ព័ត៌មានជាតិ

ល្បែងសុីសងជល់មាន់អនឡាញកំពង់ពេញនិយម និងលម្អរខេត្តរតនគិរីកុំឲ្យស្ងាត់ខេត្តបែជាលោកអធិការស្រុកបងកែវមិនដឹងរឿងសោះ ឬក៏ត្រូវយ័ន្តទេវប្រាក់។

ខេត្តរតនគិរី:ថ្ងៃទី២៧.១០.២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងខេត្តរតនគិរីបើកដំណើលម្អសោភណ្ឌខេត្តកុំឲ្យស្ងាត់ខេត្តទីតាំងនោះស្ថិតនៅភូមិទូយ ឃុំចាក់ទីង ស្រុកបរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍ចាក់ទីង ប៉ុន្មានទេហេតុអ្វីមិនដឹងទៅវិញ ឬក៏ត្រូវយ័ន្តទេវប្រាក់ទើបជា និងត្រូវដងត្រូវផ្លែគ្នាទៅហើយទើបមិនមានវិធានការបង្ក្រាបសោះ។
ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ភូមិទូយ ឃុំចាក់ទីង ស្រុកបរកែវ ខេត្តរតនគិរីបែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ
ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។លអ្នកច្បាប់បានលើកឡើងថា ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ !
លោកអធិការស្រុកបរកែវ ហាក់បីដូចជា មិនបានបំពេញតួនាទីខ្លួនឯង ។
បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។
សម្តេចពុក លោកខិតខំប្រឹងប្រែងធ្វើការណាស់ តែអស់លោកបែរជាបំផ្លាញនូវទំនុកចិត្តរបស់សម្តេចពុក ដែលប្រគល់តួនាទីឲ្យអស់លោកបម្រើពលរដ្ឋ បង្រ្កាបរាល់បទល្មើស ជាពិសេសល្បែងស៊ីសង ដែលជាប្រភពបង្កើតចោរកម្ម ៕
មហាជនសូមស្នើឯកឧត្តម ញ៉ែម សំអឿន  អភិបាលខេត្ត ជាពិសេសលោកឧត្តមសេនីយ៍ ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីសូមលោកមេត្តាចាត់វិធានការក៏ដូចជាចុះបង្ក្រាបផងទាន។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *