ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់
និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំឈើទាល ព្រមទាំងអស់លោកលោកស្រីរដ្ឋបាលឃុំឈើទាល។
បាត់ដំបង:ថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំឈើទាល ព្រមទាំងអស់លោកលោកស្រី និងសហការីរដ្ឋបាលឃុំឈើទាល បានអញ្ជើញដឹកនាំទ័យ្យទាន និងទានព្រះវស្សា រួមទាំងបច្ច័យប្រគេនព្រះសង្ឃទូទាំងឃុំ ឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ស្ថិតក្នុងបរិយាកាសនោះដែរឃើញមានការអញ្ជើញចូលរួមពីសំណាក់លោកយាយលោកតាដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន ។
ក្នុងឱកាសនោះ ឯកឧត្តម ពិន ពិសិដ្ឋ លោកមានសេចក្តីបីតិសោមនស្សរីករាយជ្រះថ្លាក្នុងការចូលរួមចាប់មគ្គ ចាប់ផល ព្រមទាំងបំពេញនូវការបរិច្ចាគទានជូនចំពោះលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ គណៈកម្មាធិការ ឧបាសក ឧបាសិការចំនុះជើងវត្តទូទាំងឃុំឈើទាល ស្រុកបាណន់ ។
ឯកឧត្តម ពិន ពិសិដ្ឋបានអញ្ជើញចូលរួមបួងសួងដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រសង្ឃសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាជនក្នុងស្រុកបាណន់និងប្រជាជនទូទាំងប្រទេស ។
ចុងបញ្ចប់ឯកឧត្តម ពិន ពិសិដ្ឋលោកអញ្ជើញចូលរួមរាប់បាត្រជាកិច្ចបង្ហើយ៕
ដោយ:រតនាSPHN 0888844922