Related Articles
សមត្ថកិច្ចកំពុងស្វែងរកជនបង្ក ក្នុងករណីបើករថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ និងរបួស នៅផ្លូវ៦០ម៉ែត្រ
(ភ្នំពេញ) ៖ សមត្ថកិច្ច កំពុងស្វែងរកជនបង្ក ក្នុងករណីអ្នកបើករថយន្តបុកម៉ូតូមួយគ្រឿង នៅចំណុចផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យមនុស្សជិះចំនួន ៣នាក់ស្លាប់ និងរងរបូសធ្ងន់ស្រាល (ឪពុក និងកូនប្រុសរបួស កូនស្រីស្លាប់យ៉ាងអាណោចអាធម្ម)។ លោកវរសេនីយ៏ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជអានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវជាបន្ទាន់ ករណីរថយន្តភីគអាប់ ពណ៌ស ដែលបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូមួយគ្រឿងពីក្រោយខណៈកំពុងដឹកកូន២នាក់ បណ្តាលឱ្យស្លាប់ និងរងរបួសធ្ងន់ស្រាល។ សមត្ថកិច្ចក៏បានអំពាវនាវដល់ជនបង្ក ចូលខ្លូនមកសារភាព ក្នុងករណីមិនចូលខ្លួនមកទទួលខុសត្រូវនូវចំពោះមុខសមត្ថកិច្ចទេ ក៏មិនអាចរត់គេចខ្លួនពីសំណាញ់ច្បាប់បានដែរ ដោយសមត្ថកិច្ចស្រាវជ្រាវរកទាល់តែឃើញ។ សូមបញ្ជាក់ថា កាលពីនៅវេលាម៉ោងប្រមាណ ៩:៣៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំចិនថ្ងៃទី២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយបាំងកន្លះពណ៌សមិនចាំស្លាកលេខបើកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះខ្ទាតបោកនឹងថ្នល់ និងអូសទាំងមនុស្ស និងម៉ូតូឡើងលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរបួសកូនស្រីធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់ និងកូនប្រុសតូចរបួសមធ្យម […]
វរហើយ! ម្ចាស់ទីតាំងដី១កន្លែងបានចាក់ដីរំលោភលើចំនីផ្លូវ និងប្រឡាយធម្មជាតិ
វរហើយ! ម្ចាស់ទីតាំងដី១កន្កែងបានចាក់ដីរំលោភលើចំនីផ្លូវ និងប្រឡាយធម្មជាតិ មតិប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើម្ចាស់កម្មសិទ្ធិដីមួយកន្លែងដែលគេស្គាល់ថាឈ្មោះលីគា បានចាក់ដីរំលោភទៅលើចំនីផ្លូវ និង លប់ប្រឡាយធម្មជាតិ ដោយប្តូរមកដាក់លូដែលមានមុខកាត់ត្រឹមតែ១ម៉ែត្រ ដែលបណ្ដាលឲ្យមានការជនលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងផ្លូវជាតិលេខ 5 ដែលស្ថិតនៅក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានមានការត្អូញត្អែរ ពីព្រោះពេលដែលមានភ្លៀងធ្លាក់ម្ដងៗគឺបណ្ដាលឲ្យផ្ទះពួកគាត់មានការជន់លេច ពិបាកក្នុងការរស់នៅដូច្នេះគាត់បានស្នើសុំទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញសូមលោកបានចុះមកពិនិត្យនៅទីតាំងខាងលើ។ ប្រជាពលរដ្ឋបានរាយការមកកាន់ភ្នាក់ងារព័ត៌មានយើង ហើយអង្គភាពយើងក៏បាន មកទល់ពេលនេះម្ចាស់ទីតាំងខាងលើគឺមិនទាន់បានធ្វើឲ្យតាមស្តង់ដារនោះទេ។ពីព្រោះទីតាំងខាងលើកន្លងមកគឺជាប្រឡាយធម្មជាតិ។គឺមានមុខទឹកធំប៉ុន្តែជាក់ស្ដែងម្ចាស់កម្មសិទ្ធិខាងលើឈ្មោះ លី គាដាក់តែលូមួយដូច្នេះហើយទើបបណ្ដាលឲ្យមានការជន់លេច ទៅដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតនោះបានរាយការមកអង្គភាពសារព័ត៌មានយើងខ្ញុំ យើងខ្ញុំក៏បានធ្វើការសម្ភាសន៍ទៅកាន់លោកទេព ហនអភិបាលនៃគណៈអភិបាលស្រុកមោងឬស្សីលោកបានមានប្រសាសន៍ថាទីតាំងខាងលើគឺលោកបានដឹងអំពីព័ត៌មាននេះហើយ លោកបានចាប់កម្លាំងទៅដែរ ព្រមទាំងប្រាប់ដល់ម្ចាស់កម្មសិទ្ធិដីសូមឲ្យអនុវត្តន ទៅតាមស្តង់ដាររបស់ក្រសួងហើយម្ចាស់កម្មសិទ្ធិខាងលើក៏បានយល់ព្រមធ្វើតាមប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បានធ្វើនៅឡើយទេ។ ហើយអង្គភាពយើងក៏បានធ្វើការទាក់ទងទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងភ្លាម។បើយោងតាមប្រសាសន៍របស់លោកព្រួញ រិទ្ធថាជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ថាគាត់បានចាត់មន្ត្រីរបស់គាត់ចុះទៅពិនិត្យហើយថាពិតជាខុសបច្ចេកទេសនិងស្តង់ដាររបស់ក្រសួងពិតប្រាកដមែន។ ដូច្នេះប្រជាពលរដ្ឋគឺលោកបានស្នើសុំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធសូមពន្លឿនដល់លោក លី គាដែលជាម្ចាស់កម្មសិទ្ធិឲ្យជួយរៀបចំដាក់លូឲ្យត្រូវតាមស្តង់ដារវិញផងទាន។ អង្គភាពយើងខ្ញុំនិងរងចាំមើលចំណាត់ការរបស់អជ្ញាធរ និងម្ចាស់កម្មសិទ្ធិខាងលើ។ SPHN 007
កម្លាំងបរិស្ថាន ដឹកនាំដោយលោកស្រី រ៉ា នាយដែនជំរកភ្នំកុក
កម្លាំងបរិស្ថាន ដឹកនាំដោយលោកស្រី រ៉ា នាយដែនជំរកភ្នំកុក បាត់ដំបងថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2022 វេលាម៉ោង 3 រសៀល កម្លាំងបរិស្ថានដឹកនាំដោយលោកស្រី រ៉ានាយដែនជម្រកភ្នំកុកបានចុះបង្ក្រាបបទល្មើសព្រៃឈើ។ដែលមានឈ្មួញឈ្មោះរឿត សុខា ហៅ(យាយមាន់ )ហើយប្ដីឈ្មោះនូ សឿន ដែលជាឈ្មួញសកម្មនៅក្នុងស្រុកសំឡូត ដោយមានការដឹកជញ្ជូនជារៀងរាល់ថ្ងៃចំនួនពីរជើងឬក៏ 3 ជើងក្នុងមួយថ្ងៃ។ ដោយការចង្អុលបង្ហាញអំពីលោកអភិបាលខេត្ត សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាកម្លាំងបរិស្ថានស្ថិតនៅឃុំតាតោកស្រុកសំឡូតដែលមានលោកស្រី រ៉ានាយបរិស្ថានជំរកភ្នំកុក បានចុះទៅដល់ទីតាំងដែលស្ថិតនៅភូមិពាមតាឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបង។ក្នុងនោះដែរលោកស្រី រ៉ា បានដឹកនាំកម្លាំងបង្ក្រាបបានចំនួនឈើ 150 ដុំស្មើនឹង 15កិប។ បន្ទាប់ពីបានធ្វើបែបបទសំណុំឯកសារ នឹងដឹកជញ្ជូនឈើមករក្សាទុកនៅក្នុង ទីស្នាក់ការបរិស្ថានដែនជម្រកភ្នំកុកស្រុកសំឡូត ដើម្បីបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីនៃច្បាប់។