Related Articles
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ
(ភ្នំពេញ) ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន ០៦ នាក់ ជាសាធារណៈមុនបញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសប្លន់ម៉ូតូ លួច និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។ ការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង ០៦ នាក់ខាងលើនេះ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់ និងលួច ចំនួន ០៣ ករណីផ្សេងគ្នា នៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់ ០២ ករណី និងលួចម៉ូតូ ០១ ករណី ឃាត់ខ្លួនជនសង្ស័យ សរុប ០៦ នាក់ ។ លោកវរសេនីយ៍ឯក ជឹម […]
បងប្អូនអាជីវករបាននាំយក អង្ក៥តោន និងគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បងប្អូនអាជីវករបាននាំយក អង្ក៥តោន និងគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័ (បន្ទាយមានជ័យ): នៅព្រឹកថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមអាជីវករក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ បាននាំយក អង្ករ៥តោន មី៥០កេស ត្រីខ៥កេសធំ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធវីតាម៥០កេស ឧបត្ថម្ភដល់កងកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃក្នុងអង្គភាព។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនអាជីវករទាំងអស់ រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។ ក្រុមអាជីវករដែលនាំ អង្ក គ្រឿងឧបភោគ បរិភោគ មកចែកជូនថ្ងៃនេះរួមមាន: ១-លោក ច័ន្ទ ប៊ុនសួគ៌ ម្ចាស់គំរោងដីល្វែងអូរនាង […]
ប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុស២នាក់ នៅក្នុងទឹកនៅស្រុកថ្មបាំង ខេត្តកោះកុង
ប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុស២នាក់ នៅក្នុងទឹកនៅស្រុកថ្មបាំង ខេត្តកោះកុង ខេត្តកោះកុង÷ នៅចំណុចទឹកស្ទឹងជំរំសត្វភេស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង២៧នាទីយប់ ប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ២នាក់មានឈ្មោះ ៖ ១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅលើសពឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមលាយផ្កាឈូក និង២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។ នៅលើសព មានឈាមហូរតាមច្រមុះ,មាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង។ យោងតាមការពិនិត្យលើសាកសព ដោយមានការចូល រួមពីលោកគ្រូពេទ្យប្រធានមណ្ឌលសុខភាពឃុំជីផាតព្រមទាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា សាកសព១ស្លៀកខោខូវប៊យជើងវែង អាវយឺតពណ៌ខ្មៅដៃខ្លីហើយមានពាក់នាឡិកាជ័រពណ៌ខ្មៅ និងសាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៌គគី អាវយឺតពណ៌ខ្មៅដៃខ្លីហើយមានពាក់ចិញ្ចៀនចំរៀកផ្តៅពណ៌ស។ ក្រៅ ពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។ តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។ សាកសពកំពុងយកទៅតម្កល់ ទុកនៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត)រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕