ចិន៖ ទីបំផុតនារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ យោងតាមការឱ្យដឹងពីនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោក ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ជារួមគឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែតុលា បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។ ដូចនារីរងគ្រោះបានបញ្ជាក់ និងបើតាមព័ត៌មានបន្ថែមពីលោក ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព […]
Author: sph
អធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនមនុស្ស៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស
ស្ទឹងត្រែង៖ ជនសង្ស័យសកម្មក្នុងអំពើលួចនិងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារច្រើនលើក ពេលនេះត្រូវបានកម្លាំងអធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនទៀតហើយ ក្រោយប្រព្រឹត្តសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ នេះបើយោងតាមលោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង បានថ្លែងប្រាប់ CNC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តតាមពាក្យបណ្ដឹងប្រជាពលរដ្ឋក្នុងករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៥នាក់ និងរឹបអូសយកម៉ូតូបានមកវិញបានចំនួន៤គ្រឿងផងដែរ ។ លោកបន្តថាក្រុមទាំងនេះ ជាក្រុមសកម្មចេញលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជាលួចម៉ូតូ កាត់ខ្សែភ្លើង និងគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ លោកអធិការបន្ថែមថា ជាមួយនឹងការបង្ក្រាបបានជនសង្ស័យទាំង៥នាក់នេះ ក៏មានបក្ខពួកមាន២នាក់ទៀតនាំយកម៉ូតូ១គ្រឿងទៅលក់នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ច ក៏បានធ្វើការទំនាក់ទំនងជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីតាមចាប់ខ្លួនយកមកអនុវត្តច្បាប់ឲ្យខាងតែបាន។ លោកអធិការក្រុងបន្តទៀតថា ក្រុមជនសង្ស័យខាងលើនេះ ក្រៅពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងក៏ជាក្រុមទំនើងដែលបង្ហោះម៉ូតូបង្កការរំខានដល់ប្រជាពលរដ្ឋកណ្ដាលយប់អធ្រាត្រផងដែរ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមាន ឈ្មោះ លីពុតតុលា អាយុ ២២ ឆ្នាំជាមេខ្លោង , ឈ្មោះ សាយនីត ១៧ ឆ្នាំ […]
បង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង នៅក្រុងប៉ោយប៉ែត ដកហូតម៉ូតូជាង ៣០គ្រឿង
កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង និងបានដកហូតម៉ូតូជាង៣០គ្រឿងដែលម្ចាស់ទីតាំងបានមកពីការទទួលផលចោកម្ម។ បន្ទាប់ពីបង្ក្រាប និងដកហូតវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូសូមយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញ។ ការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ ហើយជនសង្ស័យបានយកម៉ូតូដែលលួចបានទៅលក់ឲ្យម្ចាស់ទីតាំងនោះ រហូតមានការស្រាវជ្រាវចុះបង្ក្រាបតែម្ដង។ សូមបញ្ជាក់ថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ថែមថា ក្រោយពេលស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត […]
សមត្ថកិច្ចប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្ដេញចេញជនជាតិថៃ ១១នាក់ ពីបទលួចឆ្លងដែន ដោយខុសច្បាប់
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖ ៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG (ចារូដា តុនផ្រាង) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿងធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ចំនួន៧នាក់
(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។ លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ រួមមាន៖ ១៖ ឈ្មោះ LI […]
Breaking News: ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើស ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជាប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ យោងតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ១នាក់ អាយុ១៤ឆ្នាំ ១នាក់ និងអាយុ១៥ឆ្នាំ ២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ ជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង ២នាក់ មិនដាក់បណ្តឹង២នាក់ និងសាក្សី ៤នាក់ផ្សេងទៀត បានមកបំភ្លឺផ្តល់ព័ត៌មាននេះ។ សង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបាននាំមកស្តាប់ចម្លើយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះ សមត្ថកិច្ចនៅបន្តស្រាវជ្រាវរកភស្តុតាងបន្ថែមទៀត និងស្វែងរកកុមាររងគ្រោះផ្សេងទៀត […]
លំនៅឋាន ៦០ខ្នង នៅស្រុកពញាក្រែក និងស្រុកអូរាំងឪ រងការខូចខាតដោយខ្យល់កន្ត្រាក់ សំណាងមិនមានអ្នកណាម្នាក់រងរបួស
(ត្បូងឃ្មុំ) ៖ ភ្លៀងមួយមេខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកចំនួន២ ក្នុងនោះមានពញាក្រែក និងស្រុកអូររាំងឪ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា ៦០ខ្នង បានទទួលរងខូចខាតរបើកដំបូល បាក់សំយាបផ្ទះ ។ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាននៅឃុំដូនតី បានលាន់មាត់ថា ហេតុការណ៍បែបនេះកម្រនឹងជួបប្រទះណាស់នាពេលកន្លងទៅ ។ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតី បានឱ្យដឹង នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ថា ភ្លៀងបានបង្អុរធ្លាក់មក លាយឡំដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង ៣ ៖ ៣០ នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មកលើភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួនសរុប ៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាលចំនួន ២៤ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិចំនួន ៣ រួមមាន៖ ១.ភូមិអង្គលើ ២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង ៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ ១២ខ្នងផ្ទះ ។ សមត្ថកិច្ចមូលដ្ឋាន បានបន្តឱ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់មកនេះ […]
បង្ក្រាបជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ ជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ
(ស្វាយរៀង) ៖ បង្ក្រាបមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្ម, ជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងគូកន ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស, ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាខាងលើ រហូតទទួលបានជោគជ័យ ។ គួរឱ្យដឹងដែរថា កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី ខណៈពេលដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនជនសង្ស័យ ដែលឃាត់ខ្លួនក្នុងករណីលួច(ម៉ូតូ) មកការិយាល័យជំនាញខេត្ត ដល់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ និងគូកន ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនលើក និងជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារនោះ សមត្ថកិច្ចក៏ដេញតាមចាប់បាន […]
ទូកនេសាទត្រីខុសច្បាប់ ១គ្រឿង របស់ជនជាតិវៀតណាម រំលោភចូលក្នុងទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន
(ស្វាយរៀង) ៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុចព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទះឃើញទូកនេសាទ ១គ្រឿង កំពុងធ្វើសកម្មភាពនេសាទត្រី ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ច បានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាម ១គ្រឿង ដោយមានការសហការពីលោកនាយ នាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយ នាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានបង្រ្កាបបាន រួមមាន សម្ភារទូកស្មាច់ប្រវែង ៥.០៩ម៉ែត ១គ្រឿង, ម៉ាស៊ីន ១៣សេស ១គ្រឿង, អាគុយ ១២០អំពែ ១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រជាក់) ។ ចំណែកជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ ។ បច្ចុប្បន្ន វត្ថុតាងត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្ត យកទៅរក្សាទុក ៕