ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប ១គ្រឿង បើកលឿនដល់ផ្លូវកោង ជ្រុលបុកកង់បីខ្មែរ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់

(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរ ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹង ដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឱ្យកង់បី រងការខូចខាតទាំងស្រុង […]

ព័ត៌មានជាតិ

TOP NEWS: លោក ប្រាក់ សុខុន នឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា វិញ

(​​ភ្នំពេញ) ៖ តាមការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​លើ​សំណើរ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​ ២រូប ​ដោយ​ផ្លាស់​ប្តូរ​ លោក ប្រាក់ សុ​ខុន មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក សុខ ចិន្តា​សោភា វិញ ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ។ ជា​លទ្ធផល គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​របៀបវារៈ​ចំនួន​បួន​រួម​មាន៖ ១.​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​និង​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​រូប ។ ២.​ការ​ពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើ​សុំ​កែសម្រួល​ចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ។ ៣.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ។ ៤.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ៕  

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។ ប្រតិបត្តិការចុះឃាត់ក្រុមក្មេងទំនើងមានរហស្សនាម DP Zin (ដើមពោធិ៍) នេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពកាប់ ហើយក្រុមនេះមានមេបក្ខម្នាក់ឈ្មោះអាម៉ាប់ធំ ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំងបក្ខពួកចំនួន ១៤នាក់ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង ១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ ២នាក់ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ ដាវកែច្នៃ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០:៣០នាទី នៅចំណុចដីវាលស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវដកែច្នៃ)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១- ឈ្មោះ រ៉ាត់ អ៉ិត ភេទប្រុស មុខរបរកម្មករ សា្នក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។២- ឈ្មោះ សុខ មករា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូត: ដាវដែកកែច្នៃ ចំនួន០១ដើមប្រវែង១ម៉ែត្រ, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5400 សេរីឆ្នាំ២០២២, ធុងស្ពាយ FOOD PANDA ពណ៌ផ្កាឈូក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

BREAKING: ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ លោក លី សាម៉េត និងលោក ឡាច សំរោង

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕

ព័ត៌មានសន្តិសុខសង្គម

ត្រាក់ទ័រភ្ជួរដីជាន់មីនតោន បណ្តាលឱ្យផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាដេញកាប់ជនរងគ្រោះ

ពោធិ៍សាត៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣៥នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង​ សហការជាមួយជំនាញផ្នែកព្រហ្មទណ្ឌស្រុកបាកាន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាលោសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់ ។ ជនសង្ស័យចំនួន​ ០២នាក់ គឺទី១.ឈ្មោះ ខុម ប៊ុនឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ ខុម ខែម ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ដកហូត​វត្តុតាង ម៉ូតូឌ្រីមសង់ ពណ៏ទឹកមាស ចំនួន ០១ គ្រឿង ។ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីហឹង្សាដោយចេតនាដេញកាប់ជនរងគ្រោះ ឈ្មោះ ប្រុស ឆាលី ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិកោះកែវ ឃុំត្រពាំងជង(គ្មានរបួស) និង កាប់បំផ្លាញ ម៉ូតូ០២គ្រឿង បែកក្បាលម៉ូតូ កន្ទុយម៉ូតូ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣៥នាទី នៅចំណុចមុខវិទ្យាល័យបាកានស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង […]

ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបជនសង្ស័យ១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ១១នាក់ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ២ករណី និងសកម្មភាពឆក់ទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ៥ករណី ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន។​ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យខាងលើ មាន៤នាក់ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ពួកគេទាំង៤នាក់នេះ ត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី២​និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់១ដើម និងម៉ូតូម៉ាកហុងដា ១គ្រឿង។ លោកវរសេនីយ៍ឯក ម៉ម សាវន ឱ្យដឹងទៀតថា ដោយឡែកករណីទី២ ជនង្ស័យចំនួន៣នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង […]

ព័ត៌មានសន្តិសុខសង្គម

សង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន​ រួមនឹង ​គ្រឿងញៀនជាង៣គីឡូក្រាម

ស្វាយរៀង​៖ ​សមត្ថកិច្ច​​នគ​បាល​ខេត្តស្វាយរៀង​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (ស្រី​០១​នាក់) ​ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​​ថ្នាំ​ញៀន​ជាង​០៣​គីឡូក្រាម អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង លិខិតឆ្លងដែន​០៥​ច្បាប់ ​និង​សម្ភារ​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បា​នប​ញ្ជួ​ន​ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយ​រៀង ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​លើក​ឡើង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៦​នាក់​នេះ ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ករណី​ជួញដូរ រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និងកាន់កាប់​អាវុធ​គ្រាប់រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​ទី​០៤ ​ខែវិច្ឆិកា​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១-២-៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត បន្ទប់​ជួល​លេខ​F9 ‘F10 ចំណុច​ផ្លូវ​វត្ត​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​និង​បន្ទប់​ជួល​លេខ​F02 ខាងក្រោយ​កា​រ៉ា​ស់​សាំង​កាល​តិច​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។ ​ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា សមត្ថកិច្ច​ជំនាញ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​តាម​ទូរ​សព្ទ័​នៅ​បន្ទប់​ជួល​លេខ​០១ លេខ​០២​និង​លេខ​០៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត មានមុខ​សញ្ញា​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន​។ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត កម្លាំង​ប៉ុ​ស្តិ៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា​ដោយ​សម្របសម្រួល​ពី​លោក​ ហួត ​វិចិត្រ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថ​កិច្ច​ឈាន​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ និង​បាន​ធ្វើការ​ឆែកឆេ​បន្ទប់​ស្នាក់​នៅ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​០៣​នាក់​ទៀត​បុរស​០២​នាក់​ស្រី​១​នាក់ សរុប​០៦​នាក់​ស្រី​ម្នាក់​និង​ដកហូត​វត្ថុ​តាង រួម​មាន​៖១,​គ្រឿងញៀន​ជាង​០៣​គីឡូក្រាម ២, អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕