ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ ចំនួន ២នាក់ បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សា

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ ចំនួន ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖៣០ នាទី នៅចំណុច​ផ្លូវបេតុង​ ភូមិ​ ព្រៃទា១​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួនចំនួន ២នាក់ ទី១-ឈ្មោះ សុខា ជ័យវន្ត័ ភេទប្រុស ហៅវន្ត័ និងទី២-ឈ្មោះ សាន់ គីមហ៊ាង ហៅ អាស្វា ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៨នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ទីតាំង​ផ្ទះសំណាក់ យីហោ សន្តិភាព ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី ៨នាក់ ដែល​មក​ស្នាក់នៅ​ពពាក់ពពូន​គ្នា ប្រមូល​ផ្ដុំ​គ្នា និង​រក​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​កាល ពី​វេលា​ម៉ោង ០៧៖៣០នាទី​យប់ ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០២៤ ដឹកនាំ​ដោយលោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុក បូនីន អធិការ​នគរបាល​ខណ្ឌ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​មានជ័យ ដឹកនាំ​លោក​មេបញ្ជាការ​រង និង​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ រួម​ទាំង​កម្លាំង​រដ្ឋបាល​សង្កាត់​ចាក់​អង្រែ​ក្រោម និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​ក្រោម បន្ទាប់ពី​មាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ផ្ទះសំណាក់​យីហោ “​សន្តិភាព​” ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ភូមិ​ព្រែក​តា​ឡុង២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ក្រុម​ក្មេងៗ ប្រុស-ស្រី ជា​ច្រើន​នាក់ មក​ជួល​បន្ទប់​ស្នាក់នៅ​ពពាក់ពពូន​គ្នា បង្ក​ហិង្សា វាយ​កាប់​គ្នា និង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ធ្វើ​ឱ្យពលរដ្ឋ​រស់នៅ​ក្បែរៗនោះ មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​កូនចៅ​ដែល​ធ្វើការ​យប់​ព្រលប់ ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ បង្ក​ឡើង​ដោយ​ការ​ប្រមូលផ្ដុំ​របស់​ក្រុម​យុវជន​មក​ស្នាក់នៅ ។ បច្ចុប្បន្ន […]

ព័ត៌មានសន្តិសុខសង្គម

ភ្ញាក់ផ្អើល! ប្រទះឃើញសាកសព ២កន្លែងផ្សេងគ្នា ម្នាក់ចងជើងចងដៃទម្លាក់ទឹក ចំណែកម្នាក់ទៀតកាត់ក កាត់ជើង កាត់ដៃ ដុតចោល នៅក្រុងបាវិត

(​ស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដោយប្រទះឃើញសាកសព ២កន្លែង ផ្សេងគ្នា សង្ស័យជាអំពើឃាតកម្មដ៏សាហាវ ដោយសាកសពទី១ ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ហើយ យកទៅទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ និងករណីទី២ ត្រូវឃាតករកាត់ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលី យកមកដុតចោល នៅជិតកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ​ ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សត្រូវគេដុតចោលនេះ កើតឡើងនៅវេលាម៉ោង ៨៖១០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទៅវត្តព្រៃយាយ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។ ​ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ពាក់ព័ន្ធនូវករណីប្រះឃើញសាកសព គេយកមកទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ មិនបានប៉ុន្មាននាទីផងក៏មានប្រជាពលរដ្ឋផ្សេងទៀត រាយការណ៍ជូនសមត្ថកិច្ចប្រទះឃើញសាកសព គេកាត់ជាកង់ជាកង់យកមកដុតចោលម្នាក់ទៀត ។ ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋរាយការណ៍ ភ្លាមនោះសមត្ថកិច្ចអធិការដ្ឋាននគបាលក្រុងបាវិត បានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រសាទ និងសង្កាត់បាវិត ចុះដល់កន្លែងកើតហេតុរួចព័ទ្ធខ្សែនិងរាយការណ៍ជូនលោកស្នងការនៃស្នងការនគរបាលខេត្តស្វាយរៀង ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ជាលទ្ធផលសមត្ថកិច្ចមិនទាន់អនុញ្ញាតិផ្តល់ព័ត៌មានឱ្យអ្នកសារព័ត៌មានទេ ។ ទាក់ទិនករណីនេះ មិនទាន់មានការបំភ្លឺពីសមត្ថកិច្ចបានទេ ដោយសមត្ថកិច្ចនិយាយថា សមត្ថកិច្ចកំពុងធ្វើការ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការបច្ចុប្បន្នភាពប្រព័ន្ធពន្យារទិដ្ឋាការ

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការបច្ចុប្បន្នភាពប្រព័ន្ធពន្យារទិដ្ឋាការ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធានាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត លោកស្រីឧត្តមសេនីយ៍ត្រី ប្រធានាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ លោកអនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ៕

ព័ត៌មានសន្តិសុខសង្គម

បុរស​ម្នាក់យកគ្រាប់បែកសល់ពីសង្រ្គាមមក​គំរាមបោកស​ម្លាប់ប្រពន្ធ និងក្រុមគ្រួ​សារឱ្យស្លាប់​ ត្រូវ​សមត្ថកិច្ច​​បង្រ្កាប​ និងឃាត់ខ្លួនបានភ្លា​ម​ៗ

កាលពីថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ មានករណី​អំពើហិង្សាក្នុងគ្រួសារមួយកើតឡើង ក្លាយជាករណីគំរាមបោកគ្រាប់បែក ​(គ្រាប់យុទ្ធភណមិនទាន់ផ្ទុះ)​ សម្លាប់​ប្រពន្ធ​ និងក្រុម​គ្រួសារ​ទាំងមូល​ នៅចំណុច​ភូមិទំពូង​ ឃុំមាន​ជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ។ ដោយទទួល​បានព័ត៌មាន​តាមរយៈ​ដើមបណ្ដឹង​ឈ្មោះ​ ផាត​ សុខលី​ ភេទស្រី​ អាយុ​ ២៤ឆ្នាំ​ ត្រូវជាប្រពន្ធរបស់ជនល្មើស ​ដែលមានបំណងយកគ្រាប់បែក​សល់ពីស​ម័យសង្រ្គាម​ យកមកពីការដ្ឋានសំណង់មួយកន្លែ​ង ដែលជនល្មើសជាប្ដីធ្វើការ ។ ជនល្មើស​ជាប្ដីឈ្មោះ​ ហួន​ ស្រស់​ អាយុ ៣៣ឆ្នាំ​ រស់នៅភូមិទំពូង​ ឃុំមាន​ជ័​យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បានសម​ត្ថកិច្ចនគរបាល​បង្រ្កាប​ ដកហូតវត្ថុតាង​គ្រាប់​បែក​ ១គ្រាប់​ យកមករក្សាទុក ដើម្បីប្រគល់ជូន​ជំនាញ​ស៊ីម៉ាក់ធ្វើការ​បន្ដ ។ យោងតាមលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរ​បា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បញ្ជាក់​ថា មូលហេតុ​នៃជម្លោះកើតឡើងដោយរឿងប្រចណ្ឌ​ កើតហេតុតាំងពីមុនថៃ្ង​បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ហើយប្ដីបានចេញពីផ្ទះបាត់រហូតមក​ដ​ល់ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ បានយកកាដូគ្រាប់មកគំរាមបោកសម្លាប់តែម្ដង​​ ។ ​បច្ចុប្បន្ន […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់ទូកុងតឺន័រ និងប្រើប្រាស់គ្រឿងញៀន

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគាស់ទូកុងតឺន័រ តាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ ។ ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖ ទី១-ឈ្មោះ និមល ចាន់មករា អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបេីករថយន្ដដឹកទំនិញ ស្នាក់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទី២-ឈ្មោះ ង៉ែត ចិត្រា អាយុ ២៨ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅផ្ទះជួលលេខ១២ បន្ទប់B២០ ផ្លូវ៧ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៣-ឈ្មោះ ឃឹម សុខន […]

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

(ភ្នំពេញ) ៖ ជនជាតិចិនមានគ្នា ចំនួន ៤-៥នាក់ បានជិះរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១យប់ នៅចំណុចអតីតសណ្ឋាគារ មីង គួយ ស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ ឈ្មោះ GU GUOJUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន និងឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

(ភ្នំពេញ) ៖ ជនជាតិចិនមានគ្នា ចំនួន ៤-៥នាក់ បានជិះរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១យប់ នៅចំណុចអតីតសណ្ឋាគារ មីង គួយ ស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ ឈ្មោះ GU GUOJUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន និងឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងច្បារមន​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ​ក្រោយយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះបណ្ដាលឱ្យដាច់កដៃ

(កំពង់ស្ពឺ) ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា នាទី២៩ ខែវិច្ឆិកា ឆ្នាំ២០២​៤​ ដោយអនុវត្ដបទបញ្ជា​របស់ លោកឧត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការដឹកនាំផ្ទាល់ពី លោកអធិការ​នគរបាលក្រុងច្បារមន​ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ និងឈា​នទៅកំណត់ឃាត់ខ្លួនមុខសញ្ញាបង្កហិង្សាដោយចេតនា​ ដែលបានធ្វើការកាប់ជនរងគ្រោះ​ឈ្មោះ​ នី ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឱ្យដាច់​កដៃ​ ដៃ​ខាងឆ្វេង​ កាលពីថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ វេលា​ម៉ោង ២៣៖៥៧នាទី​ នៅចំណុចលើផ្លូវ​លេខ១០៤ មុខផ្ទះសំណាក់ជំនោររាត្រី ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ យោងតាមបណ្ដឹងរបស់ក្រុមគ្រួ​សា​រជនរងគ្រោះ​ សម​ត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ ៤៥ម៉ោង​ និងឈានទៅឃាត់ខ្លួនជនសង្ស័យ​បាន ២នាក់ ៖​ ១-ឈ្មោះ​ អៀ​ង ភូមិរ៉ា ហៅវ៉ាន់ ភេទប្រុស អាយុ​២​៥ឆ្នាំ មានទីលំនៅ​ភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ជាជនដៃដ​ល់កាប់ទៅ​លើជនរងគ្រោះ) ២-ឈ្មោះ​ បូ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង ចាប់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ឈឺន ជីន ឬឈឺន ជីម ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានផ្ទះជួល ម្តុំទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម 1AC-9949 កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖០២នាទីទាបភ្លឺ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ បាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី​ ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ

(ខេត្តតាកែវ) ៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកស្នងការរង ផែនការងារធនធានមនុស្ស លោកស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យបុគ្គលិក លោកនាយផ្នែក នាយរងផ្នែក និងមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-កម្រិតស្រាល ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលយុត្តិធម៌ ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឱ្យបានទាំងមានដីកា អត់ដីកា និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ ។ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខៈ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការងារគ្រប់គ្រងលើបញ្ជីវត្តមានដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឱ្យបានទាន់ពេលវេលាផងដែរ ៕

ព័ត៌មានសន្តិសុខសង្គម

ទីតាំងបង្កប់នៅល្បែងសុីសងនឹងសារធាតុញៀនប្រភេទថ្នាំគ្រវីដុះស្លែ នៅរតនៈផ្លាហ្សាបឹងត្របែក…

តាមប្រភពព័ត៌មានបានឲ្យដឹងថា:ទីតាំងដែលមានឈ្មោះ”ខេធីវី”នៅក្នុងរតនៈផ្លាហ្សាបឹងត្របែកគឺបង្កប់នូវល្បែងសុីសងនិងសារធាតុញៀនប្រភេទថ្នាំគ្រវីសប្បាយៗដែលបណ្ដែតបណ្ដោយបើកទទួលភ្ញៀវមិនខ្វាយខ្វល់និងញញឹតចំពោះរាជរដ្ឋាភិបាលបន្តិចសោឡើយ..កន្លងមកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវឲ្យបិទរាល់សកម្មភាពទីតាំងដែលមានផលប៉ះពាល់ដល់សង្គមនិងប្រទេសជាតិ។ ប៉ុន្តែទីតាំងខាងលើមិនខ្វល់នោះទេ ..ភាគច្រើនអ្នកចូលទៅកំសាន្តសុទ្ធតែជនជាតិចិនបើជនជាតិខ្មែរសុទ្ធតែលំដាប់អភិជន យើងមិនទាន់ដឹងទេថាអ្នកកាងនៅទីតាំងខាងលើមានឋានៈធំប៉ុន្មាននោះទៀត..។កន្លងមកយើងឃើញថាចំពោះក្លឹបកំសាន្តមួយចំនួននៅក្នុងទីក្រុងភ្នំពេញ គឺបានបិទជាបន្តបន្ទាប់ដោយសារតែបម្រើសេវាកម្មខុសច្បាប់ ចុងក្រោយសូមសំណូមពរទៅដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកអធិការដ្ឋាននគរបាលខណ្ឌចំការមន សូមមេត្តាបញ្ជាមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្ដីអនុគ្រោះ។ ទីតាំងស្ថិតនៅក្នុងផ្សាររតនៈផ្លាហ្សាបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ…

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែកចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួរនាទី ភារកិច្ច ដល់កងកម្លាំងអស់ និងក៏បានណែនាំបន្ថែមដល់កងកម្លាំង​ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វើយ៉ាងណាការពារសន្តិសុខ​ សុវត្ថិភាព​ ជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត ៕

ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតនៅក្រុមទី០៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះបង្រ្កាបទប់ស្កាត់ករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១លើក ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ទឹម សុខរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) ។ មន្ត្រីនគរបាលបានខេត្តបាត់ដំបង បានឲ្យដឹងថា ៖ ជនសង្ស័យបានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០២នាក់ ១-ឈ្មោះ ឈាន ឈឿយ ភេទប្រុស អាយុ៤៤ឆ្នាំ, ២-ឈ្មោះ ឈាន ឈិង ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិទ្រាស ឃុំគោកកថិន […]

ព័ត៌មានសន្តិសុខសង្គម

តុលាការចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ក្រោយព្រួតវាយ និងកាប់ជនងគ្រោះបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់

(ភ្នំពេញ) ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ដោយចៅក្រមបានចេញដីកាឃុំពួកគេដាក់ពន្ធនាគារ ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៤៩៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួនចំនួន ៩នាក់ ។ គឺ១៖ ឈ្មោះ ឈាង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ ២៖ ឈ្មោះ ខេង សាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ ៣៖ ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ ១៦ឆ្នាំ ៤៖ ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ូច ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស​ ៤នាក់ ជាមួយគ្រឿងញៀន​ ៣០ការ៉ុង ដែលដឹកតាមរថយន្តកូរ៉េ

(ស្ទឹងត្រែង) ៖​ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានឃាត់ខ្លួនជនបរទេស ចំនួន​ ៤នាក់ ជាមួយនឹងគ្រឿងញៀនចំនួន​ ៣០ការ៉ុង ដែលដឹកតាមរថយន្តម៉ាកកូរ៉េ ១គ្រឿង ។ បើតាមកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០២៖៣០នាទី ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ដែលក្រុមជួញដូរគ្រឿងញៀន ធ្វើការដោះដូរគ្នានៅចំណុចមុខស្ថានីយប្រេងឥន្ទនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ ដោយប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ គឺទី​ ១.ឈ្មោះ ខាំ ឡេហឺ (KHAM LEE HER) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P3138543​ ទី២.ឈ្មោះ សាឡាំ ផុន […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី​ នៅ​ត្រង់ចំណុចស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច​ សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​,​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ជនដៃដល់ឈ្មោះ សាន​ សៅ​​ អាយុ៣០ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម​ ពាក់ព័ន្ធករណីឃាតកម្ម​បណ្តាល​ឲ្យ​ស្រី្តម្នាក់មិន​ស្គាល់អត្តសញ្ញាណ អាយុប្រហែល​៥០ឆ្នាំ​ ស្លាប់កាលពីថ្ងៃទី២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅចំណុចក្រោយ​របង​រោងចក្រ​ ស្កូន​ស៊ូ​ ស្ថិតនៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម។ បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣៖០០នាទី ដោយទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន ២នាក់ បានប្រើប្រាស់អាវុធខ្លី ចំនួន ១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចបុរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៣នាក់ ។ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ នៅខណ្ឌបឹងកេងកង

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖២០នាទី បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទដៃ នៅចំណុចហាងលក់ទូរសព្ទដៃយីហោ សារិទ្ទ ផ្ទះលេខ១៥ ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួន រួមមាន៖ ទី១-ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២-ឈ្មោះ ប៉ិច ប៊ុនលាប ភេទប្រុស ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Scoopy ពណ៌សលាយផ្កាឈូក ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-7658 ជារបស់ជនសង្ស័យ, ទូរសព្ទដៃ ម៉ាក iPhone11 ពណ៌ស្វាយ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ

(ភ្នំពេញ) ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន ១នាក់ នៅចំណុចផ្លូវបេតុង ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ។ ជនត្រូវចោទឈ្មោះ ឌុល ច័ន្ទមីនិត ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៧០ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប ១គ្រឿង បើកលឿនដល់ផ្លូវកោង ជ្រុលបុកកង់បីខ្មែរ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់

(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរ ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹង ដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឱ្យកង់បី រងការខូចខាតទាំងស្រុង […]

ព័ត៌មានជាតិ

TOP NEWS: លោក ប្រាក់ សុខុន នឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា វិញ

(​​ភ្នំពេញ) ៖ តាមការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​លើ​សំណើរ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​ ២រូប ​ដោយ​ផ្លាស់​ប្តូរ​ លោក ប្រាក់ សុ​ខុន មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក សុខ ចិន្តា​សោភា វិញ ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ។ ជា​លទ្ធផល គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​របៀបវារៈ​ចំនួន​បួន​រួម​មាន៖ ១.​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​និង​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​រូប ។ ២.​ការ​ពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើ​សុំ​កែសម្រួល​ចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ។ ៣.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ។ ៤.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ៕  

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។ ប្រតិបត្តិការចុះឃាត់ក្រុមក្មេងទំនើងមានរហស្សនាម DP Zin (ដើមពោធិ៍) នេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពកាប់ ហើយក្រុមនេះមានមេបក្ខម្នាក់ឈ្មោះអាម៉ាប់ធំ ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំងបក្ខពួកចំនួន ១៤នាក់ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង ១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ ២នាក់ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ ដាវកែច្នៃ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០:៣០នាទី នៅចំណុចដីវាលស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវដកែច្នៃ)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១- ឈ្មោះ រ៉ាត់ អ៉ិត ភេទប្រុស មុខរបរកម្មករ សា្នក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។២- ឈ្មោះ សុខ មករា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូត: ដាវដែកកែច្នៃ ចំនួន០១ដើមប្រវែង១ម៉ែត្រ, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5400 សេរីឆ្នាំ២០២២, ធុងស្ពាយ FOOD PANDA ពណ៌ផ្កាឈូក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

BREAKING: ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ លោក លី សាម៉េត និងលោក ឡាច សំរោង

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕

ព័ត៌មានសន្តិសុខសង្គម

ត្រាក់ទ័រភ្ជួរដីជាន់មីនតោន បណ្តាលឱ្យផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាដេញកាប់ជនរងគ្រោះ

ពោធិ៍សាត៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣៥នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង​ សហការជាមួយជំនាញផ្នែកព្រហ្មទណ្ឌស្រុកបាកាន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាលោសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់ ។ ជនសង្ស័យចំនួន​ ០២នាក់ គឺទី១.ឈ្មោះ ខុម ប៊ុនឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ ខុម ខែម ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ដកហូត​វត្តុតាង ម៉ូតូឌ្រីមសង់ ពណ៏ទឹកមាស ចំនួន ០១ គ្រឿង ។ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីហឹង្សាដោយចេតនាដេញកាប់ជនរងគ្រោះ ឈ្មោះ ប្រុស ឆាលី ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិកោះកែវ ឃុំត្រពាំងជង(គ្មានរបួស) និង កាប់បំផ្លាញ ម៉ូតូ០២គ្រឿង បែកក្បាលម៉ូតូ កន្ទុយម៉ូតូ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣៥នាទី នៅចំណុចមុខវិទ្យាល័យបាកានស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង […]

ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបជនសង្ស័យ១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ១១នាក់ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ២ករណី និងសកម្មភាពឆក់ទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ៥ករណី ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន។​ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យខាងលើ មាន៤នាក់ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ពួកគេទាំង៤នាក់នេះ ត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី២​និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់១ដើម និងម៉ូតូម៉ាកហុងដា ១គ្រឿង។ លោកវរសេនីយ៍ឯក ម៉ម សាវន ឱ្យដឹងទៀតថា ដោយឡែកករណីទី២ ជនង្ស័យចំនួន៣នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង […]

ព័ត៌មានសន្តិសុខសង្គម

សង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន​ រួមនឹង ​គ្រឿងញៀនជាង៣គីឡូក្រាម

ស្វាយរៀង​៖ ​សមត្ថកិច្ច​​នគ​បាល​ខេត្តស្វាយរៀង​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (ស្រី​០១​នាក់) ​ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​​ថ្នាំ​ញៀន​ជាង​០៣​គីឡូក្រាម អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង លិខិតឆ្លងដែន​០៥​ច្បាប់ ​និង​សម្ភារ​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បា​នប​ញ្ជួ​ន​ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយ​រៀង ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​លើក​ឡើង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៦​នាក់​នេះ ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ករណី​ជួញដូរ រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និងកាន់កាប់​អាវុធ​គ្រាប់រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​ទី​០៤ ​ខែវិច្ឆិកា​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១-២-៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត បន្ទប់​ជួល​លេខ​F9 ‘F10 ចំណុច​ផ្លូវ​វត្ត​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​និង​បន្ទប់​ជួល​លេខ​F02 ខាងក្រោយ​កា​រ៉ា​ស់​សាំង​កាល​តិច​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។ ​ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា សមត្ថកិច្ច​ជំនាញ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​តាម​ទូរ​សព្ទ័​នៅ​បន្ទប់​ជួល​លេខ​០១ លេខ​០២​និង​លេខ​០៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត មានមុខ​សញ្ញា​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន​។ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត កម្លាំង​ប៉ុ​ស្តិ៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា​ដោយ​សម្របសម្រួល​ពី​លោក​ ហួត ​វិចិត្រ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថ​កិច្ច​ឈាន​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ និង​បាន​ធ្វើការ​ឆែកឆេ​បន្ទប់​ស្នាក់​នៅ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​០៣​នាក់​ទៀត​បុរស​០២​នាក់​ស្រី​១​នាក់ សរុប​០៦​នាក់​ស្រី​ម្នាក់​និង​ដកហូត​វត្ថុ​តាង រួម​មាន​៖១,​គ្រឿងញៀន​ជាង​០៣​គីឡូក្រាម ២, អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ

បុរសម្នាក់ មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការ វេលាម៉ោង ៥រសៀល ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការ ក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង ។ អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវករណីប្រើប្រាស់អំពើហិង្សាកាប់ប្រហារ ដែលបង្កដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅខណ្ឌទួលគោក

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាយកខ្សែក្រវាត់ និងកាំបិតកាប់ប្រហារ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សុខ សេន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី០៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល ។ […]

ព័ត៌មានសន្តិសុខសង្គម

ទីបំផុត! តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅ មណ្ឌលអប់រំកែប្រែទី១​​ ឬពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងរឿងឆបោក។

ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ ៤១ឆ្នាំ មុខរបរអ្នកលក់ទូរសព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ ២៣ឆ្នាំ មុខរបរជាងទូរសព្ទ, ទី៣៖ឈ្មោះ ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

Breaking News! សម្ដេចតេជោ ស្នើឱ្យនាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ ។ សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖ «ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។» ។ ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។ ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖ « សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន […]

ព័ត៌មានសន្តិសុខសង្គម

តើលោក តុល មានអំណាចអីបានជាហ៊ាន កាងមាន់អនឡាញ គ្រប់ទិសទីក្នុងស្រុកសំរោង និងស្រុកបាទី ខ្លូនជាទាហាន បានជាជិះរថយន្តខ.ម? ឬជាខ្លូនអ្វីខាងផ្នែកព័ត៌មាន?

នៅវេលាម៉ោង ៣៖៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានចុះទៅដល់ភូមិបឹង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឃើញសកម្មភាពក្រុមញៀនល្បែងមាន់អនឡាញអង្គុយមុខកញ្ចក់ទូរទស្សន៍ទាំង ២គ្រឿង ម្ចាស់ផ្ទះបានឱ្យដឹងថាជារបស់ឈ្មោះ តុល ភ្លាមនោះអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅលោកអធិការ លោក ភី ឈុន បានឆ្លើយថាទីតាំងនៅម្ដុំណាបានហើយ ហើយអ្នកសារព័ត៌មានបន្តទៅជួបលោកមេប៉ុស្តិ៍ តែមិនបានជួបទេដោយលោកជាប់រវល់ ៕

ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) […]

ព័ត៌មានជាតិ

មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ

ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកគ្រប់គ្រងគុនខ្មែរ រៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្ត មានឱកាសឡើងមកប្រកួតនៅភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់អ្នកពាក់ព័ន្ធពិសេសអ្នកគ្រប់គ្រងគុនខ្មែរគួររៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅភ្នំពេញ ខណៈសម្តេចយល់ឃើញថា កាលណាកីឡាករនៅទីក្រុងចេញប្រកួតញឹកញាប់ពេកអាចនាំប៉ះពាល់ដល់សុខភាពរបស់កីឡាករ។ ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទាត់ក្រុមតារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសង្កេតឃើញថា កីឡាករប្រដាល់ដែលឡើងប្រកួតរៀងរាល់សប្ដាហ៍ភាគច្រើនជាកីឡាករដែលនៅរាជធានីភ្នំពេញ ពុំមានកីឡាករដែលឡើងមកពីបណ្ដាខេត្តចូលរួមប្រកួតឡើយ។ កត្ដានេះ ជំរុញចិត្តសម្តេចផ្ដល់នូវសារណែនាំដល់អ្នកពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងគុនខ្មែរឱ្យគិតគូររៀបចំដល់កីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅទីក្រុងភ្នំពេញ។ ម្យ៉ាងទៀតកាលណាកីឡាករនៅទីក្រុងចូលរួមប្រកួតញឹកញាប់ពេក នឹងធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះគួរផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្ត ឱ្យបានច្រើនក្នុងការចូលរួមប្រកួតនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្តបានឡើងមកប្រកួតនៅទីក្រុងនឹងធ្វើឱ្យកម្ពុជាមានធនធានកីឡាក្នុងរយៈពេលវែងនិងមិនថមថយ។ សូមបញ្ជាក់ជូនដែរថា ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យកីឡាកម្ពុជាគ្រប់ទម្រង់ ពិសេសសុខទុក្ខរបស់កីឡាក កីឡាការិនី មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តឡើយ ហើយនាពេលកន្លងមកសម្តេចក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់វិស័យកីឡាកម្ពុជា ក៏ដូចជាក្រុមកីឡាករកម្ពុជាផងដែរ។ គួរបញ្ជាក់ជូនដែរថា មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ […]

ព័ត៌មានជាតិ

សិស្សនិទ្ទេសAមានជីវភាពក្រីក្រម្នាក់ ទទួលបានម៉ូតូ ១គ្រឿង ជាអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ជាមួយក្រុមការងារ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា បាននាំយកម៉ូតូ០១គ្រឿងផ្តល់ជូនដល់សិស្សនិទ្ទេសAម្នាក់ដែលមានជីវភាពក្រីក្រ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ម៉ូតូ០១គ្រឿងដែលនាំយកមកពេលនេះ ជាប្រភេទម៉ូតូម៉ាក Honda Wave series ឆ្នាំ2024 ហើយត្រូវបានប្រគល់ជូនយុវសិស្សឈ្មោះ គ្រុឌ សុវណ្ណារ៉ា សិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលបានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស A បើទោះបីប្អូនមានជីវភាពក្រីក្រ តែប្អូនមិនបានបោះបង់ការសិក្សានោះឡើយ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក្នុងនាមអោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា លោកក៏បានជូនពរដល់ប្អូនប្រុសអោយទទួលបានជោគជ័យបន្តទៀតសម្រាប់ការសិក្សាមុខជំនាញផ្សេងៗនៅថ្ងៃខាងមុខ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខេត្តស្ទឹងត្រែង​ បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៣០០គីឡូក្រាម

ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។ បើតាមកម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ ។ ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ ស្មើនឹង ៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន ២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5577 […]

ព័ត៌មានសន្តិសុខសង្គម

នគរបាល​ក្រុងប៉ោយប៉ែត ឆ្មក់​ចូល​ក្លឹប​កម្សាន្តស្តាស៊ីធី ឃាត់​ខ្លួន​ជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន

បន្ទាយមានជ័យ៖​ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB​ &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ​ និងពិនិត្យរកសារធាតុញៀន។ ប្រតិបត្តិការនេះ​ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមករហូតព្រឹកឡើងបានដឹកតាមរថយន្ត​ ១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។​ ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកម្សាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។ មនុស្សដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។ គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋាន​ ពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកម្សាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកម្សាន្ត​ (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់តូប និងផ្ទះ យកទូរសព្ទ ២២គ្រឿង

(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទចំនួន ២២គ្រឿង និងឡេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត នៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ […]

ព័ត៌មានសន្តិសុខសង្គម

កំពុងឈប់ចាំស្តុបក្រហម ត្រូវរថយន្តបុកម៉ូតូ ២គ្រឿងពីក្រោយ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសស្រាល

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរបួសស្រាលម្នាក់ ត្រង់ចំណុចស្តុបផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាណ៍នេះ រវាងរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូឈប់ចាំស្តុបក្រហម ២គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល)។ […]

ព័ត៌មានសន្តិសុខសង្គម

កូនមាសឪពុកនាំបក្ខពួកមកលួចម៉ូតូឪពុកដល់ផ្ទះរួចកាប់ឪពុ​កត្រូវមួយកាំបិតកាចែតរបួសចូលពេទ្យសង្រ្គោះបន្ទាន់

កំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំព​ង់ស្ពឺ បានឲ្យដឹងថា នៅរំលងអាធ្រាត្រ​ម៉ោង ០១:១៥​នាទី​យប់ ថៃ្ងទី​២៦​ តុលា​ ២០២៤​ មានករណីចោរចូល​លួចម៉ូតូ​​មួយគ្រឿង​ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម​ ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ​1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ ។ ​ម៉ូតូ​ខាងលើជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អា​យុ​៤៥ឆ្នាំ ត្រូវជាឪពុករប​ស់ឈ្មោះ​ តោ​ ភក្រ្តា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ បានរងរបួសព្រោះ​តែការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនដែលលោកចោរបា​នចូលលួចពាក់កណ្ដាលយប់​ (​ ចោរដែលចូលលួច​គឺ​ជាកូនបង្កើត​ និងបានកាប់ឪពុករប​ស់ខ្លួនមួយកាំ​បិតកាចែតចំក្បាលផ្នែកខាងលើចិញ្ចើម​ )​ នៅ​ពេលដែលឪពុក​ឮ​សម្លេងគាស់ទ្វានិងអូស​យកម៉ូតូចេ​ញ​ពីកន្លែងទុក​ ការភ្ញាក់​ដឹងខ្លួនស្របពេលបក្ខពួកកូន​ បាន​កំពុ​ង​តែចាត់វិធានការលួចម៉ូតូ។ យោងតាម​ចម្លើយ​សារភាព​ឈ្មោះ​ តោ​ ភក្រ្តា​ បានបញ្ជាក់ថា​ ខ្លួន​និង​បក្សពួក​ ២នាក់ទៀតបានចូលមក​លួចយកម៉ូតូរបស់ឪពុកខ្លួនប្រាកដមែនដោយបក្ខពួកជាអ្នកធ្វើសកម្មភា​ព​ រីឯ​ឪពុក​របស់ខ្លួនបានភ្ញាក់ដឹង​ខ្លួនទាន់​ និងបានមកទាញចាប់ម៉ូតូពេ​ល​នោះដើម្បីកុំឲ្យខូចផែនការខ្លួន​បានទាញ​កាំបិតកាចែតកាប់វាយប្រហារ​ទៅលើឪពុកតែម្ដង​ រួចបក្ខពួកបាន​យកម៉ូតូចេញផុតពីទីកន្លែងកើតហេ​តុ​ ។ បក្សពួក​ទាំងពីនាក់មានឈ្មោះ សុិន សាម៉េត​ ហៅ​ ហួ​ […]

ព័ត៌មានសន្តិសុខសង្គម

នគរបាល​ខេត្តសៀមរាប​ ចាប់ខ្លួនចាងហ្វាងកាសែតអនឡាញ និងជាមគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរម្នាក់

សៀមរាប៖ ចាងហ្វាងកាសែតអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងនោះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន នារសៀលថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៤​ នៅម្តុំផ្លូវត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ យោងតាមប្រភពពីកម្លាំងសមត្ថកិច្ច​ ដែលចុះអនុវត្តការចាប់ខ្លួននេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលការបង្គាប់ឲ្យចាប់ខ្លួននេះ ក៏ទៅតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ លោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងដែរ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលអ្នកសារព័ត៌មានទទួលបាន នៅរសៀលថ្ងៃទី២៥ ខែតុលា​ បានឲ្យដឹងថា លោកឈីវឈានពិសិដ្ឋ ត្រូវបានលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ដាក់ពាក្យប្តឹងទៅតុលាការ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមផ្តន្ទាទោស​ លោក ឈីវ​ ឈានពិសិដ្ឋ ដាក់ពន្ធនាគារ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេស ៣នាក់ និងរំដោះជនរងគ្រោះ​ ២នាក់ សង្ស័យករណីចាប់ជំរិត

កម្លាំងសមត្ថកិច្ច បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់​ រំដោះបានជនរងគ្រោះ ចំនួន ២នាក់ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ ៖ ៣៥ នាទី​រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែរអាហារដ្ឋានយីហោ ជំនោរជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាម​រយៈ​លោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានជនជាតិចិនកំពុងចាប់ជំរិតមនុស្ស នៅចំនុចក្បែរអាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្ត ចំនួន ២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋស្នើរសុំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយត្រួតពិនិត្យការអនុវត្តការងាររបស់ មន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិ៨ ផងទាន!!!

ព្រៃវែង : ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ ៨ ភូមិ ព្រែកព្នៅ  ឃុំ ព្រែកព្នៅ ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង  មានសកម្មរថយន្តដឹកអូសនិងទំនិញធ្ងន់ៗ តទ្រុងដាក់លើសចំណុះ ឡានខ្លះបើកទៅមុខស្ទើរតែមិនរួច បើកចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនមានវិធានការទប់ស្កាត់ ពីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងខាងនោះឡើយ ។ ឡាននីមួយៗដែលបើកកាត់ស្ថានីយ៍ទាំងទៅទាំងមកគេឃើញតែព្រូឡាន រឺក៏ តៃកុងឡានចុះទៅជួយមន្ត្រីនៅក្នុងស្ថានីយ៍ដោយដកក្រដាស អ្វីម្យ៉ាងចេញកាបូបដៃ រឺហោប៉ៅ ក្តាប់ក្នុងដៃ ហុចទៅអោយមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍រួចទើបចូលថ្លឹង ពេលខ្លះចូលថ្លឹងរួចទើបហុចក៏មាន។ ពលរដ្ឋ ក៏ដូចជាមហាជនដែលធ្វើដំណើតឆ្លងកាត់ផ្លូវជាតិលេខ៨ កំពុងតែមានចម្ងល់ថា តើការអនុវត្តសកម្មរបស់មន្ត្រីស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិលេខ៨នេះ គឺជាគោលការណ៍របស់ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន រឺក៏យ៉ាងណា ដែលតំរូវអោយរថយន្តនីមួយៗមុនចូលថ្លឹង និងក្រោយពីថ្លឹងរួចត្រូវចុះទៅជួបមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ រឺក៏ទង្វើទាំងនេះគឺជាច្បាប់ ដែរអស់លោកមន្ត្រីនៅស្ថានីយ៍ខាងលើបង្កើតឡើងដោយខ្លួនឯងទេ។ ពលរដ្ឋខ្លះលើកឡើងថា បើមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ជញ្ជីងព្រែកព្នៅ នៅតែបណ្តោយអោយរថយន្តដឹក អុស ដឹកទំនិញធ្ងន់ៗ […]

ព័ត៌មានសន្តិសុខសង្គម

នារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ

ចិន៖ ទីបំផុតនារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ យោងតាមការឱ្យដឹងពីនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោក ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ជារួមគឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែតុលា បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។ ដូចនារីរងគ្រោះបានបញ្ជាក់ និងបើតាមព័ត៌មានបន្ថែមពីលោក ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព […]

ព័ត៌មានសន្តិសុខសង្គម

អធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនមនុស្ស៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

​ស្ទឹងត្រែង៖ ជនសង្ស័យសកម្មក្នុងអំពើលួចនិងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារច្រើនលើក ពេលនេះត្រូវបានកម្លាំងអធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនទៀតហើយ ក្រោយប្រព្រឹត្តសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ នេះបើយោងតាមលោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង បានថ្លែងប្រាប់ CNC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តតាមពាក្យបណ្ដឹងប្រជាពលរដ្ឋក្នុងករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៥នាក់ និងរឹបអូសយកម៉ូតូបានមកវិញបានចំនួន៤គ្រឿងផងដែរ ។ លោកបន្តថាក្រុមទាំងនេះ ជាក្រុមសកម្មចេញលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជាលួចម៉ូតូ កាត់ខ្សែភ្លើង និងគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ លោកអធិការបន្ថែមថា ជាមួយនឹងការបង្ក្រាបបានជនសង្ស័យទាំង៥នាក់នេះ ក៏មានបក្ខពួកមាន២នាក់ទៀតនាំយកម៉ូតូ១គ្រឿងទៅលក់នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ច ក៏បានធ្វើការទំនាក់ទំនងជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីតាមចាប់ខ្លួនយកមកអនុវត្តច្បាប់ឲ្យខាងតែបាន។ លោកអធិការក្រុងបន្តទៀតថា ក្រុមជនសង្ស័យខាងលើនេះ ក្រៅពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងក៏ជាក្រុមទំនើងដែលបង្ហោះម៉ូតូបង្កការរំខានដល់ប្រជាពលរដ្ឋកណ្ដាលយប់អធ្រាត្រផងដែរ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមាន ឈ្មោះ លីពុតតុលា អាយុ ២២ ឆ្នាំជាមេខ្លោង , ឈ្មោះ សាយនីត ១៧ ឆ្នាំ […]