ព័ត៌មានជាតិ

សង្វៀនមាន់ជល់ និងល្បែងបៀអាប៉ោងចល័តជាច្រើនកន្លែងកំពង់បើកលម្អរសោភ័ណ្ឌស្រុកស្រែអំបិលបែជាសមត្ថកិច្ចមូលដ្ឋាន សម្រាន្តលង់លក់ និងឆ្លក់វង្វេងយ័ន្តទេវប្រាក់

កោះកុង:ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣ ពិតជាកុះករសំបូរភ្ញៀវទៅលេងមែនទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំប្រចាំឃុំបឹងព្រាវ មាន២ភូមិសំរាប់ចល័តទីតាំងរបស់ខ្លួន មានភូមិទឹកប៉ោង ព្រំប្រទល់នឹង ភូមិបឹងព្រាវ ខាងជើងផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងកំពុងបើកលេងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍-អាទិត្យ។
-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រែអំបិល ខេត្តកោះកុង បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជាល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ
ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។លអ្នកច្បាប់បានលើកឡើងថា ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ !

ប្រភពពីពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រែអំបិលបានលួចបង្ហើបប្រាប់អង្គភាពសារព័ត៌មាន{សាយប៉ូតហតញូស៍}យើងអោយដឹងថា៖ទីតាំងបើកសង្វៀនជល់មាន់ខាងលើបានបើកលេង៣ថ្ងៃនិងបានចល័តទីតាំងរបស់ខ្លួនជាប្រចាំរាល់ពេលបណ្តាញសារព័ត៌មានចុះផ្សាយតែមិនចល័តអោយទីតាំងរបស់ចេញពីស្រុកស្រែកអំបិលជាដាច់ខាត់ ហើយពលរដ្ឋលួចបង្ហើបប្រាប់បន្តថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងខាងលើដោយម្ចាស់ទីតាំងខាងលើមានឈ្មោះ រស់ សាគន្ធ ហៅ{មាស} ដែលមានអ្នកសមត្ថភាពខ្ពស់ក្នុងរត់ការបើកល្បែងរបស់ខ្លួនបានក្នុងទឹកដីស្រុកស្រែកអំបិល។

ជុំវិញការបើកលេងល្បែងជល់មាន់និងអាប៉ោងដុះស្លែរ ក្នុងស្រុកស្រែកអំបិល ពលរដ្ឋលើកឡើងថា៖លោក ដួង វណ្ណា អធិការស្រុកស្រែអំបិលប្រហែលជាដឹងហើយក្រោយពីបណ្តាញព័ត៌មានចុះផ្សាយតើលោកអធិការរូបនេះមានចំណាត់ការយ៉ាងណាចំពោះម្ចាស់ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

ជៀសវាងមន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានរិះគន់ថា៖ខ្មោចស្រុកមិនបើកដៃខ្មោចព្រៃមិនហ៊ានធ្វើ ឬមានការបើកភ្លើងខៀវជាប្រពន្ធ័ យើងដឹងហើយថាមិនមានបុគ្គលម្នាក់ហ៊ានបើកល្បែងសុីសងដោយគ្មានច្បាប់អនុញ្ញាតនោះទេបើកល្បែងស៊ីសង់បានលុះត្រាតែមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកបាន។

ទោះបីយ៉ាងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចមហាជនជាច្រើនបានសំណូមពរលោក គង់ មនោ ស្នងការខេត្តកោះកុង សូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានខេត្ត មេត្តាចុះស្រាវជ្រាវបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំខាងលើនេះផង។

ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនពលរដ្ឋនៅក្នុងមូលដ្ឋានសុខសុវត្ថិភាពទាំងពេលយប់ពេលថ្ងៃ។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *