​ប្រុស​ស្រី ​៤នាក់ យក​មកកាន់ប៉ុស្តិ៍​នគរបាលសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើ​ការ​សាក​សួរ​ និងអនុវត្តនីតិវីធីច្បាប់ ៕   […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបករណីជួញដូរសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធខ្លី ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់ នៅក្រុងបាវិត

ស្វាយរៀង ៖ នគរបាលក្រុងបាវិត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់។ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីផ្សាតាពៅស្ថិតក្នុងភូមិបាវិតតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លទ្ធផលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២ស្រី០១នាក់។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: – ថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ ៥២៨.៥៥ក្រាម – ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ២៧.៦៥ ក្រាម -ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ០.២០ ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥៩.៨៨ ក្រាម(សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម) – […]