Related Articles
ចាំមើលអាជ្ញាធរក្រុងសែនមនោរម្យបង្ក្រាបកុងត្រូល ជជុះលោកយូរ ប៊ុនស្រ៊ាង នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានទេ
ខេត្តមណ្ឌលគិរី ÷ឆ្លៀតយកឱកាសតែងតាំងអភិបាល រងក្រុងសែនមនោរម្យនាព្រឹកថ្ងៃទី២៥ មករា នេះ លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានថ្លែងរិះគន់ចំៗចំពោះកុងត្រូលជជុះអនាធិបតេយ្យ ហើយបានស្នើសុំឲ្យអភិបាលរងដែលទើបតែងតាំងចាត់វិធានការ ។ លោក អភិបាលខេត្តបន្តថា មានក្រុមមនុស្សដែលចាំដកតុងតាមផ្លូវពិសេសនៅទីតាំងអតីតមន្ទីរសូរិយោដីជាប់ផ្លូវ ជាតិលេខ៧៦ ដែលរូបភាពនេះមើលទៅពិតជាអនាធិប តេយ្យណាស់ ។ លោកថង សាវុន បានស្នើឱ្យអភិបាល រងក្រុងសែនមនោរម្យទាំង៦រូប បែងចែកការងារគ្នាធ្វើ ផ្ដោតលើការរៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានសោភ័ណ្ឌភាពល្អ កុំឱ្យមានរូបភាពអនាធិបតេយ្យបន្តទៀត។ ការលើកឡើងរបស់លោកថងសាវុធគឺសំដៅចំទៅលើមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលដាក់កុងត្រូលនៅច្រកចេញពីក្រុងសែនមនោរម្យ។ នៅខេត្ត មណ្ឌលគិរីលោកយូ ប៊ុនស៊្រាង មន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដាក់កុងត្រូលនៅច្រកចេញខេត្តមណ្ឌលគិរីនឹងពង្រាយកម្លាំងតាមបណ្ដាស្រុកថែមទៀត ។ រថយន្តដឹកទំនិញគ្រប់ប្រភេទសុទ្ធតែត្រូវបានលោកយូ ប៊ុនស្រ៊ាង កាក់ឃាត់អោយបងប្រាក់ដោយមិនអាចលើកលែងបានឡើយ។ សេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមលោកយូ ប៊ុនស្រាង បានដាក់រថយន្តនៅចំណុចចម្ការស្រល់ផ្លូវចូលភូមិពូតាំងនៅក្រុងសែនមនោរម្យដើម្បីចាំយកលុយពីរថយន្តគ្រប់ប្រភេទដឹកទំនិញ ជាពិសេសរថយន្តដឹកគ្រឿងសង្ហារឹមនានា ។ ប្រភពរាយការណ៍ថា រថយន្តដឹកទ្វារ បង្អួចឬគ្រឿងសង្ហារឹមនានាចេញពីខេត្តមណ្ឌលគិរីសុទ្ធតែត្រូវចុះទៅគួរសមក្រុមមន្ត្រីនគរបាលដាក់ក្បាលរថយន្តប្រដេញរថយន្តទាំងឡាយណាដែលដឹកទំនិញហើយមិនព្រមចូលបង់ប្រាក់ ។ មន្ត្រីនគរបាលនៅទីនោះនិយាយថា វាជារឿងកំប៉ិក កំប៉ុកគ្រាន់នឹងដោះបាយទឹកតែប៉ុណ្ណោះ ។ ប៉ុន្តែគេមិន ដឹងថា តើនរណាជាអ្នកបញ្ជូនអស់លោកមន្ត្រីនគរបាលដែលដឹកនាំដោយលោកយូប៊ុនស្រ៊ាង ចុះទៅធ្វើការនៅខេត្តមណ្ឌលគិរីដោយមិនឲ្យបាយទឹកយ៉ាងដូច្នោះ? លើសនឹងទៀតនៅពេលដែលមានរថយន្តដឹកឈើចេញឆ្លងដែនទៅប្រទេសវៀតណាម គឺពួកឈ្មួញឈើទាំង អស់នោះត្រូវតែទាក់ទងក្រុមលោកយូប៊ុនស៊្រាងជាមុនទើបអាចចេញបាន ។ […]
ល្បែងសុីសងជល់មាន់អនឡាញជាច្រើនកន្លែងកំពង់ពេញនិយម និងលម្អរសោភណ្ឌភាពស្រុកវាលវែង កុំឲ្យស្ងាត់ បែជាលោកអធិការស្រុកមិនដឹងរឿងសោះ ឬក៏ត្រូវយ័ន្តទេវប្រាក់។
ថ្ងៃទី១២-១១-២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងក្នុងស្រុកវាលវែង កំពុងបើកដំណើលម្អសោភណ្ឌ កុំឲ្យស្ងាត់ ។ទីតាំងមួយកន្លែងក្នុងហាងម៉ីហិល យីហោស្រូលក្ខម៉ីហិល ស្ថិតនៅភូមិឆាលលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាល ប៉ុន្មានទេហេតុអ្វីមិនដឹងទៅវិញ ឬក៏ត្រូវយ័ន្តទេវប្រាក់ហើយទេដឹង ទើបត្រូវដងត្រូវផ្លែគ្នាទៅហើយបានជាមិនមានវិធានការបង្ក្រាបសោះ។ ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកវាលវែង ខេត្តពោធិ៍សាត់ បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។អ្នកច្បាប់បានលើកឡើងថា […]
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាជាគ្រោះ និងផ្ដល់យោបល់
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាជាគ្រោះ និងផ្ដល់យោបល់  រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។ គណបក្សនយោបាយ ដែលបានចូលរួមក្នុងក្នុងកិច្ចប្រជុំនេះ រួមមានដូចជា៖ 1.គណបក្ស ប្រជាជនកម្ពុជា 2.គណបក្ស ខ្មែររួបរួមជាតិ 3.គណបក្ស ពន្លឺថ្មី 4.គណបក្ស សញ្ញាតិកម្ពុជា 5.គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ 6.គណបក្ស នគរប្រជាធិបតេយ្យ 7.គណបក្ស រស្មីខេមរា […]