(ភ្នំពេញ) ៖ តារាសម្តែងវ័យក្មេង កញ្ញា អាង សុជាតា បានប្រកាសឱ្យនារីម្នាក់ ចេញមុខសុំទោសកញ្ញាជាសាធារណៈ បន្ទាប់ពីនារីរូបនោះបានយករូបភាពរបស់ កញ្ញា អាង សុជាតា យកទៅកាត់តក្នុងរូបភាពមួយមិនសមរម្យ ហើយបង្ហោះនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កញ្ញាយ៉ាងខ្លាំង ។ តារាសម្ដែងស្រីស្អាត កញ្ញា អាង សុជាតា បានបង្ហាញគណនី TikTok របស់នារីរូបនោះ ដែលមានឈ្មោះថា «sandydaos» ដែលបានយករូបភាពរបស់ កញ្ញា អាង សុជាតា មួយចំនួន យកទៅកាត់តតាមបច្ចេកទេស filter ដោយភ្ជាប់ជាមួយការស្លៀកពាក់បង្ហាញដើមទ្រូងធំៗ រួចបង្ហោះជាសាធារណៈ ជាហេតុនាំឱ្យមហាជនមួយចំនួនមានការភាន់ច្រឡំ ។ ហើយសកម្មភាពមួយនេះ បានធ្វើឱ្យតារាសម្ដែងវ័យក្មេង កញ្ញា អាង សុជាតា ហាក់ក្តៅចុងច្រមុះ និងសម្តែងការមិនសប្បាយចិត្តឡើយ ដ្បិតរូបកញ្ញាមិនបានធ្វើរឿងទាំងនេះនោះទេ ។ ករណីនេះ កញ្ញាក៏បានប្រកាសឱ្យនារីម្នាក់នោះ ចេញមុខសុំទោសកញ្ញាជាសាធារណៈ នៅមុនពេលកញ្ញាអស់ការអត់ធ្មត់ ហើយនឹងមានវិធានការផ្លូវច្បាប់ ។ តារាសម្ដែងស្រីស្អាត កញ្ញា អាង សុជាតា […]