ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងល្បែងអនឡាញ ៣កន្លែងក្នុង ក្រុងប៉ោយប៉ែត សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប ឬជាឆ្នាំងបាយរបស់សមត្ថកិច្ច

បន្ទាយមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ថា! បុគ្គលដែលហ៊ានបើកល្បែង(តាមអនឡាញ )៣កន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ក្រុងប៉ោយប៉ែតដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ទាំង៣កន្លែងនេះ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជាតាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះមិនអាចបើកបានឡើយ។ គួរបញ្ជាក់ផងដែរថាទីតាំងទាំង ៣កន្លែង ស្ថិតភូមិប៉ាលិល័យ1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(មាន២ទីតាំង)និងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗ ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស ហើយនាំគ្នា ហ៊ោ កញ្ជ្រៀវ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចុះបង្រ្កាបមុខសញ្ញាម្នាក់ រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន ជាង១គីឡូក្រាម

ក្រុងពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីគោលនយោបាយការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លលកស សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជា ដាវីត (ហៅ បញ្ញា ហៅក្រឹម) ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី។ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនក្រុមឆបោកតាមអនឡាញ៤នាក់ ក្រោយប្រើប្រាស់រូបភាពអាសអាភាសគំរាមទារប្រាក់

កងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលកាលពីថ្ងៃទី០៩ ខែតុលា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បើកប្រតិបត្ដិការស្រាវជ្រាវបង្ក្រាបករណីឆបោ និងគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ល្បិចបោកតាមអនឡាញក្នុងរូបភាពគម្រាមទារប្រាក់)។ ជនល្មើស៤នាក់ដែលប្រព្រឹត្តសកម្មភាពនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ជនល្មើសទាំង៤នាក់នេះ រួមមាន ១.ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ហៅឃ្នូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ក្រុងភ្នំពេញ ។ ២.ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិលេខ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ ៤.ឈ្មោះ សំ វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិកោះរកា ឃុំកោះរកា […]

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងបើកការពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រីឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។ ១. សាវតារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក.ប.ទ. និងក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានពិភាក្សានិងអនុម័តលើឯកសារ “មគ្គទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ២ករណី រួមមាន៖ *ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង ៥នាក់ រួមមាន ៖ ១-ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ ៤០ឆ្នាំ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ

(ភ្នំពេញ) ៖ ​នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ ប្រព្រឹត្តល្មើសនៅភូមិត្រពាំងធ្មង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ២នាក់ រួមមាន៖ ១.ឈ្មោះ សុង វិរៈ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ២. ឈ្មោះ នួន ដេវីត ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ សម្ភារចាប់យក៖ ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-6281 ជារបស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាបង្កប់ការចែកចាយគ្រឿងញៀន ចាប់ខ្លួនមនុស្ស ១៣នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាខារ៉ាអូខេយីហោ OMG massage ដែលបង្កប់ការប្រើប្រាស់ចែកចាយគ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម ១៣នាក់ និងគ្រឿងញៀនមួយចំនួនធំ ។ ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTV […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ ប្លន់យកទូរស័ព្ទដៃ និងលុយ

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ ប្លន់យកទូរស័ព្ទដៃ និងលុយ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអគារដឹព្រីត បន្ទប់លេខ២៩២៣ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ FANG SHI QING ភេទប្រុស ជនជាតិចិន មុខរបរបុគ្គលិកហាងម៉ាស្សា SKY CITY មានទីលំនៅ អគារបុគ្គលិក SKY CITY (កោះពេជ្រ) បន្ទប់លេខ307 ជាន់ទី៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ២គ្រឿង […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ឆេះឡានតាក់ស៊ីនៅក្រុងបាងកក បណ្ដាលឱ្យរបួស ៥នាក់​ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត

(ថៃឡង់ដ៍) ៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីព្រឹកថ្ងៃសៅរ៍ ខែតុលានេះ ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ ។ នេះបើយោងតាមសារព័ត៌មានរបស់ Bangkok Post ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ៨ និង ១០នាទីព្រឹក នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។ គេបានចំណាយពេល ១៥ នាទី ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ។ យោងតាមការសន្និដ្ឋានជាបឋម របស់សមត្ថកិច្ចថៃ បានបញ្ជាក់ថា រថយន្តឈ្នួល បានបើកទៅបុករបាំងទ្រូងផ្លូវនៅឯផ្លូវសម្រាប់បត់ត្រឡប់ក្រោយ រួចក៏ក្រឡាប់ និងបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង ។ គួរឱ្យដឹងដែរថា រថយន្តខាងលើនេះ បានប្រើសាំង និងឧស្ម័ន (ហ្គាស LPG) ប៉ុន្តែសមត្ថកិច្ច មិនបានរកឃើញថា វាបណ្តាលឱ្យកើតមានអគ្គិភ័យនោះទេ ខណៈការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ កំពុងតែបន្ត ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីកាន់ដាវកែច្នៃខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២០ ៖ ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពន្លា នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើការល្បាតចល័តមកដល់ចំណុចខាងលិចវត្តព្រះពន្លា បានប្រទះឃើញក្មេងទំនើងជិះម៉ូតូ ១គ្រឿង ជិះឌុបគ្នា ២នាក់ បើកបរក្នុងល្បឿនលឿន ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការដេញតាមឃាត់ខ្លួនធ្វើការសាកសួរ ពិនិត្យឆែកឆេរ និងធ្វើតេស្តរកសារធាតុញៀន ។ ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១ ឈ្មោះ ម.ធ.ស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) ទី២ ឈ្មោះ រ.ស.ជ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) និងទី៣ ឈ្មោះ ជ.វ.ស ភេទប្រុស (គេចខ្លួន) សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ជាលទ្ធផល ​រកឃើញមានដាវ […]