ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព័ត៌មានសន្តិសុខសង្គម

សង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន​ រួមនឹង ​គ្រឿងញៀនជាង៣គីឡូក្រាម

ស្វាយរៀង​៖ ​សមត្ថកិច្ច​​នគ​បាល​ខេត្តស្វាយរៀង​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (ស្រី​០១​នាក់) ​ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​​ថ្នាំ​ញៀន​ជាង​០៣​គីឡូក្រាម អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង លិខិតឆ្លងដែន​០៥​ច្បាប់ ​និង​សម្ភារ​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បា​នប​ញ្ជួ​ន​ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយ​រៀង ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​លើក​ឡើង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៦​នាក់​នេះ ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ករណី​ជួញដូរ រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និងកាន់កាប់​អាវុធ​គ្រាប់រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​ទី​០៤ ​ខែវិច្ឆិកា​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១-២-៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត បន្ទប់​ជួល​លេខ​F9 ‘F10 ចំណុច​ផ្លូវ​វត្ត​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​និង​បន្ទប់​ជួល​លេខ​F02 ខាងក្រោយ​កា​រ៉ា​ស់​សាំង​កាល​តិច​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។ ​ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា សមត្ថកិច្ច​ជំនាញ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​តាម​ទូរ​សព្ទ័​នៅ​បន្ទប់​ជួល​លេខ​០១ លេខ​០២​និង​លេខ​០៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត មានមុខ​សញ្ញា​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន​។ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត កម្លាំង​ប៉ុ​ស្តិ៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា​ដោយ​សម្របសម្រួល​ពី​លោក​ ហួត ​វិចិត្រ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថ​កិច្ច​ឈាន​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ និង​បាន​ធ្វើការ​ឆែកឆេ​បន្ទប់​ស្នាក់​នៅ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​០៣​នាក់​ទៀត​បុរស​០២​នាក់​ស្រី​១​នាក់ សរុប​០៦​នាក់​ស្រី​ម្នាក់​និង​ដកហូត​វត្ថុ​តាង រួម​មាន​៖១,​គ្រឿងញៀន​ជាង​០៣​គីឡូក្រាម ២, អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ

បុរសម្នាក់ មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការ វេលាម៉ោង ៥រសៀល ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការ ក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង ។ អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវករណីប្រើប្រាស់អំពើហិង្សាកាប់ប្រហារ ដែលបង្កដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅខណ្ឌទួលគោក

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាយកខ្សែក្រវាត់ និងកាំបិតកាប់ប្រហារ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សុខ សេន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី០៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល ។ […]

ព័ត៌មានសន្តិសុខសង្គម

ទីបំផុត! តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅ មណ្ឌលអប់រំកែប្រែទី១​​ ឬពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងរឿងឆបោក។

ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ ៤១ឆ្នាំ មុខរបរអ្នកលក់ទូរសព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ ២៣ឆ្នាំ មុខរបរជាងទូរសព្ទ, ទី៣៖ឈ្មោះ ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

Breaking News! សម្ដេចតេជោ ស្នើឱ្យនាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ ។ សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖ «ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។» ។ ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។ ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖ « សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន […]

ព័ត៌មានសន្តិសុខសង្គម

តើលោក តុល មានអំណាចអីបានជាហ៊ាន កាងមាន់អនឡាញ គ្រប់ទិសទីក្នុងស្រុកសំរោង និងស្រុកបាទី ខ្លូនជាទាហាន បានជាជិះរថយន្តខ.ម? ឬជាខ្លូនអ្វីខាងផ្នែកព័ត៌មាន?

នៅវេលាម៉ោង ៣៖៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានចុះទៅដល់ភូមិបឹង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឃើញសកម្មភាពក្រុមញៀនល្បែងមាន់អនឡាញអង្គុយមុខកញ្ចក់ទូរទស្សន៍ទាំង ២គ្រឿង ម្ចាស់ផ្ទះបានឱ្យដឹងថាជារបស់ឈ្មោះ តុល ភ្លាមនោះអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅលោកអធិការ លោក ភី ឈុន បានឆ្លើយថាទីតាំងនៅម្ដុំណាបានហើយ ហើយអ្នកសារព័ត៌មានបន្តទៅជួបលោកមេប៉ុស្តិ៍ តែមិនបានជួបទេដោយលោកជាប់រវល់ ៕

ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) […]

ព័ត៌មានជាតិ

មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ

ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]