ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ

ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប ១គ្រឿង បើកលឿនដល់ផ្លូវកោង ជ្រុលបុកកង់បីខ្មែរ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់

(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរ ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹង ដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឱ្យកង់បី រងការខូចខាតទាំងស្រុង […]

ព័ត៌មានជាតិ

TOP NEWS: លោក ប្រាក់ សុខុន នឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា វិញ

(​​ភ្នំពេញ) ៖ តាមការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​លើ​សំណើរ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​ ២រូប ​ដោយ​ផ្លាស់​ប្តូរ​ លោក ប្រាក់ សុ​ខុន មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក សុខ ចិន្តា​សោភា វិញ ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ។ ជា​លទ្ធផល គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​របៀបវារៈ​ចំនួន​បួន​រួម​មាន៖ ១.​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​និង​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​រូប ។ ២.​ការ​ពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើ​សុំ​កែសម្រួល​ចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ។ ៣.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ។ ៤.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ៕  

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។ ប្រតិបត្តិការចុះឃាត់ក្រុមក្មេងទំនើងមានរហស្សនាម DP Zin (ដើមពោធិ៍) នេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពកាប់ ហើយក្រុមនេះមានមេបក្ខម្នាក់ឈ្មោះអាម៉ាប់ធំ ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំងបក្ខពួកចំនួន ១៤នាក់ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង ១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ ២នាក់ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ ដាវកែច្នៃ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០:៣០នាទី នៅចំណុចដីវាលស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវដកែច្នៃ)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១- ឈ្មោះ រ៉ាត់ អ៉ិត ភេទប្រុស មុខរបរកម្មករ សា្នក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។២- ឈ្មោះ សុខ មករា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូត: ដាវដែកកែច្នៃ ចំនួន០១ដើមប្រវែង១ម៉ែត្រ, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5400 សេរីឆ្នាំ២០២២, ធុងស្ពាយ FOOD PANDA ពណ៌ផ្កាឈូក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

BREAKING: ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ លោក លី សាម៉េត និងលោក ឡាច សំរោង

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕

ព័ត៌មានសន្តិសុខសង្គម

ត្រាក់ទ័រភ្ជួរដីជាន់មីនតោន បណ្តាលឱ្យផ្ទុះខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនបណ្តាលឱ្យផ្ទុះនៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងអ្នកបើកបរម្នាក់បានស្លាប់។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាដេញកាប់ជនរងគ្រោះ

ពោធិ៍សាត៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣៥នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង​ សហការជាមួយជំនាញផ្នែកព្រហ្មទណ្ឌស្រុកបាកាន និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកតាលោសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់ ។ ជនសង្ស័យចំនួន​ ០២នាក់ គឺទី១.ឈ្មោះ ខុម ប៊ុនឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះ ខុម ខែម ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ដកហូត​វត្តុតាង ម៉ូតូឌ្រីមសង់ ពណ៏ទឹកមាស ចំនួន ០១ គ្រឿង ។ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីហឹង្សាដោយចេតនាដេញកាប់ជនរងគ្រោះ ឈ្មោះ ប្រុស ឆាលី ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិកោះកែវ ឃុំត្រពាំងជង(គ្មានរបួស) និង កាប់បំផ្លាញ ម៉ូតូ០២គ្រឿង បែកក្បាលម៉ូតូ កន្ទុយម៉ូតូ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣៥នាទី នៅចំណុចមុខវិទ្យាល័យបាកានស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង […]

ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបជនសង្ស័យ១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ១១នាក់ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ២ករណី និងសកម្មភាពឆក់ទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ៥ករណី ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន។​ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្នុងចំណោមជនសង្ស័យខាងលើ មាន៤នាក់ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ពួកគេទាំង៤នាក់នេះ ត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី២​និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់១ដើម និងម៉ូតូម៉ាកហុងដា ១គ្រឿង។ លោកវរសេនីយ៍ឯក ម៉ម សាវន ឱ្យដឹងទៀតថា ដោយឡែកករណីទី២ ជនង្ស័យចំនួន៣នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង […]

ព័ត៌មានសន្តិសុខសង្គម

សង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួន​ រួមនឹង ​គ្រឿងញៀនជាង៣គីឡូក្រាម

ស្វាយរៀង​៖ ​សមត្ថកិច្ច​​នគ​បាល​ខេត្តស្វាយរៀង​​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០៦​នាក់ (ស្រី​០១​នាក់) ​ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​​ថ្នាំ​ញៀន​ជាង​០៣​គីឡូក្រាម អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» គ្រាប់​១២​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង លិខិតឆ្លងដែន​០៥​ច្បាប់ ​និង​សម្ភារ​ឧបករណ៍​កែ​ច្នៃ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បា​នប​ញ្ជួ​ន​ជន​សង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយ​រៀង ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​លើក​ឡើង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៦​នាក់​នេះ ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ករណី​ជួញដូរ រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ និងកាន់កាប់​អាវុធ​គ្រាប់រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​ទី​០៤ ​ខែវិច្ឆិកា​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១-២-៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត បន្ទប់​ជួល​លេខ​F9 ‘F10 ចំណុច​ផ្លូវ​វត្ត​តាឡុ​ក ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​និង​បន្ទប់​ជួល​លេខ​F02 ខាងក្រោយ​កា​រ៉ា​ស់​សាំង​កាល​តិច​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។ ​ប្រភព​បន្ត​ថា នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា សមត្ថកិច្ច​ជំនាញ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​តាម​ទូរ​សព្ទ័​នៅ​បន្ទប់​ជួល​លេខ​០១ លេខ​០២​និង​លេខ​០៣ ខាងក្រោយ​ក្រុមហ៊ុន​អ៊ី​ស៊ី​ខេ​ម ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត មានមុខ​សញ្ញា​សង្ស័យ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន​។ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត កម្លាំង​ប៉ុ​ស្តិ៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត​ចុះ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​វិច្ឆិកា​ដោយ​សម្របសម្រួល​ពី​លោក​ ហួត ​វិចិត្រ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថ​កិច្ច​ឈាន​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ និង​បាន​ធ្វើការ​ឆែកឆេ​បន្ទប់​ស្នាក់​នៅ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​០៣​នាក់​ទៀត​បុរស​០២​នាក់​ស្រី​១​នាក់ សរុប​០៦​នាក់​ស្រី​ម្នាក់​និង​ដកហូត​វត្ថុ​តាង រួម​មាន​៖១,​គ្រឿងញៀន​ជាង​០៣​គីឡូក្រាម ២, អាវុធ​ខ្លី​០១​ដើម «​ម៉ា​ក្ស​រ៉ូ​ឡូ​» […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ

បុរសម្នាក់ មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការ វេលាម៉ោង ៥រសៀល ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការ ក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង ។ អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវករណីប្រើប្រាស់អំពើហិង្សាកាប់ប្រហារ ដែលបង្កដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅខណ្ឌទួលគោក

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាយកខ្សែក្រវាត់ និងកាំបិតកាប់ប្រហារ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សុខ សេន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី០៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល ។ […]

ព័ត៌មានសន្តិសុខសង្គម

ទីបំផុត! តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅ មណ្ឌលអប់រំកែប្រែទី១​​ ឬពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងរឿងឆបោក។

ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ ៤១ឆ្នាំ មុខរបរអ្នកលក់ទូរសព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ ២៣ឆ្នាំ មុខរបរជាងទូរសព្ទ, ទី៣៖ឈ្មោះ ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

Breaking News! សម្ដេចតេជោ ស្នើឱ្យនាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ ។ សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖ «ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។» ។ ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។ ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖ « សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន […]

ព័ត៌មានសន្តិសុខសង្គម

តើលោក តុល មានអំណាចអីបានជាហ៊ាន កាងមាន់អនឡាញ គ្រប់ទិសទីក្នុងស្រុកសំរោង និងស្រុកបាទី ខ្លូនជាទាហាន បានជាជិះរថយន្តខ.ម? ឬជាខ្លូនអ្វីខាងផ្នែកព័ត៌មាន?

នៅវេលាម៉ោង ៣៖៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានចុះទៅដល់ភូមិបឹង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឃើញសកម្មភាពក្រុមញៀនល្បែងមាន់អនឡាញអង្គុយមុខកញ្ចក់ទូរទស្សន៍ទាំង ២គ្រឿង ម្ចាស់ផ្ទះបានឱ្យដឹងថាជារបស់ឈ្មោះ តុល ភ្លាមនោះអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅលោកអធិការ លោក ភី ឈុន បានឆ្លើយថាទីតាំងនៅម្ដុំណាបានហើយ ហើយអ្នកសារព័ត៌មានបន្តទៅជួបលោកមេប៉ុស្តិ៍ តែមិនបានជួបទេដោយលោកជាប់រវល់ ៕

ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) […]

ព័ត៌មានជាតិ

មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ

ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកគ្រប់គ្រងគុនខ្មែរ រៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្ត មានឱកាសឡើងមកប្រកួតនៅភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់អ្នកពាក់ព័ន្ធពិសេសអ្នកគ្រប់គ្រងគុនខ្មែរគួររៀបចំឱ្យកីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅភ្នំពេញ ខណៈសម្តេចយល់ឃើញថា កាលណាកីឡាករនៅទីក្រុងចេញប្រកួតញឹកញាប់ពេកអាចនាំប៉ះពាល់ដល់សុខភាពរបស់កីឡាករ។ ក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទាត់ក្រុមតារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសង្កេតឃើញថា កីឡាករប្រដាល់ដែលឡើងប្រកួតរៀងរាល់សប្ដាហ៍ភាគច្រើនជាកីឡាករដែលនៅរាជធានីភ្នំពេញ ពុំមានកីឡាករដែលឡើងមកពីបណ្ដាខេត្តចូលរួមប្រកួតឡើយ។ កត្ដានេះ ជំរុញចិត្តសម្តេចផ្ដល់នូវសារណែនាំដល់អ្នកពាក់ព័ន្ធ ពិសេសអ្នកគ្រប់គ្រងគុនខ្មែរឱ្យគិតគូររៀបចំដល់កីឡាករប្រដាល់នៅតាមបណ្ដាខេត្តមានឱកាសឡើងមកប្រកួតនៅទីក្រុងភ្នំពេញ។ ម្យ៉ាងទៀតកាលណាកីឡាករនៅទីក្រុងចូលរួមប្រកួតញឹកញាប់ពេក នឹងធ្វើឱ្យប៉ះពាល់សុខភាព ដូច្នេះគួរផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្ត ឱ្យបានច្រើនក្នុងការចូលរួមប្រកួតនៅភ្នំពេញ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ដល់ឱកាសដល់កីឡាករនៅតាមបណ្ដាខេត្តបានឡើងមកប្រកួតនៅទីក្រុងនឹងធ្វើឱ្យកម្ពុជាមានធនធានកីឡាក្នុងរយៈពេលវែងនិងមិនថមថយ។ សូមបញ្ជាក់ជូនដែរថា ជានិច្ចជាកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់វិស័យកីឡាកម្ពុជាគ្រប់ទម្រង់ ពិសេសសុខទុក្ខរបស់កីឡាក កីឡាការិនី មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្ដាខេត្តឡើយ ហើយនាពេលកន្លងមកសម្តេចក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ដល់វិស័យកីឡាកម្ពុជា ក៏ដូចជាក្រុមកីឡាករកម្ពុជាផងដែរ។ គួរបញ្ជាក់ជូនដែរថា មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ […]

ព័ត៌មានជាតិ

សិស្សនិទ្ទេសAមានជីវភាពក្រីក្រម្នាក់ ទទួលបានម៉ូតូ ១គ្រឿង ជាអំណោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ជាមួយក្រុមការងារ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា បាននាំយកម៉ូតូ០១គ្រឿងផ្តល់ជូនដល់សិស្សនិទ្ទេសAម្នាក់ដែលមានជីវភាពក្រីក្រ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ម៉ូតូ០១គ្រឿងដែលនាំយកមកពេលនេះ ជាប្រភេទម៉ូតូម៉ាក Honda Wave series ឆ្នាំ2024 ហើយត្រូវបានប្រគល់ជូនយុវសិស្សឈ្មោះ គ្រុឌ សុវណ្ណារ៉ា សិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលបានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស A បើទោះបីប្អូនមានជីវភាពក្រីក្រ តែប្អូនមិនបានបោះបង់ការសិក្សានោះឡើយ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ ក្នុងនាមអោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួន សុភី ស សុខា លោកក៏បានជូនពរដល់ប្អូនប្រុសអោយទទួលបានជោគជ័យបន្តទៀតសម្រាប់ការសិក្សាមុខជំនាញផ្សេងៗនៅថ្ងៃខាងមុខ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខេត្តស្ទឹងត្រែង​ បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៣០០គីឡូក្រាម

ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។ បើតាមកម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ ។ ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ ស្មើនឹង ៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន ២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5577 […]

ព័ត៌មានសន្តិសុខសង្គម

នគរបាល​ក្រុងប៉ោយប៉ែត ឆ្មក់​ចូល​ក្លឹប​កម្សាន្តស្តាស៊ីធី ឃាត់​ខ្លួន​ជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន

បន្ទាយមានជ័យ៖​ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB​ &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ​ និងពិនិត្យរកសារធាតុញៀន។ ប្រតិបត្តិការនេះ​ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមករហូតព្រឹកឡើងបានដឹកតាមរថយន្ត​ ១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។​ ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកម្សាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។ មនុស្សដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។ គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋាន​ ពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកម្សាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកម្សាន្ត​ (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់តូប និងផ្ទះ យកទូរសព្ទ ២២គ្រឿង

(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទចំនួន ២២គ្រឿង និងឡេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត នៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ […]

ព័ត៌មានសន្តិសុខសង្គម

កំពុងឈប់ចាំស្តុបក្រហម ត្រូវរថយន្តបុកម៉ូតូ ២គ្រឿងពីក្រោយ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសស្រាល

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរបួសស្រាលម្នាក់ ត្រង់ចំណុចស្តុបផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាណ៍នេះ រវាងរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូឈប់ចាំស្តុបក្រហម ២គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល)។ […]

ព័ត៌មានសន្តិសុខសង្គម

កូនមាសឪពុកនាំបក្ខពួកមកលួចម៉ូតូឪពុកដល់ផ្ទះរួចកាប់ឪពុ​កត្រូវមួយកាំបិតកាចែតរបួសចូលពេទ្យសង្រ្គោះបន្ទាន់

កំពង់ស្ពឺ​៖​ ស្នងការដ្ឋាននគរបាលខេត្ដកំព​ង់ស្ពឺ បានឲ្យដឹងថា នៅរំលងអាធ្រាត្រ​ម៉ោង ០១:១៥​នាទី​យប់ ថៃ្ងទី​២៦​ តុលា​ ២០២៤​ មានករណីចោរចូល​លួចម៉ូតូ​​មួយគ្រឿង​ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម​ ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ​1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ ។ ​ម៉ូតូ​ខាងលើជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អា​យុ​៤៥ឆ្នាំ ត្រូវជាឪពុករប​ស់ឈ្មោះ​ តោ​ ភក្រ្តា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ បានរងរបួសព្រោះ​តែការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនដែលលោកចោរបា​នចូលលួចពាក់កណ្ដាលយប់​ (​ ចោរដែលចូលលួច​គឺ​ជាកូនបង្កើត​ និងបានកាប់ឪពុករប​ស់ខ្លួនមួយកាំ​បិតកាចែតចំក្បាលផ្នែកខាងលើចិញ្ចើម​ )​ នៅ​ពេលដែលឪពុក​ឮ​សម្លេងគាស់ទ្វានិងអូស​យកម៉ូតូចេ​ញ​ពីកន្លែងទុក​ ការភ្ញាក់​ដឹងខ្លួនស្របពេលបក្ខពួកកូន​ បាន​កំពុ​ង​តែចាត់វិធានការលួចម៉ូតូ។ យោងតាម​ចម្លើយ​សារភាព​ឈ្មោះ​ តោ​ ភក្រ្តា​ បានបញ្ជាក់ថា​ ខ្លួន​និង​បក្សពួក​ ២នាក់ទៀតបានចូលមក​លួចយកម៉ូតូរបស់ឪពុកខ្លួនប្រាកដមែនដោយបក្ខពួកជាអ្នកធ្វើសកម្មភា​ព​ រីឯ​ឪពុក​របស់ខ្លួនបានភ្ញាក់ដឹង​ខ្លួនទាន់​ និងបានមកទាញចាប់ម៉ូតូពេ​ល​នោះដើម្បីកុំឲ្យខូចផែនការខ្លួន​បានទាញ​កាំបិតកាចែតកាប់វាយប្រហារ​ទៅលើឪពុកតែម្ដង​ រួចបក្ខពួកបាន​យកម៉ូតូចេញផុតពីទីកន្លែងកើតហេ​តុ​ ។ បក្សពួក​ទាំងពីនាក់មានឈ្មោះ សុិន សាម៉េត​ ហៅ​ ហួ​ […]

ព័ត៌មានសន្តិសុខសង្គម

នគរបាល​ខេត្តសៀមរាប​ ចាប់ខ្លួនចាងហ្វាងកាសែតអនឡាញ និងជាមគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរម្នាក់

សៀមរាប៖ ចាងហ្វាងកាសែតអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងនោះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន នារសៀលថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៤​ នៅម្តុំផ្លូវត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ យោងតាមប្រភពពីកម្លាំងសមត្ថកិច្ច​ ដែលចុះអនុវត្តការចាប់ខ្លួននេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជនដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ស៊ឹម ឈីវឈានពិសិដ្ឋ ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលការបង្គាប់ឲ្យចាប់ខ្លួននេះ ក៏ទៅតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ លោក ស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់អង្គរផងដែរ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលអ្នកសារព័ត៌មានទទួលបាន នៅរសៀលថ្ងៃទី២៥ ខែតុលា​ បានឲ្យដឹងថា លោកឈីវឈានពិសិដ្ឋ ត្រូវបានលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ដាក់ពាក្យប្តឹងទៅតុលាការ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមផ្តន្ទាទោស​ លោក ឈីវ​ ឈានពិសិដ្ឋ ដាក់ពន្ធនាគារ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនបរទេស ៣នាក់ និងរំដោះជនរងគ្រោះ​ ២នាក់ សង្ស័យករណីចាប់ជំរិត

កម្លាំងសមត្ថកិច្ច បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់​ រំដោះបានជនរងគ្រោះ ចំនួន ២នាក់ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ ៖ ៣៥ នាទី​រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ចំនុចក្បែរអាហារដ្ឋានយីហោ ជំនោរជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ លោកវរៈសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាម​រយៈ​លោកអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថា មានជនជាតិចិនកំពុងចាប់ជំរិតមនុស្ស នៅចំនុចក្បែរអាហារដ្ឋានយីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការ បានបញ្ជាឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្ត ចំនួន ២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋស្នើរសុំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយត្រួតពិនិត្យការអនុវត្តការងាររបស់ មន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិ៨ ផងទាន!!!

ព្រៃវែង : ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ ៨ ភូមិ ព្រែកព្នៅ  ឃុំ ព្រែកព្នៅ ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង  មានសកម្មរថយន្តដឹកអូសនិងទំនិញធ្ងន់ៗ តទ្រុងដាក់លើសចំណុះ ឡានខ្លះបើកទៅមុខស្ទើរតែមិនរួច បើកចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនមានវិធានការទប់ស្កាត់ ពីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងខាងនោះឡើយ ។ ឡាននីមួយៗដែលបើកកាត់ស្ថានីយ៍ទាំងទៅទាំងមកគេឃើញតែព្រូឡាន រឺក៏ តៃកុងឡានចុះទៅជួយមន្ត្រីនៅក្នុងស្ថានីយ៍ដោយដកក្រដាស អ្វីម្យ៉ាងចេញកាបូបដៃ រឺហោប៉ៅ ក្តាប់ក្នុងដៃ ហុចទៅអោយមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍រួចទើបចូលថ្លឹង ពេលខ្លះចូលថ្លឹងរួចទើបហុចក៏មាន។ ពលរដ្ឋ ក៏ដូចជាមហាជនដែលធ្វើដំណើតឆ្លងកាត់ផ្លូវជាតិលេខ៨ កំពុងតែមានចម្ងល់ថា តើការអនុវត្តសកម្មរបស់មន្ត្រីស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិលេខ៨នេះ គឺជាគោលការណ៍របស់ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន រឺក៏យ៉ាងណា ដែលតំរូវអោយរថយន្តនីមួយៗមុនចូលថ្លឹង និងក្រោយពីថ្លឹងរួចត្រូវចុះទៅជួបមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ រឺក៏ទង្វើទាំងនេះគឺជាច្បាប់ ដែរអស់លោកមន្ត្រីនៅស្ថានីយ៍ខាងលើបង្កើតឡើងដោយខ្លួនឯងទេ។ ពលរដ្ឋខ្លះលើកឡើងថា បើមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ជញ្ជីងព្រែកព្នៅ នៅតែបណ្តោយអោយរថយន្តដឹក អុស ដឹកទំនិញធ្ងន់ៗ […]

ព័ត៌មានសន្តិសុខសង្គម

នារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ

ចិន៖ ទីបំផុតនារីខ្មែរម្នាក់ ដែលសុំកិច្ចអន្តរាគមន៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ យោងតាមការឱ្យដឹងពីនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោក ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន ជារួមគឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែតុលា បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។ ដូចនារីរងគ្រោះបានបញ្ជាក់ និងបើតាមព័ត៌មានបន្ថែមពីលោក ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព […]

ព័ត៌មានសន្តិសុខសង្គម

អធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនមនុស្ស៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

​ស្ទឹងត្រែង៖ ជនសង្ស័យសកម្មក្នុងអំពើលួចនិងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារច្រើនលើក ពេលនេះត្រូវបានកម្លាំងអធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនទៀតហើយ ក្រោយប្រព្រឹត្តសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ នេះបើយោងតាមលោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង បានថ្លែងប្រាប់ CNC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តតាមពាក្យបណ្ដឹងប្រជាពលរដ្ឋក្នុងករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៥នាក់ និងរឹបអូសយកម៉ូតូបានមកវិញបានចំនួន៤គ្រឿងផងដែរ ។ លោកបន្តថាក្រុមទាំងនេះ ជាក្រុមសកម្មចេញលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជាលួចម៉ូតូ កាត់ខ្សែភ្លើង និងគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ លោកអធិការបន្ថែមថា ជាមួយនឹងការបង្ក្រាបបានជនសង្ស័យទាំង៥នាក់នេះ ក៏មានបក្ខពួកមាន២នាក់ទៀតនាំយកម៉ូតូ១គ្រឿងទៅលក់នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ច ក៏បានធ្វើការទំនាក់ទំនងជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីតាមចាប់ខ្លួនយកមកអនុវត្តច្បាប់ឲ្យខាងតែបាន។ លោកអធិការក្រុងបន្តទៀតថា ក្រុមជនសង្ស័យខាងលើនេះ ក្រៅពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងក៏ជាក្រុមទំនើងដែលបង្ហោះម៉ូតូបង្កការរំខានដល់ប្រជាពលរដ្ឋកណ្ដាលយប់អធ្រាត្រផងដែរ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមាន ឈ្មោះ លីពុតតុលា អាយុ ២២ ឆ្នាំជាមេខ្លោង , ឈ្មោះ សាយនីត ១៧ ឆ្នាំ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង នៅក្រុងប៉ោយប៉ែត ដកហូតម៉ូតូជាង​ ៣០គ្រឿង

កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង និងបានដកហូតម៉ូតូជាង៣០គ្រឿងដែលម្ចាស់ទីតាំងបានមកពីការទទួលផលចោកម្ម។ បន្ទាប់ពីបង្ក្រាប និងដកហូតវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូសូមយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញ។ ការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ ហើយជនសង្ស័យបានយកម៉ូតូដែលលួចបានទៅលក់ឲ្យម្ចាស់ទីតាំងនោះ រហូតមានការស្រាវជ្រាវចុះបង្ក្រាបតែម្ដង។ សូមបញ្ជាក់ថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ថែមថា ក្រោយពេលស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្ដេញចេញជនជាតិថៃ ១១នាក់ ពីបទលួចឆ្លងដែន ដោយខុសច្បាប់

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖ ៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល​ ៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG (ចារូដា តុនផ្រាង) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក​ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿងធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ចំនួន៧នាក់

(ភ្នំពេញ) ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៥៖០០នាទីព្រឹក មានករណីមនុស្សស្លាប់ ដោយការធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជនរងគ្រោះមានឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ភរិយារបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ពោធិ៍សាត់ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងអង្គភាពជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយកំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ។ លុះនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៧នាក់ រួមមាន៖ ១៖ ឈ្មោះ LI […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល

ភ្នំពេញ៖​ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានសន្តិសុខសង្គម

Breaking News: ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនល្មើស ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជាប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ យោងតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យដឹងថា កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ១នាក់ អាយុ១៤ឆ្នាំ ១នាក់ និងអាយុ១៥ឆ្នាំ ២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ ជានាយកគ្រប់គ្រងសាលាខ្មែរឥស្លាម បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង ២នាក់ មិនដាក់បណ្តឹង២នាក់ និងសាក្សី ៤នាក់ផ្សេងទៀត បានមកបំភ្លឺផ្តល់ព័ត៌មាននេះ។ សង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបាននាំមកស្តាប់ចម្លើយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនេះ សមត្ថកិច្ចនៅបន្តស្រាវជ្រាវរកភស្តុតាងបន្ថែមទៀត និងស្វែងរកកុមាររងគ្រោះផ្សេងទៀត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លំនៅឋាន ៦០ខ្នង នៅស្រុកពញាក្រែក និងស្រុកអូរាំងឪ រងការខូចខាតដោយខ្យល់កន្ត្រាក់ សំណាងមិនមានអ្នកណាម្នាក់រងរបួស

(ត្បូងឃ្មុំ) ៖ ភ្លៀងមួយមេខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកចំនួន២ ក្នុងនោះមានពញាក្រែក និងស្រុកអូររាំងឪ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា ៦០ខ្នង បានទទួលរងខូចខាតរបើកដំបូល បាក់សំយាបផ្ទះ ។ តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាននៅឃុំដូនតី បានលាន់មាត់ថា ហេតុការណ៍បែបនេះកម្រនឹងជួបប្រទះណាស់នាពេលកន្លងទៅ ។ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតី បានឱ្យដឹង នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ថា ភ្លៀងបានបង្អុរធ្លាក់មក លាយឡំដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង ៣ ៖ ៣០ នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មកលើភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួនសរុប ៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាលចំនួន ២៤ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិចំនួន ៣ ​រួមមាន៖ ១.ភូមិអង្គលើ ២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង ៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ ១២ខ្នងផ្ទះ ។ សមត្ថកិច្ចមូលដ្ឋាន បានបន្តឱ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់មកនេះ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ ជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ

(ស្វាយរៀង) ៖ បង្ក្រាបមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្ម, ជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងគូកន ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស, ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាខាងលើ រហូតទទួលបានជោគជ័យ ។ គួរឱ្យដឹងដែរថា កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី ខណៈពេលដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនជនសង្ស័យ ដែលឃាត់ខ្លួនក្នុងករណីលួច(ម៉ូតូ) មកការិយាល័យជំនាញខេត្ត ដល់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ និងគូកន ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនលើក និងជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារនោះ សមត្ថកិច្ចក៏ដេញតាមចាប់បាន […]

ព័ត៌មានសន្តិសុខសង្គម

ទូកនេសាទត្រីខុសច្បាប់ ១គ្រឿង របស់ជនជាតិវៀតណាម​ រំលោភចូលក្នុងទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន

(ស្វាយរៀង) ​៖​ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំ នៅថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុចព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ បានប្រទះឃើញទូកនេសាទ ១គ្រឿង កំពុងធ្វើសកម្មភាពនេសាទត្រី ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច​ បានឱ្យដឹងថា​ សមត្ថកិច្ច​ បានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាម ១គ្រឿង​ ដោយមានការសហការពីលោកនាយ នាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយ នាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង​ ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង ។ ក្នុងប្រតិបត្តិការនេះ​ សមត្ថកិច្ច បានបង្រ្កាបបាន​ រួមមាន​ សម្ភារទូកស្មាច់ប្រវែង ៥.០៩ម៉ែត​ ១គ្រឿង​,​ ម៉ាស៊ីន ១៣សេស ១គ្រឿង,​ អាគុយ ១២០អំពែ ១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រជាក់) ។ ចំណែកជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ ។ បច្ចុប្បន្ន​ វត្ថុតាងត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្ត យកទៅរក្សាទុក ៕

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងល្បែងអនឡាញ ៣កន្លែងក្នុង ក្រុងប៉ោយប៉ែត សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប ឬជាឆ្នាំងបាយរបស់សមត្ថកិច្ច

បន្ទាយមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ថា! បុគ្គលដែលហ៊ានបើកល្បែង(តាមអនឡាញ )៣កន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ក្រុងប៉ោយប៉ែតដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ទាំង៣កន្លែងនេះ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជាតាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះមិនអាចបើកបានឡើយ។ គួរបញ្ជាក់ផងដែរថាទីតាំងទាំង ៣កន្លែង ស្ថិតភូមិប៉ាលិល័យ1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(មាន២ទីតាំង)និងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗ ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស ហើយនាំគ្នា ហ៊ោ កញ្ជ្រៀវ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចុះបង្រ្កាបមុខសញ្ញាម្នាក់ រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន ជាង១គីឡូក្រាម

ក្រុងពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីគោលនយោបាយការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លលកស សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ជា ដាវីត (ហៅ បញ្ញា ហៅក្រឹម) ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី។ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៤៥នាទី កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនក្រុមឆបោកតាមអនឡាញ៤នាក់ ក្រោយប្រើប្រាស់រូបភាពអាសអាភាសគំរាមទារប្រាក់

កងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលកាលពីថ្ងៃទី០៩ ខែតុលា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បើកប្រតិបត្ដិការស្រាវជ្រាវបង្ក្រាបករណីឆបោ និងគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ល្បិចបោកតាមអនឡាញក្នុងរូបភាពគម្រាមទារប្រាក់)។ ជនល្មើស៤នាក់ដែលប្រព្រឹត្តសកម្មភាពនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ជនល្មើសទាំង៤នាក់នេះ រួមមាន ១.ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ហៅឃ្នូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ក្រុងភ្នំពេញ ។ ២.ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិលេខ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ ៤.ឈ្មោះ សំ វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិកោះរកា ឃុំកោះរកា […]

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងបើកការពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រីឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។ ១. សាវតារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក.ប.ទ. និងក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានពិភាក្សានិងអនុម័តលើឯកសារ “មគ្គទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ២ករណី រួមមាន៖ *ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង ៥នាក់ រួមមាន ៖ ១-ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ ៤០ឆ្នាំ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ

(ភ្នំពេញ) ៖ ​នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ ប្រព្រឹត្តល្មើសនៅភូមិត្រពាំងធ្មង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ២នាក់ រួមមាន៖ ១.ឈ្មោះ សុង វិរៈ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ២. ឈ្មោះ នួន ដេវីត ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ សម្ភារចាប់យក៖ ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-6281 ជារបស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាបង្កប់ការចែកចាយគ្រឿងញៀន ចាប់ខ្លួនមនុស្ស ១៣នាក់ នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងផ្ទះសំណាក់ និងម៉ាស្សាខារ៉ាអូខេយីហោ OMG massage ដែលបង្កប់ការប្រើប្រាស់ចែកចាយគ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម ១៣នាក់ និងគ្រឿងញៀនមួយចំនួនធំ ។ ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានឱ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេយីហោ KTV […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ ប្លន់យកទូរស័ព្ទដៃ និងលុយ

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ ប្លន់យកទូរស័ព្ទដៃ និងលុយ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអគារដឹព្រីត បន្ទប់លេខ២៩២៣ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ FANG SHI QING ភេទប្រុស ជនជាតិចិន មុខរបរបុគ្គលិកហាងម៉ាស្សា SKY CITY មានទីលំនៅ អគារបុគ្គលិក SKY CITY (កោះពេជ្រ) បន្ទប់លេខ307 ជាន់ទី៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ២គ្រឿង […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ឆេះឡានតាក់ស៊ីនៅក្រុងបាងកក បណ្ដាលឱ្យរបួស ៥នាក់​ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត

(ថៃឡង់ដ៍) ៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីព្រឹកថ្ងៃសៅរ៍ ខែតុលានេះ ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ ។ នេះបើយោងតាមសារព័ត៌មានរបស់ Bangkok Post ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ៨ និង ១០នាទីព្រឹក នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។ គេបានចំណាយពេល ១៥ នាទី ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ។ យោងតាមការសន្និដ្ឋានជាបឋម របស់សមត្ថកិច្ចថៃ បានបញ្ជាក់ថា រថយន្តឈ្នួល បានបើកទៅបុករបាំងទ្រូងផ្លូវនៅឯផ្លូវសម្រាប់បត់ត្រឡប់ក្រោយ រួចក៏ក្រឡាប់ និងបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង ។ គួរឱ្យដឹងដែរថា រថយន្តខាងលើនេះ បានប្រើសាំង និងឧស្ម័ន (ហ្គាស LPG) ប៉ុន្តែសមត្ថកិច្ច មិនបានរកឃើញថា វាបណ្តាលឱ្យកើតមានអគ្គិភ័យនោះទេ ខណៈការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ កំពុងតែបន្ត ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីកាន់ដាវកែច្នៃខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២០ ៖ ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពន្លា នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើការល្បាតចល័តមកដល់ចំណុចខាងលិចវត្តព្រះពន្លា បានប្រទះឃើញក្មេងទំនើងជិះម៉ូតូ ១គ្រឿង ជិះឌុបគ្នា ២នាក់ បើកបរក្នុងល្បឿនលឿន ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការដេញតាមឃាត់ខ្លួនធ្វើការសាកសួរ ពិនិត្យឆែកឆេរ និងធ្វើតេស្តរកសារធាតុញៀន ។ ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១ ឈ្មោះ ម.ធ.ស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) ទី២ ឈ្មោះ រ.ស.ជ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) និងទី៣ ឈ្មោះ ជ.វ.ស ភេទប្រុស (គេចខ្លួន) សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ជាលទ្ធផល ​រកឃើញមានដាវ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៩នាក់ និងដកហូតគ្រឿងញៀនទម្ងន់ជាង ២គីឡូក្រាម នៅខេត្តស្វាយរៀង

(ស្វាយរៀង) ៖ ជនសង្ស័យជនជាតិវៀតណាម ចំនួន ៩នាក់ និងគ្រឿងញៀនទម្ងន់ជាង ២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ធ្វើការបង្ក្រាប និងចាប់ខ្លួនអនុវត្តតាមច្បាប់ ។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពី លោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខយីហោ KTV B’WOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ជាលទ្ធផល […]

ព័ត៌មានសន្តិសុខសង្គម

ខណ្ឌរដ្ឋបាល​ជលផលក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​ ១​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ក្រចេះ​ ៖ នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ដកហូត​ឧបករណ៍​នេសាទ​ឆក់​ត្រី​ ១​គ្រឿ អាគុយ​40A ១​គ្រឿង និង​ទូក​ម៉ាស៊ីន ១​គ្រឿង យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ខណៈ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ។ ​ការ​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ គឺធ្វើឡើង​បន្ទាប់ពីមន្ត្រី​ជំនាញ​ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយអធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដឹកនាំ​ដោយ​លោក ភួង ទីណា នាយរង​អធិការដ្ឋានផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ព្រមទាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឫ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ ​ក្រៅពី​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ចម្រុះ បានធ្វើ​ការរុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ រួមមាន របាំង​ព្រួល​ស្បៃ​មុង ចំនួន ៦​ខ្សែ ប្រវែង ៣៥០​ម៉ែត្រ​, លូ​ស្បៃ​មុង​ ចំនួន ៦​មាត់​លូ​, របាំង​ណ​រ៉ាវ សាច់​អួន​នីឡុង ក្រលា ៣​សង់ទីម៉ែត្រ ចំនួន ៣​ខ្សែ ប្រវែង ២៥០​ម៉ែត្រ, លប​រ៉ាវ​ ចំនួន […]