គោរពជូន
លោកអភិបាល នៃគណះអភិបាលស្រុកក្រគរ
កម្មវត្ថុ ស្តីពីជូនរបាយការណ៍ ករណីគ្រោះធម្មជាតិ (រន្ទះបាញ់
កើតហេតុ នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៤ នឹង ៣០ នាទី ចំណុចខ្ទមខ្វាលគោ អូរភ្លោះ ស្ថិតនៅភូមិថ្មី ឃុំត្មោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-ជនរងគ្រោះឈ្មោះ ចើម ម៉ាញ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ
-ប្រពន្ធ ឈ្មោះ ឈឹម យី អាយុ ៣៣ ឆ្នាំ មានកូនចំនួន ២ នាក់ ស្រី ។
ទីលំនៅបច្ចុប្បន្ន ភូមិ ដំបូក១០០ ឃុំត្មោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ឈឹម យី អាយុ ៣៣ ឆ្នាំ កាលពីវេលាម៉ោងម៉ោងប៉ុន្មានម៉ោង ១៣:00ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២២ ប្ដីរបស់ខ្ញុំបានមកពីឃ្វាលគោនាងខ្ញុំក៏បានដួសបាយឲ្យគាត់ហូបនៅក្នុងខ្ទមដូចសព្វមួយដង។ក្នុងពេលនោះកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំងពេលនោះប្ដីរបស់នាងខ្ញុំបានហូបបាយរួចក៏សម្រាកបន្តិចលុះដល់ម៉ោង ១៤ នឹង ៣០ ប្តីរបស់ខ្ញុំក៏ចុះទៅបត់ជើងតូចក្បែរខ្ទម(នោម) ដែលកំពុងមានភ្លៀងស្រិចៗ ដែលមានផ្គររន្ទះ ស្រាប់តែបាញ់ចំប្តីខ្ញុំ បណ្តាលអោយដួលនៅនឹងកន្លែងកើតហេតុយែម្តង។ ពេលនោះខ្ញុំក៏បានស្រែកហៅបងប្អូនឲ្យមកជួយបងប្អូនក៏រត់មកជួយនិងបានធ្វើចលនាទៅលើសាកសព តាមទំនៀមទម្លាប់ប្រពៃណីតែប្តីខ្ញុំបានបាត់បង់ជីវិតទៅហើយ។
អាស្រ័យហេតុដូចបានគោរពជូន ខាងលើ សូមលោកអភិបាល នៃគណះអភិបាលស្រុកក្រគរជ្រាបជារបាយការណ៍។
ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២
នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលត្នោតជុំ
វ.ត្រី យិន ឈុនហាក់