ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបក្មេងទំនើង និងប្រើប្រាស់ជួញដូរគ្រឿងញៀន និងកន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការ ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ។

យោងតាម លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានចុះដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញា ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង កន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៥នាក់ ថ្នាំញៀន ១៧កញ្ចប់តូច និងម៉ូតូចំនួន ៩គ្រឿង ដែលគេយកមកបញ្ចាំ ។

លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ឱ្យដឹងបន្ថែមថា ចំពោះម៉ូតូ ដែលត្រូវបានយកទៅបញ្ចាំទាំងអស់នោះ ប្រសិនបើម្ចាស់មានឯកសារគ្រប់គ្រាន់ សូមមកទទួលយកម៉ូតូវិញនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។

ចំពោះការចុះបង្ក្រាបបទល្មើសការជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកសីបញ្ចាំម៉ូតូខុសច្បាប់ គឺជាករណីដែលគេកម្របានឃើញបំផុត ដែលដឹកនាំបង្ក្រាបផ្ទាល់ ដោយអភិបាលខេត្តបែបនេះ ក្នុងពេលមុនៗកន្លងមក ហើយនេះជាលើកទីមួយ ដែលលោក សរ សុពុត្រា ក្នុងតំណែងជាអភិបាលខេត្ត បានចុះបង្ក្រាបដោយមិនញញើត ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *