លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះពិនិត្យអគាររដ្ឋបាល និងអគារប្រចាំការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែ (បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យ អគាររដ្ឋបាល និងអគារប្រចាំការរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់បន្ថែម លើអគារស្នាក់នៅរបស់កងកម្លាំងដែលសាងសង់រួចនាពេលកន្លងមក ។ នាឱកាសចុះត្រួតពិនិត្យជាក់ស្តែងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជំរុញដល់ក្រុមការងារទទួលសាងសង់អគាររដ្ឋបាល និងអគារប្រចាំការឱ្យបានលឿនផងដែរ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំបន្ថែមដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវរៀបចំលម្អក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនឱ្យមានសោភ័ណ្ឌភាព នៅពេលសាងសង់អគារទាំងពីរខាងលើនេះរួចរាល់ ជាពិសេសជំរុញលើការងារលើកកម្ពស់ជីវភាពរបស់មន្ត្រីមូលដ្ឋានអាវុធហត្ថ ដោយពង្រឹងការងារបង្កបង្កើនផលមានដូចជា ការដាំដុះបន្លែបង្ការតាមបែបធម្មជាតិ និងចិញ្ចឹមសត្វជាដើម ដើម្បីបំពេញបន្ថែមលើការហូបចុករបស់កងកម្លាំងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ៕
ព័ត៌មានជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !!!
អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !! ក្រុងប៉ោយប៉ែត៖នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បាន ដឹកនាំក្រុមការងារ ចម្រុះ ចុះអនុវត្តវិធានរដ្ឋបាលរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅ ក្នុងដីកម្មសិទ្ធិរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត នៅខាងត្បូងមណ្ឌលសុំចតក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ ផងដែរថា អាជ្ញាធរក្រុងប៉ោយប៉ែត បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការរុះរើរលំនៅឋាន ដែលបានសាងសង់នៅលើដីរដ្ឋ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត ចំនួន២លើកមកហើយ ។ នៅក្នុងឱកាសនោះ […]
ខ្លួនយុវជនម្នាក់នៅស្រុកមង្គលបុរី យកមកអប់រំ ក្រោយខំមិនពាក្យពេចន៍នាំឲ្យប៉ះពាល់ដល់កិត្តយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិ
ឃាត់ខ្លួនយុវជនម្នាក់នៅស្រុកមង្គលបុរី យកមកអប់រំ ក្រោយខំមិនពាក្យពេចន៍នាំឲ្យប៉ះពាល់ដល់កិត្តយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិ ========== បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួន យកមកសួរនាំ និងអប់រំឲ្យស្គាល់ពីច្បាប់ទម្លាប់ ក្រោយពីបានខំមិនប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើបណ្តាញសង្គមហ្វេសប៊ុក ដែលខ្លឹមសារនោះ នាំឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ក្នុងការអនុវត្តន៍ច្បាប់ សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ យុវជនដែលត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំនិងអប់រំនេះ មានឈ្មោះ សៀង ធួន ហៅធន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានមុខរបរ: ជាអ្នកធ្វើពាងលក់។ គួរបញ្ជាក់ថា មិនសមត្ថកិច្ចឃាត់មកសួរនាំ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង១៥:៣០នាទី ឈ្មោះ សៀង ធួន បាននិយាយថា ក្រោយពីស៊ីផឹកជាមួយមិត្តភក្តិរួច ពួកគេបានបែកគ្នាទៅផ្ទះញរៀងខ្លួនអស់ រូបគេក៏បានយកទូរសព្ទមកដេកលេងហ្វេសប៊ុក ហើយបានឃើញគណនីហ្វេសប៊ុកអ្នកសារពត៌មានមួយ បានផ្សាយ អំពីស្នាដៃនគរបាលបង្ក្រាប( ជនសង្ស័យប្រុស-ស្រី៥នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងលក់គ្រឿងញៀន ) ស្រាប់តែឈ្មោះធួន បានឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះTung hai Heng ចូលខំមិនពាក្យថា […]
ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប
ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]
ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់
ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕
អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី
ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។ លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
អ៊ុយក្រែនព្យាយាម បង្ហាញពីសមត្ថភាព របស់ខ្លួនក្នុងការកម្ចាត់រុស្ស៊ី
ដើម្បីធានាដល់លោកខាងលិចឡើងវិញនិងអាចបន្តទទួលបានជំនួយសព្វាវុធអ៊ុយក្រែនកំពុងព្យាយាមបង្ហាញថាខ្លួនអាចកម្ចាត់រុស្ស៊ីទាំងស្រុងនៅលើសមរភូមិ។ប៉ុន្មានសប្តាហ៍មុនកងទ័ពអ៊ុយក្រែនត្រូវបាន”កប់” ដោយកម្លាំងកាំភ្លើងធំរុស្ស៊ីដ៏លើសលប់នៅក្នុងសមរភូមិភាគខាងកើតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដកថយពីទីក្រុង Severodonetsk, Lysychansk នៅចំពោះមុខការរុលទៅមុខនៃកងទ័ពរុស្ស៊ី។ដូច្នេះការគាំទ្ររបស់លោកខាងលិចក៏ហាក់ដូចជាធ្លាក់ចុះផងដែរចំពេលមានការសង្ស័យថា អ៊ុយក្រែនទំនងជាមិនឈ្នះសង្គ្រាមនិងថាអាវុធទំនើបដែលខ្លួនផ្តល់នោះទំនងជាមិនអាចជួយក្រុងគៀវឱ្យវិលទៅរកស្ថានភាពបញ្ច្រាស់បានទេ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែបន្តផ្ញើសារទៅកាន់លោកខាងលិចថាខ្លួនអាចឈ្នះបានហើយយុទ្ធសាស្ត្ររបស់ខ្លួននៅតែដំណើរការដោយផ្តល់ថាលំហូរនៃសព្វាវុធទំនើបទៅកាន់ប្រទេសនេះមិនត្រូវបានរំខាន។គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ថា តើអ៊ុយក្រែនអាចទទួលបានផលប្រយោជន៍ពីឧត្តមភាពរបស់យោធារុស្ស៊ីខាងកម្លាំងបាញ់ និងកម្លាំងមនុស្សដែរឬទេ?។ការស្នើសុំអាវុធរបស់អ៊ុយក្រែនគឺញឹកញាប់ណាស់ដែលប្រទេសលោកខាងលិចមួយចំនួនចាប់ផ្តើមមានអារម្មណ៍រំខានដោយចោទសួរពីការពិតនៃការអះអាងរបស់ទីក្រុងគៀវអំពី “ជ័យជំនះលើរុស្ស៊ី”។នេះបើយោងតាមប្រភពចំណេះដឹងជាច្រើនបញ្ហា។ប៉ុន្តែកាលពីសប្តាហ៍មុន តាមរយៈការប្រើម្តងហើយម្តងទៀតនូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់សត្រូវអ៊ុយក្រែនបានព្យាយាមម្តងទៀតដើម្បីបង្ហាញថាខ្លួនអាចកម្ចាត់សត្រូវរបស់រុស្ស៊ីបានហើយកំពុងសម្លឹងរកការធ្វើដូច្នេះ។យោធាអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនជាមួយនឹងភាពជោគជ័យនៅលើសមរភូមិដូចជាការវាយឆ្មក់នាពេលថ្មីៗនេះលើទីប្រជុំជន Nova Kakhovka ក្បែរទន្លេ Dnipro នៅភាគខាងត្បូងនៃប្រទេសនៅពេលដែលគ្រាប់រ៉ុក្កែត HIMARS បានវាយប្រហារឃ្លាំងរំសេវរបស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការផ្ទុះដ៏ធំ។ការវាយប្រហារឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់រុស្ស៊ីត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រថ្មីរបស់អ៊ុយក្រែន។កាំភ្លើងធំរបស់រុស្សីមានច្រើនជាងអ៊ុយក្រែន១០ដង។ប៉ុន្តែបើគ្មានគ្រាប់កាំភ្លើងធំបែបនេះទេ វាគ្មានប្រយោជន៍ទេ។ HIMARS ដែលមានរយៈចម្ងាយឆ្ងាយនិងភាពត្រឹមត្រូវខ្ពស់ កំពុងជួយអ៊ុយក្រែនឱ្យឈានដល់ចំណុចខ្សោយបំផុតនៅក្នុងខ្សែសង្វាក់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ី។កាលពីប៉ុន្មានថ្ងៃមុនកាំភ្លើងធំរបស់អ៊ុយក្រែនបានបាញ់HIMARSស្ទាក់ចាប់ស្ពានសរសៃឈាមមួយនៅលើទន្លេ Dnipro ។ នេះគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់រថយន្តផ្គត់ផ្គង់របស់រុស្ស៊ី។ក្រុមអ្នកវិភាគនិយាយថាការវាយឆ្មក់នេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការប្រឆាំងការវាយលុករបស់អ៊ុយក្រែននៅភាគខាងត្បូងដោយមានគោលដៅដណ្តើមយកទីក្រុងសំខាន់នៃ Kherson មកវិញពីកងទ័ពរុស្ស៊ី។កាលពីថ្ងៃទី២១ខែកក្កដាមន្ត្រីអ៊ុយក្រែនបានប្រកាសថាកងកម្លាំងរបស់ពួកគេបានវាយប្រហារគោលដៅជាង ២០០នៅភាគខាងត្បូង ជាមួយនឹងគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiyReznikovបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកកាលពីថ្ងៃទី១៩ ខែកក្កដាថា “រុស្ស៊ីពិតជាអាចចាញ់ហើយយើងបានបង្ហាញពីរបៀប” ។ជំទាវទី១របស់អ៊ុយក្រែនលោកស្រី OlenaZelenskaបាននាំសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ខែកក្កដានៅពេលដែលលោកស្រីថ្លែងទៅកាន់សភាអាមេរិកដោយបន្តអំពាវនាវឱ្យលោកខាងលិចផ្តល់អាវុធសម្រាប់ទីក្រុងគៀវដោយចោទប្រកាន់រុស្ស៊ីថាជាអ្នកបំផ្លាញអ៊ុយក្រែន។ប៉ុន្តែទោះបីជាមានសារដ៏រំជើបរំជួលដែលគៀវបានផ្ញើចេញម្តងហើយម្តងទៀតក៏ដោយអ្នកវិភាគនិងមន្ត្រីយោធាលោកខាងលិចបាននិយាយថាវាលឿនពេកក្នុងការទស្សន៍ទាយអនាគតនៃសមរភូមិអ៊ុយក្រែន។ពួកគេក៏បានព្រមានផងដែរពីការដាក់សង្ឃឹមខ្លាំងពេកលើអាវុធពិសេសណាមួយប្រឆាំងនឹងសមរភូមិមុខដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រពី Kharkov នៅភាគខាងជើងដល់ Mykolaiv នៅភាគខាងត្បូងដោយមានធាតុផ្សំជាច្រើននៃការភ្ញាក់ផ្អើល។លោក Taras Chmut នាយកអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រទាហានអ៊ុយក្រែនបាននិយាយថា “យើងកំពុងសម្រេចបាននូវអ្វីដែលមិនអាចទៅរួចពីមុន” ។ “ប៉ុន្តែគ្មានការទម្លាយណាមួយនៅខាងមុខទេ។ មិនមាន panacea គ្មានវេទមន្តដើម្បីជួយយើងឱ្យឈ្នះនៅថ្ងៃស្អែក” ។ទោះជាយ៉ាងណា ក្នុងបទសម្ភាសក្នុងទីក្រុងគៀវកាលពីសប្តាហ៍មុន មន្ត្រីសន្តិសុខអ៊ុយក្រែននៅតែមានសុទិដ្ឋិនិយម។លោក Oleksiy បាននិយាយថា “ដៃគូររបស់យើងផ្គត់ផ្គង់សព្វាវុធកាន់តែលឿនយើងនឹងបញ្ចប់សង្រ្គាមនេះកាន់តែឆាប់។ […]
ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី សមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់របស់កម្ពុជា
ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតរបស់ប្រទេសនេះ ដោយគូសបញ្ជាក់ថាបរិមាណនៃការនាំចេញរបស់កម្ពុជាទៅប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ កើនឡើង ៥៤ ភាគរយធៀបទៅឆ្នាំមុន ដែលស្មើនឹង ៥១.៨ ភាគរយនៃការនាំចេញសរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។ ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕