(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរ ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹង ដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឱ្យកង់បី រងការខូចខាតទាំងស្រុង […]
ព័ត៌មានសន្តិសុខសង្គម
ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។ ប្រតិបត្តិការចុះឃាត់ក្រុមក្មេងទំនើងមានរហស្សនាម DP Zin (ដើមពោធិ៍) នេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពកាប់ ហើយក្រុមនេះមានមេបក្ខម្នាក់ឈ្មោះអាម៉ាប់ធំ ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំងបក្ខពួកចំនួន ១៤នាក់ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង ១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ ២នាក់ […]
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ ដាវកែច្នៃ
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០:៣០នាទី នៅចំណុចដីវាលស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវដកែច្នៃ)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១- ឈ្មោះ រ៉ាត់ អ៉ិត ភេទប្រុស មុខរបរកម្មករ សា្នក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។២- ឈ្មោះ សុខ មករា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូត: ដាវដែកកែច្នៃ ចំនួន០១ដើមប្រវែង១ម៉ែត្រ, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5400 សេរីឆ្នាំ២០២២, ធុងស្ពាយ FOOD PANDA ពណ៌ផ្កាឈូក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
BREAKING: ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ លោក លី សាម៉េត និងលោក ឡាច សំរោង
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕
ត្រាក់ទ័រភ្ជួរដីជាន់មីនតោន បណ្តាលឱ្យផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាដេញកាប់ជនរងគ្រោះ
ពោធិ៍សាត៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការជាមួយជំនាញផ្នែកព្រហ្មទណ្ឌស្រុកបាកាន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាលោសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។ ជនសង្ស័យចំនួន ០២នាក់ គឺទី១.ឈ្មោះ ខុម ប៊ុនឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ ខុម ខែម ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ដកហូតវត្តុតាង ម៉ូតូឌ្រីមសង់ ពណ៏ទឹកមាស ចំនួន ០១ គ្រឿង ។ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីហឹង្សាដោយចេតនាដេញកាប់ជនរងគ្រោះ ឈ្មោះ ប្រុស ឆាលី ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិកោះកែវ ឃុំត្រពាំងជង(គ្មានរបួស) និង កាប់បំផ្លាញ ម៉ូតូ០២គ្រឿង បែកក្បាលម៉ូតូ កន្ទុយម៉ូតូ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣៥នាទី នៅចំណុចមុខវិទ្យាល័យបាកានស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង […]
បង្រ្កាបជនសង្ស័យ១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ភ្នំពេញ៖ ជនសង្ស័យចំនួន ១១នាក់ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ២ករណី និងសកម្មភាពឆក់ទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ៥ករណី ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យខាងលើ មាន៤នាក់ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ពួកគេទាំង៤នាក់នេះ ត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី២និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់១ដើម និងម៉ូតូម៉ាកហុងដា ១គ្រឿង។ លោកវរសេនីយ៍ឯក ម៉ម សាវន ឱ្យដឹងទៀតថា ដោយឡែកករណីទី២ ជនង្ស័យចំនួន៣នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង […]
សង្ស័យជនជាតិវៀតណាមចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន រួមនឹង គ្រឿងញៀនជាង៣គីឡូក្រាម
ស្វាយរៀង៖ សមត្ថកិច្ចនគបាលខេត្តស្វាយរៀងចុះបង្ក្រាប និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនសង្ស័យជនជាតិវៀតណាមចំនួន០៦នាក់ (ស្រី០១នាក់) ដោយដកហូតវត្ថុតាងរួមមានថ្នាំញៀនជាង០៣គីឡូក្រាម អាវុធខ្លី០១ដើម «ម៉ាក្សរ៉ូឡូ» គ្រាប់១២គ្រាប់ ជញ្ជីញថ្លឹងគ្រឿងញៀន០៥គ្រឿង ទូរសព្ទ័ដៃចំនួន១០គ្រឿង ម៉ូតូចំនួន០៣គ្រឿង លិខិតឆ្លងដែន០៥ច្បាប់ និងសម្ភារឧបករណ៍កែច្នៃមួយចំនួនទៀត ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជួនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។ បើតាមសមត្ថកិច្ចបានឲ្យលើកឡើងថា ជនសង្ស័យជនជាតិវៀតណាមទាំង០៦នាក់នេះ ដែលប្រព្រឹត្តបទល្មើសក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតប្រព្រឹត្តកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៣ ទី០៤ ខែវិច្ឆិកា២០២៤ នៅចំណុចបន្ទប់ជួលលេខ១-២-៣ ខាងក្រោយក្រុមហ៊ុនអ៊ីស៊ីខេមស្ថិតនៅក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត បន្ទប់ជួលលេខF9 ‘F10 ចំណុចផ្លូវវត្តតាឡុក ស្ថិតនៅភូមិបាវិតកណ្តាលនិងបន្ទប់ជួលលេខF02 ខាងក្រោយការ៉ាស់សាំងកាលតិចស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត។ ប្រភពបន្តថា នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី០៣វិច្ឆិកា សមត្ថកិច្ចជំនាញទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍តាមទូរសព្ទ័នៅបន្ទប់ជួលលេខ០១ លេខ០២និងលេខ០៣ ខាងក្រោយក្រុមហ៊ុនអ៊ីស៊ីខេម ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត មានមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀន។ ក្រោយពីទទួលព័ត៌មានភ្លាម លោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បាវិតចុះស្រាវជ្រាវរហូតដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣វិច្ឆិកាដោយសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចឈានទៅបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ភេទប្រុសជនជាតិវៀតណាម និងបានធ្វើការឆែកឆេបន្ទប់ស្នាក់នៅ និងចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់០៣នាក់ទៀតបុរស០២នាក់ស្រី១នាក់ សរុប០៦នាក់ស្រីម្នាក់និងដកហូតវត្ថុតាង រួមមាន៖១,គ្រឿងញៀនជាង០៣គីឡូក្រាម ២, អាវុធខ្លី០១ដើម «ម៉ាក្សរ៉ូឡូ» […]
ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ
បុរសម្នាក់ មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការ វេលាម៉ោង ៥រសៀល ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការ ក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង ។ អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕