ព័ត៌មានសន្តិសុខសង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនជនជាតិ​វៀត​ណាម ២៥៧នាក់ ទៅដើមណើតវិញ ពាក់ព័ន្ធ​បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជូនជនជាតិវៀតណាមសរុប ​២៥៧ នាក់ ស្រី ៥៦ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍​ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ។

ជនជាតិវៀតណាម​ ទាំង​ ២៥៧ នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល និងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​ធ្វើការសម្របសម្រួល​ជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត​ និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិប៉ុកបាយ​ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំ​នៅកម្ពុជា​ ដើម្បីធ្វើការបញ្ជូនចេញទៅប្រទេសវៀតណាមវិញ ។

ជនជាតិវៀតណាមខាងលើ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)​​ និងបទល្មើសអន្តោប្រវេសន៍ រួមមាន​ បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ​ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង​ (ប្រើទិដ្ឋាការទេសចរណ៍​ មកធ្វើការងារ)​ និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា ។

កន្លងមក ប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ​ ព្រមទាំងបទល្មើសអន្តោប្រវេសន៍​ និងឧក្រិដ្ឋកម្មឆ្លងដែននានា​ ឱ្យកាន់តែមានប្រសិទ្ធភាព​ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *