សៀមរាប ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តសៀមរាបវិញ ពិសេសក្នុងក្រុងសៀមរាប តែម្តង គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ក្រុងសៀមរាបខេត្តសៀមរាបនូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗទៅវិញ ។
ជាក់ស្ដែងនារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានSPH.hotnewsបានចុះផ្តិតយករូបភាពជាក់ស្ដែង ចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ
ភូមិត្រពាំងសេះ សង្កាត់គោកចក។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ពលរដ្ឋក្នុងក្រុងសៀមរាបជាពិសេសប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ស្នើសុំលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបនិងលោក ដា ចំរើនអធិការនគរបាលក្រុងសៀមរាបសុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងទីតាំងខាងលើនេះផង៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់
0887038585