Related Articles
ផ្ទុះជំងឺអឹមផក ៣ ករណីទៀតហើយ ខណៈក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក(Mpox ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអឹមផក ដែលបានរកឃើញសរុបមានចំនួន ៩ករណី។ ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអឹមផកនៅព្រះរាជាណាចក្រកម្ពុជាយើងមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖ វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ […]
លោក សាតុរឹ មីវ៉ា÷ការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត សម្រេច៩០%ហើយ ក្នុងដំណាក់កាលទី២
ខេត្តសៀមរាប៖ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណ ឱ្យមានសភាពរឹងមាំឡើងវិញ សម្រេចបានលទ្ធផលប្រមាណ៩០ភាគរយហើយ ។ បើតាមលោក សាតុរឹ មីវ៉ា (Satoru MIWA) តំណាងមជ្ឈមណ្ឌលអាស៊ី សូហ្វីយ៉ា និងជាប្រធានការដ្ឋានជួស ជុលស្ពានហាលប្រាសាទអង្គរវត្តឱ្យដឹងថា គម្រោងជួស ជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២នេះ មានប្រវែងសរុបជិត១០០ម៉ែត្រ ខណៈដំណាក់កាលទី១ បានជួសជុសប្រវែង ១០០ម៉ែត្ររួចមកហើយ នៅផ្នែកខាងកើត ខណៈការងារជួសជុលនៅផ្នែកខាងលិច ក៏ជិតរួចរាល់ជាស្ថាពរ។ លោក សាតុរឹ មីវ៉ា បានបន្តថា បើពិនិត្យតាមស្ថានភាពជាក់ស្តែង ដំណើរការជួសជុលស្ពានហាលមកដល់ខែមករា នេះ សម្រេចបានប្រមាណ ៩០ភាគរយហើយ ក្នុងនោះ ក្រុមការងារ អាចនឹងប្រើប្រាស់ពេលវេលាបន្ត យ៉ាងហោចណាស់១ឆ្នាំទៀត ដើម្បីបញ្ចប់ការងារទាំងនេះ ។ លោក សាតុរឹ មីវ៉ា បានឱ្យដឹងទៀតថា ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត បញ្ហាប្រឈមខ្លះៗតែងតែជួបប្រទះ ទោះបីស្ថិតក្នុងស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩ […]
ប្រជាពលរដ្ឋជាច្រើនអ្នក ផ្ទុះការតវ៉ាបិទផ្លូវ ឃាត់រថយន្តដឹកដី ដែលបង្កឱ្យធូលីហុយចូលផ្ទះអ្នកភូមិ ក្នុងស្រុកកំពង់រោទិ៍
(ស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម បានផ្ទុះការតវ៉ាបិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៍ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ករណីបិទផ្លូវនេះ កើតឡើងនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ការបិទផ្លូវនេះ ប្រជាពលរដ្ឋបានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរសុំការអន្តរាគមន៍ ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឫស្សីអម និងលោកមេឃុំខ្សែត្រ ចុះមកដោះស្រាយ ឱ្យក្រុមអាជីវករដឹកដីស្រោចទឹកជាប្រចាំទើបអនុញ្ញាត ឱ្យក្រុមអាជីវកម្មទាំងនោះ បើកបរដឹកដីជាធម្មតាឡើងវិញ ។ បើតាមអាជ្ញាធរឃុំខ្សែត្រ បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដឹកដីជាច្រើន បានមកប្រកបអាជីវកម្មជីករណ្ដៅដី យកអាចម៍ដីលក់ ហើយបានដឹកដី ទៅចាក់ឱ្យក្រុមហ៊ុន នៅតំបន់អភិវឌ្ឍន៍មួយកន្លែង ស្ថិតនៅភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ អាជ្ញាធរ បន្ថែមថា ក្រុមហ៊ុនបានសុំច្បាប់ធ្វើអាជីវកម្មពី រដ្ឋបាលឃុំខ្សែត្រ រួចហើយ […]