Related Articles
លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
(កំពត) ៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញថាមានការពាក់ព័ន្ធជាមួយគ្រឿងញៀន ។ នេះបើយោងតាមសំណេររបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា អនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការន៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។ នេះជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន […]
ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើយ
ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើ ខេត្តឧត្តមានជ័យ៖ ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បង្រ្កាបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដោយមានក្រោមការចង្អុលបង្ហាញពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ។ ឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានធ្វើការបង្រ្កាបបានឈើនាងនួននិងគ្រញូងជិត៣តោន រថយន្តចំនួនពីរគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធីមៃ(ហៅយាយម៉ាយ)ជាមេឈ្មួញ។ ជុំវិញករណីនេះ លោកភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់អ្នកកាសែត តាមទូរស័ព្ទឲ្យដឹងនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២នេះថា ឈើនិងវត្ថុតាងនេះ បានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ។ រីឯមនុស្សកំពុងកសាងសំណុំរឿងទៅតុលាការ៕
នគរបាលឃាត់យុវជនម្នាក់យកទៅសាកសួរសង្ស័យថា ជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់
ភ្នំពេញ÷នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរ បាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឃាត់ខ្លួនយុវជនម្នាក់ យកមកសាកសួរបន្តនៅនាយក ដ្ឋាននគរបាលការជួញដូរមនុស្សនិងការពារអនីតិជននៃ អគ្គស្នងការនគរបាលជាតិ សង្ស័យថា ជាអ្នកចែកចាយ សម្ភារៈអាសអាភា-សដោយខុសច្បាប់។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះក្រោមការបញ្ជាដឹក នាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញ ដូរមនុស្សក្នុងប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកំលាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងលោក ផន សុធារិទ្ធ ជាក្រឡាបញ្ជីអមផង បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកល្អក់ទី១ និងលោកមេភូមិ១៣ បានចុះឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងផ្ទះលេខ ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ […]