ព័ត៌មានជាតិ

ឯកឧត្ដមឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង÷

ឯកឧត្ដមឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
លោកវីរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំផ្នែកជំនាញព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ វ៉ាន លីវីរៈហៅ ភក្រ័ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣៨ ក្រុមទី ០១ភូមិ រតនះសង្កាត់ រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីអំពើលួច កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩និង ៥០នាទី នៅត្រង់ចំណុចក្រុមទី០១ ភូមិ រតនះ សង្កាត់ រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះកម្លាំងយើងបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៊ុន លីន ភេទ ប្រុសអាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធករណីអំពើលួច កាលពីថ្ងៃទី0៤ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង ៩ និង ៥០នាទី មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួរខ្លួនបានសារភាពថា ពិតជាបានលួចកាត់ខ្សែរភ្លើងពិតប្រាកដមែន។
+សម្ភារៈដកហូត៖
១- ខ្សែរភ្លើង ពណ៌ស ចំរុះទំហំ មួយចំនួនធំ
២-ដង្កាប់ចំនួន ០១
៣-កន្រ្តៃសំរាប់កាត់ខ្សែភ្លើងចំនួន ២
៤- ការ៉ុង ពណ៌ស ចំនួន០១
៥- ម៉ូតូ ម៉ាកហុងដា សេ ១០០ពណ៌ទឹកប៊ិច(សង់កូរ៉េ) គ្មានស្លាកលេខ ចំនួន ០១គ្រឿង

+ករណីខាងលើនេះផ្នែកជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើសូមឯកឧត្តមមេត្តាជ្រាបជារបាយការណ៍។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *