ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់អ្នកពាក់ព័ន្ធពិសេសអ្នកគ្រប់គ្រងគុនខ្មែរគួររៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅភ្នំពេញ ខណៈសម្តេចយល់ឃើញថា កាលណាកីឡាករនៅទីក្រុងចេញប្រកួតញឹកញាប់ពេកអាចនាំប៉ះពាល់ដល់សុខភាពរបស់កីឡាករ។ ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទាត់ក្រុមតារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសង្កេតឃើញថា កីឡាករប្រដាល់ដែលឡើងប្រកួតរៀងរាល់សប្ដាហ៍ភាគច្រើនជាកីឡាករដែលនៅរាជធានីភ្នំពេញ ពុំមានកីឡាករដែលឡើងមកពីបណ្ដាខេត្តចូលរួមប្រកួតឡើយ។ កត្ដានេះ ជំរុញចិត្តសម្តេចផ្ដល់នូវសារណែនាំដល់អ្នកពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងគុនខ្មែរឱ្យគិតគូររៀបចំដល់កីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅទីក្រុងភ្នំពេញ។ ម្យ៉ាងទៀតកាលណាកីឡាករនៅទីក្រុងចូលរួមប្រកួតញឹកញាប់ពេក នឹងធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះគួរផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្ត ឱ្យបានច្រើនក្នុងការចូលរួមប្រកួតនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្តបានឡើងមកប្រកួតនៅទីក្រុងនឹងធ្វើឱ្យកម្ពុជាមានធនធានកីឡាក្នុងរយៈពេលវែងនិងមិនថមថយ។ សូមបញ្ជាក់ជូនដែរថា ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យកីឡាកម្ពុជាគ្រប់ទម្រង់ ពិសេសសុខទុក្ខរបស់កីឡាក កីឡាការិនី មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តឡើយ ហើយនាពេលកន្លងមកសម្តេចក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់វិស័យកីឡាកម្ពុជា ក៏ដូចជាក្រុមកីឡាករកម្ពុជាផងដែរ។ គួរបញ្ជាក់ជូនដែរថា មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ […]
Author: sph
សិស្សនិទ្ទេសAមានជីវភាពក្រីក្រម្នាក់ ទទួលបានម៉ូតូ ១គ្រឿង ជាអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ជាមួយក្រុមការងារ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា បាននាំយកម៉ូតូ០១គ្រឿងផ្តល់ជូនដល់សិស្សនិទ្ទេសAម្នាក់ដែលមានជីវភាពក្រីក្រ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ម៉ូតូ០១គ្រឿងដែលនាំយកមកពេលនេះ ជាប្រភេទម៉ូតូម៉ាក Honda Wave series ឆ្នាំ2024 ហើយត្រូវបានប្រគល់ជូនយុវសិស្សឈ្មោះ គ្រុឌ សុវណ្ណារ៉ា សិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលបានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស A បើទោះបីប្អូនមានជីវភាពក្រីក្រ តែប្អូនមិនបានបោះបង់ការសិក្សានោះឡើយ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក្នុងនាមអោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា លោកក៏បានជូនពរដល់ប្អូនប្រុសអោយទទួលបានជោគជ័យបន្តទៀតសម្រាប់ការសិក្សាមុខជំនាញផ្សេងៗនៅថ្ងៃខាងមុខ៕
កម្លាំងនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៣០០គីឡូក្រាម
ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។ បើតាមកម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ ។ ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ ស្មើនឹង ៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន ២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5577 […]
នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកម្សាន្តស្តាស៊ីធី ឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន។ ប្រតិបត្តិការនេះ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមករហូតព្រឹកឡើងបានដឹកតាមរថយន្ត ១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។ ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកម្សាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។ មនុស្សដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។ គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកម្សាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកម្សាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី […]
កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់តូប និងផ្ទះ យកទូរសព្ទ ២២គ្រឿង
(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទចំនួន ២២គ្រឿង និងឡេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត នៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ […]
កំពុងឈប់ចាំស្តុបក្រហម ត្រូវរថយន្តបុកម៉ូតូ ២គ្រឿងពីក្រោយ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសស្រាល
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរបួសស្រាលម្នាក់ ត្រង់ចំណុចស្តុបផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាណ៍នេះ រវាងរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូឈប់ចាំស្តុបក្រហម ២គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល)។ […]
កូនមាសឪពុកនាំបក្ខពួកមកលួចម៉ូតូឪពុកដល់ផ្ទះរួចកាប់ឪពុកត្រូវមួយកាំបិតកាចែតរបួសចូលពេទ្យសង្រ្គោះបន្ទាន់
កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នៅរំលងអាធ្រាត្រម៉ោង ០១:១៥នាទីយប់ ថៃ្ងទី២៦ តុលា ២០២៤ មានករណីចោរចូលលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ម៉ូតូខាងលើជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាឪពុករបស់ឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ បានរងរបួសព្រោះតែការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលលោកចោរបានចូលលួចពាក់កណ្ដាលយប់ ( ចោរដែលចូលលួចគឺជាកូនបង្កើត និងបានកាប់ឪពុករបស់ខ្លួនមួយកាំបិតកាចែតចំក្បាលផ្នែកខាងលើចិញ្ចើម ) នៅពេលដែលឪពុកឮសម្លេងគាស់ទ្វានិងអូសយកម៉ូតូចេញពីកន្លែងទុក ការភ្ញាក់ដឹងខ្លួនស្របពេលបក្ខពួកកូន បានកំពុងតែចាត់វិធានការលួចម៉ូតូ។ យោងតាមចម្លើយសារភាពឈ្មោះ តោ ភក្រ្តា បានបញ្ជាក់ថា ខ្លួននិងបក្សពួក ២នាក់ទៀតបានចូលមកលួចយកម៉ូតូរបស់ឪពុកខ្លួនប្រាកដមែនដោយបក្ខពួកជាអ្នកធ្វើសកម្មភាព រីឯឪពុករបស់ខ្លួនបានភ្ញាក់ដឹងខ្លួនទាន់ និងបានមកទាញចាប់ម៉ូតូពេលនោះដើម្បីកុំឲ្យខូចផែនការខ្លួនបានទាញកាំបិតកាចែតកាប់វាយប្រហារទៅលើឪពុកតែម្ដង រួចបក្ខពួកបានយកម៉ូតូចេញផុតពីទីកន្លែងកើតហេតុ ។ បក្សពួកទាំងពីនាក់មានឈ្មោះ សុិន សាម៉េត ហៅ ហួ […]
នគរបាលខេត្តសៀមរាប ចាប់ខ្លួនចាងហ្វាងកាសែតអនឡាញ និងជាមគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរម្នាក់
សៀមរាប៖ ចាងហ្វាងកាសែតអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងនោះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅម្តុំផ្លូវត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ យោងតាមប្រភពពីកម្លាំងសមត្ថកិច្ច ដែលចុះអនុវត្តការចាប់ខ្លួននេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលការបង្គាប់ឲ្យចាប់ខ្លួននេះ ក៏ទៅតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ លោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងដែរ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលអ្នកសារព័ត៌មានទទួលបាន នៅរសៀលថ្ងៃទី២៥ ខែតុលា បានឲ្យដឹងថា លោកឈីវឈានពិសិដ្ឋ ត្រូវបានលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ដាក់ពាក្យប្តឹងទៅតុលាការ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមផ្តន្ទាទោស លោក ឈីវ ឈានពិសិដ្ឋ ដាក់ពន្ធនាគារ […]
ឃាត់ខ្លួនជនបរទេស ៣នាក់ និងរំដោះជនរងគ្រោះ ២នាក់ សង្ស័យករណីចាប់ជំរិត
កម្លាំងសមត្ថកិច្ច បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ រំដោះបានជនរងគ្រោះ ចំនួន ២នាក់ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ ៖ ៣៥ នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែរអាហារដ្ឋានយីហោ ជំនោរជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈលោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានជនជាតិចិនកំពុងចាប់ជំរិតមនុស្ស នៅចំនុចក្បែរអាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្ត ចំនួន ២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ […]
ពលរដ្ឋស្នើរសុំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយត្រួតពិនិត្យការអនុវត្តការងាររបស់ មន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិ៨ ផងទាន!!!
ព្រៃវែង : ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ ៨ ភូមិ ព្រែកព្នៅ ឃុំ ព្រែកព្នៅ ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង មានសកម្មរថយន្តដឹកអូសនិងទំនិញធ្ងន់ៗ តទ្រុងដាក់លើសចំណុះ ឡានខ្លះបើកទៅមុខស្ទើរតែមិនរួច បើកចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនមានវិធានការទប់ស្កាត់ ពីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងខាងនោះឡើយ ។ ឡាននីមួយៗដែលបើកកាត់ស្ថានីយ៍ទាំងទៅទាំងមកគេឃើញតែព្រូឡាន រឺក៏ តៃកុងឡានចុះទៅជួយមន្ត្រីនៅក្នុងស្ថានីយ៍ដោយដកក្រដាស អ្វីម្យ៉ាងចេញកាបូបដៃ រឺហោប៉ៅ ក្តាប់ក្នុងដៃ ហុចទៅអោយមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍រួចទើបចូលថ្លឹង ពេលខ្លះចូលថ្លឹងរួចទើបហុចក៏មាន។ ពលរដ្ឋ ក៏ដូចជាមហាជនដែលធ្វើដំណើតឆ្លងកាត់ផ្លូវជាតិលេខ៨ កំពុងតែមានចម្ងល់ថា តើការអនុវត្តសកម្មរបស់មន្ត្រីស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិលេខ៨នេះ គឺជាគោលការណ៍របស់ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន រឺក៏យ៉ាងណា ដែលតំរូវអោយរថយន្តនីមួយៗមុនចូលថ្លឹង និងក្រោយពីថ្លឹងរួចត្រូវចុះទៅជួបមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ រឺក៏ទង្វើទាំងនេះគឺជាច្បាប់ ដែរអស់លោកមន្ត្រីនៅស្ថានីយ៍ខាងលើបង្កើតឡើងដោយខ្លួនឯងទេ។ ពលរដ្ឋខ្លះលើកឡើងថា បើមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ជញ្ជីងព្រែកព្នៅ នៅតែបណ្តោយអោយរថយន្តដឹក អុស ដឹកទំនិញធ្ងន់ៗ […]