ព័ត៌មានជាតិ

ខេត្តកំពតរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀត គឺរកឃើញនៅលើភ្នំកកេះ ក្នុងស្រុកទឹកឈូ

(កំពត) ៖ ផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀត ត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយនេះជាផូស៊ីលទី៦៧ ជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជំនាញ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃក្រសួងបរិស្ថាន ។ លោក លីម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយនៅភ្នំកកេះនេះ គឺស្ថិតក្នុងបរិវេណប្រហែលជាង ១០០ម៉ែត្រ ប៉ុន្តែវាត្រូវបានកប់ក្នុងស្រទាប់ថ្ម ដោយក្រុមការងារបានរកឃើញតែផ្នែកខ្លះប៉ុណ្ណោះ ។ ផូស៊ីលដែលរកឃើញមានសណ្ឋានជាដើមប៉ប្រក និងរុក្ខជាតិមួយចំនួនផ្សេងទៀត ។ បច្ចុប្បន្នមិនទាន់មានអ្នកជំនាញណាម្នាក់សន្និដ្ឋាន និងអាចផ្ដល់ព័ត៌មានលម្អិតពីស្ថានីយផូស៊ីលនេះឡើយ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ឆ្នាំ នៃសកម្មភាពសិក្សាស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុបចំនួន ៦៧ស្ថានីយ ក្នុងនោះមានផូស៊ីលឈើ ១៤ស្ថានីយ, ផូស៊ីលសត្វសមុទ្រ ៤៥ស្ថានីយ, ផូស៊ីលសត្វទឹកសាប ២ស្ថានីយ, ផូស៊ីលដានជើងសត្វ ៣ស្ថានីយ, ផូស៊ីលដាយណូស័រ ១ស្ថានីយ និងផូស៊ីលស្លឹកឈើ ១ស្ថានីយ ។ ស្ថានីយផូស៊ីលទាំង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច

(ព្រៃវែង) ៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាផ្លូវថ្នល់។ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ កម្ពុជាទទួលស្វាគមន៍គណៈប្រតិភូ Gumball 3000 ទាំងអស់ដែលបានអញ្ជើញមកកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីបេតិកភណ្ឌពិភពលោក

(សៀមរាប) ៖ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប ។ ថ្លែងក្នុងសុន្ទរកថានាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 តាមរយៈលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 Group សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ ។ ពិសេសជាងនេះ ព្រឹត្តិ​ការណ៍​នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា ។ ឆ្នាំ២០២៤ នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន […]

ព័ត៌មានជាតិ

មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តទាំង៥

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម ផេង សិទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, លោក ប៊ុន ថន ប្រធានធុរកិច្ចក្រុមហ៊ុនអិនវីស៊ី ខបភើរេសិន (វីតាល់) និងលោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្មវីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូអាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។ «គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន និងជាឱកាសនៃការជួបជុំសម្តែងនូវឧបការគុណ ជូនចំពោះលោកគ្រូ អ្នកគ្រូ […]

ព័ត៌មានជាតិ

ក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែ របស់ក្រុមហ៊ុន សឹងយន្តគ័ងយិក ក្រោយបាក់ថ្មសង្កត់កម្មករម្នាក់ស្លាប់

ក្រុមហ៊ុនរ៉ែមាស ដែលមានឈ្មោះ សឹងយន្តគ័ងយិក នៅក្នុងខេត្តក្រចេះ ដែលមានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានក្រសួងរ៉ែ និងថាមពល សម្រេចផ្អាកដំណើរការប្រតិបត្តិការធនធានរ៉ែ នៅអណ្តូងរ៉ែទី១ ជាបណ្ដោះ​អាសន្ន ដេីម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋាន ធនធានរ៉ែ ក្រោយពីមានឧបទ្ទវហេតុ បណ្ដាលឱ្យស្លាប់កម្មករម្នាក់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីលោក រ័ត្ន តុលា អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ អនុប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបន្តថា ចំពោះក្រុមហ៊ុន សឹងយន្តគ័ងយិក និងក្រុមហ៊ុនធានារ៉ាប់រង កំពុងចចារដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។ លោកបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល សូមរំលឹកថា ឧបទ្ទវហេតុបាក់ថ្ម ធ្លាក់សង្កត់កម្មករនេះ បានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី […]

ព័ត៌មានជាតិ

ស្ពានអណ្តោត កំពុងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សានេះ!

ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះ ត្រូវបានកសាងដើម្បីភ្ជាប់ ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា។ បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅដោយ ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅ ផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានជាតិ

គួរឱ្យទាក់ទាញណាស់ ខេត្តស្ទឹងត្រែងរៀបចំស្លាកសញ្ញាជាទីគោរពសក្ការៈនៅចំណុចសំខាន់ក្នុងខេត្ត ជំនួសឱ្យស្លាកសញ្ញាស្រាបៀរ

(ស្ទឹងត្រែង) ៖ ខណៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំដាក់តាំងនូវរូបភាពជាទីគោរពសក្ការៈទាំងឡាយ នៅត្រង់ចំណុចសំខាន់ជាច្រើនកន្លែង នៅក្នុងក្រុងស្ទឹងត្រែង ជំនួសឱ្យរូបភាពស្រាបៀរ ដែលត្រូវបានគេដាក់តាំងបង្ហាញជាច្រើនឆ្នាំកន្លងមកហើយនោះ ។ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសរសេរក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយអត្ថន័យខ្លី និងភ្ជាប់ដោយរូបភាពខ្លះៗផងដែរថា «រួមគ្នាដើម្បីខេត្តស្ទឹងត្រែង» ។ រូបភាពដែលលោកអភិបាលខេត្ត ដាក់តាំងបង្ហាញទាំងនោះ សុទ្ធសឹងជារូបភាពបង្កប់ដោយអត្ថន័យអប់រំ សីលធម៌ សុជីវធម៌សង្គម ដែលមានការចាប់អារម្មណ៍ខ្លាំង និងទាក់ទាញបំផុតពីសំណាក់មហាជន ដូចជារូបភាពព្រះពុទ្ធជាម្ចាស់ រូបភាពព្រះឆាយាលក្ខមហាក្សត្រ និម្មិតសញ្ញាចរាចរណ៍ និងនិម្មិតសញ្ញាបង្ហាញតំបន់ទេសចរណ៍ជាដើម ។ ជាងនេះទៅទៀត នៅក្នុងផ្ទាំងប៉ាណូដាក់តាំងបង្ហាញធំៗទាំងនោះ ក៏មានដាក់រូបភាពសក្កដានុពលរបស់ខេត្តស្ទឹងត្រែងជាច្រើន ដើម្បីបង្ហាញជូនអ្នកទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តស្ទឹងថែមទៀត ។ បើតាមលោកអភិបាលខេត្ត សរ សុពុត្រា នឹងដាក់តាំងបង្ហាញនូវរូបភាពបន្ថែមទៀត នូវអ្វីដែលខេត្តស្ទឹងត្រែងមាន រួមទាំងរូបភាពស្តីពីការអភិវឌ្ឍ ឱ្យបានច្រើននៅតាមទីកន្លែងសំខាន់មួយចំនួន ក្នុងគោលបំណងបណ្តុះស្មារតីជាតិនិយមដល់ក្រុមយុវជនជំនាន់ក្រោយតៗគ្នា ។ សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ ដែលខេត្តស្ទឹងត្រែង បានដាក់តាំងបង្ហាញនូវរូបភាពដ៏គួរឱ្យទាក់ទាញបែបនេះនៅតាមទីសាធារណៈ ជំនួសឱ្យរូបភាពស្រាបៀរផ្សេងៗ ៕

ព័ត៌មានជាតិ

លោក រស់ យូហួត អគ្គលេខាធិការ សមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំថ្នាក់ដឹកនាំសមាគម ចូលរួមវេទិកាពិគ្រោះយោបល់ ស្តីពី “ការគាំទ្រផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា”

សមាគមសារព័ត៌មានសុក្រឹត (N.P.A) នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ភ្នំពេញ: លោក រស់ យូហួត អគ្គលេខាធិការ សមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំថ្នាក់ដឹកនាំសមាគម ចូលរួមវេទិកាពិគ្រោះយោបល់ ស្តីពី “ការគាំទ្រផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា” ដេលរៀបចំឡើងដោយ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) ស្ថិតនៅ ភោជនីយដ្ឋានទន្លេបាសាក់២

ព័ត៌មានជាតិ

ផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ អត្តលេខ ៤០២៧៧ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសក៏បានសម្រេចតែងតាំង លោកវរសេនីយ៍ទោ ខាន់ សាវឿន អត្តលេខ ២៦២៧៧ នាយរងការិយាល័យ ទៅជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕  

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បោកផ្តួលផ្លាកប៉ាន់ណូផ្សាររាត្រី បាក់រលំសង្កត់រថយន្តទំនើប ១គ្រឿង នៅក្រុងបាវិត តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ

(ស្វាយរៀង) ៖ ភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់ បាក់រលំប៉ាន់ណូសង្កត់ពីលើរថយន្តទំនើប ១គ្រឿង ជាប់ពីលើ ខណៈរថយន្តបើកបរចេញពីផ្សាររាត្រី បង្កឱ្យអ្នកនៅក្នុងរថយន្តភ័យស្លន់ស្លោរបើកទ្វារថយន្តរត់ចេញទៅក្រៅ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ០៤ ៖ ១០ នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខផ្សារតាត្រី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពពកខ្មៅលាយឡំផ្គររន្ទះ និងខ្យល់បោកបក់ខ្លាំងៗហុយដី ហើយគេឃើញមានរថយន្តទំនើប ០១ គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CA-3966 បើកបរដឹកភ្ញៀវចេញពីផ្សាររាត្រី ។ ប្រភពខាងលើ បានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើនោះ ស្រាប់តែប៉ាន់ណូផ្លាកយីហោ ផ្សាររាត្រីក្រុងបាវិត បាក់ដួលរលំមកសង្កត់ចំពីលើដំបូលថយន្តតែម្តង បង្កឱ្យអ្នកធ្វើដំណើរក្នុងរថយន្តមានការភ័យខ្លាច នាំគ្នារត់រកកន្លែងមានសុវត្ថិភាព ខណៈភ្លៀងផ្គរខ្យល់កន្ត្រាក់យ៉ាងខ្លាំង បក់បោកគ្របមកលើក្រុងបាវិតទាំងមូល ហើយនៅតាមដងផ្លូវជាតិលេខ១ ក៏មានដួលរលំប៉ាន់ណូជាច្រើនផងដែរ ៕