Related Articles
អបអរសាទរសិក្ខាសាលាស្តីពី(ឱកាសការងារ និងមុខរបរដើម្បីលើកកម្ពស់ជីវភាពកាន់តែល្អប្រសើ)
អបអរសាទរសិក្ខាសាលាស្តីពី(ឱកាសការងារ និងមុខរបរដើម្បីលើកកម្ពស់ជីវភាពកាន់តែល្អប្រសើ) បាត់ដំបង :រសៀលថ្ងៃអាទិត្យ ១៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កម្មវិធីសិក្ខាសាលាស្តីពី(ឱកាសការងារ និងមុខរបរដើម្បីលើកកម្ពស់ជីវភាពកាន់តែល្អប្រសើ)ដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករក្នុងមូលដ្ឋាននៃខេត្តបាត់ដំបង។ ក្រុមហ៊ុនវែលខប ម៉ាឃឺធីងខូអិលធីឌី ជាក្រុមហ៊ុន ផលិត និងចែកចាយផលិតផលកសិកម្មនិងអាហារសុខភាពជាច្រើនមុខ កម្មវិធីនោះផ្ដោតសំខាន់ទៅលើការបង្កើតការងារមុខរបរដើម្បីរួមចំណែកលើកកម្ពស់ជីវភាពអាជីវករ និងប្រជាកសិករឲ្យកាន់តែល្អប្រសើរឡើង កម្មវិធីនោះមានការអញ្ជើញចូលរួមនិងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិក ក្រុមហ៊ុនវែលខប ម៉ាឃែធីង ឯ.អ និងដៃគូរសហការមកពីប្រទេសថៃឡង់ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ ក្រុមហ៊ុនទាំងមូល ក្នុងនោះឃើញមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាមកពីតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសប្រមាណ២០០០ អង្គ នាក់។ ស្ថិតនៅក្នុងបរិយាកាសដ៏សែនរីករាយនោះផងដែរឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋបានអញ្ជើញថ្លែងសន្ទរកថសក្នុងឱកាសនោះថាឆាប់ៗខាងមុខនេះនិងមានការបង្កើតរោងចក្រផលិតជីធម្មជាតិ និងផលិតផលសុខភាព លើទឹកដីនៃខេត្តបាត់ដំបងយើងនេះ វាជាប្រវត្តិសាស្រ្តហើយកូនខ្មែរអាចបង្កើតរោងចក្រលើទឹកដីរបស់ខ្លួន ហើយក៏ជាសមិទ្ធិផលថ្មីមួយក្នុងខេត្តដើម្បីលើកកម្ពស់ជីវភាព និងឱកាសការងាររបស់ប្រជាពលរដ្ឋខេត្តបាត់ដំបង សូមបងប្អូនប្រពលរដ្ឋមេត្តាធ្វើការវិនិយោគ ដើម្បីទទួលលទ្ធភាពការងារ្ារកសាងប្រាក់ចំនូល និងពង្រីកជីវកម្មបន្ថែម ទីតាំងសកថិតនៅសាលមហាស្រពស្ទឹងសង្កែក្រុង.ខេត្តបាត់ដំបង។ សូមបញ្ជាក់ផងដែរចុងបញ្ចប់នៃកម្មវិធីមានការចាប់រង្វាន់ជីវិត និងអនុស្សាវរីយិ៍ ជាច្រើនទៀតផង៕ SPH007 ទូរស័ព្ទ0888844922
ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ត្រូវបានដុតកម្ទេចចោល
(បាត់ដំបង) ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី ។ ការដុតកម្ទេចនេះ ស្ថិតក្រោមការសម្របសម្រួលពី លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ ៕
សមត្ថកិច្ច បង្ហាញមុខជនសង្ស័យគ្រឿងញៀន ៣នាក់ រួមនឹងគ្រឿងញៀនជាង ១៦គីឡូក្រាម
(ភ្នំពេញ) ៖ កម្លាំងជំនាញ (ក៣) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា លោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ (ក៣) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូរ រក្សាទុករគ្រឿងញៀន នៅ ០២ គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សមត្ថកិច្ច បានបញ្ជាក់ថា គោលដៅទី១ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ […]