Related Articles
ទាហានថៃប្រទះឃើញគ្រាប់កាំភ្លើងយន្ត ចំនួន ០៦កេស នៅក្បែរព្រំដែនកម្ពុជា
(បាត់ដំបង) ៖ គ្រាប់កាំភ្លើងយន្ត ធុន ១២,៧ ម.ម ចំនួន ០៦ កេស ស្មើនឹងចំនួន ៥១០ គ្រាប់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ដើរល្បាតប្រទះឃើញគេលាក់ទុកនៅក្បែរព្រំដែនកម្ពុជា កាលពីរសៀលថ្ងៃទី០៣ មិថុនា នៅចំណុចភូមិណងបន ឃុំធុងកាណាន ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីព្រំដែន ។ យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចព្រំដែន បានឱ្យដឹងថា គ្រាប់កាំភ្លើងយន្ត ធុនធ្ងន់នេះ ត្រូវបានទាហានថៃ ប្រទះឃើញច្រកក្នុងការ៉ុង ចំនួន ០២ កប់ក្នុងរណ្ដៅ និងគ្របពីលើដោយស្លឹកឈើ នៅក្នុងព្រៃមួយកន្លែង នៅក្បែរព្រំដែនកម្ពុជា-ថៃ ។ ប៉ុន្តែគេមិនទាន់ដឹងពីប្រភពច្បាស់លាស់ នៃគ្រាប់កាំភ្លើង ឬ ជនអានាមិក ដែលលាក់ទុកគ្រាប់នេះនោះទេ ។ ប្រភពដដែល បានបញ្ជាក់ថា គ្រាប់កាំភ្លើង ធុន ១២,៧ ម.ម មានចំនួន […]
ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងព្យាយាមលាក់បាំងនោះហើយ
ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងព្យាយាមលាក់បាំងនោះហើយ ខេត្តតាកែវ ៖ ក្រោយគេហទំព័រនគរវត្តផ្សាយរឿងគ្រោះ ថ្នាក់ចរាចរណ៍នៅស្រុកព្រៃកប្បាស តែជនបង្កនៅក្រៅសំណាញ់ច្បាប់ដោយសារតែមានមន្ត្រីនគរបាល២នាក់នៅស្រុកសំរោងជាអ្នកកាងកប់ក្លៀកនោះរួចមក ឥលូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណជនបង្កហើយ។ យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះឈន សម្បត្តិ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ គួរំលឹកថា ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងនៅ វេលាម៉ង២២និង៥៥នាទីថ្ងៃទី២២ខែមិនាឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ចំណុចគីឡូម៉ែត្រលេខ១០និងលេខ១១ ស្ថិតក្នុងឃុំតាំងយ៉ាប រវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅកើត។ ប្រភពបានឲ្យដឹងថារថយន្តបង្កម៉ាក(kea morning)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម2A-5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុជនបង្កបានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា ជាមន្ក្រីនគរបាលនៅស្រុកសំរោង។ ចំណែកអ្នកបើកម៉ូតូជាជនរងគ្រោះឈ្មោះនូន រតនាភេទ ប្រុសអាយុ២៧ឆ្នាំរស់នៅ ភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាបស្រុកព្រៃកប្បាសខេត្តតាកែវរងរបួសបាក់ជើងទាំង សង ខាង។ តាមសម្តីជនរងគ្រោះបានសម្ដែងការហួសចិត្តក្នុងសំណុំ រឿងនេះដោយក្រោយកើតហេតុ គឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់ ដោយម្នាក់ឈ្មោះលោក ឌៀប មករាជាមន្រ្តីនគរបាលស្រុកសំរោងមានតួនាទីនាយផ្នែកព្រហ្ម ទណ្ឌមិនបានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ស្រុកព្រៃកប្បាសនោះទេដោយព្យាយាមជួយលាក់អត្ត សញ្ញាណជនបង្ក។ ជនរងគ្រោះបានបន្តទៀតថា ក្រោយកើតហេតុក៏មានមន្រ្តីនគរបាល១រូបទៀតឈ្មោះឌឹម សាញមានតួនាទីជាអធិការរងនគរបាលស្រុករវៀងទទួលបន្ទុកគ្រឿងញៀនចេញមុខយកឯកសារថយន្តរបស់ជនបង្កមកអោយខាងជនរងគ្រោះដោយបង្ខំឲ្យខាងជនរងគ្រោះទទួលយករថយន្តរបស់ជនបង្ក ដើម្បីបញ្ជប់រឿងតែភាគីរងគ្រោះមិនទទួលយក។ ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមន្រ្តីជំនាញបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត តាកែវរួចហើយ។ ភាគីជនរងគ្រោះសំណូមលោកស្នង ការនគរបាលខេត្តតាកែវមេត្តាជួយបំភ្លឺចំពោះមន្ត្រីនគរបាល២រូបដែលចេញមុខមកពាក់បន្ធ័ក្នុងសំណុំរឿងខាងលើដោយសេចក្តីអនុគ្រោះ។ រីឯអត្តសញ្ញាណជនបង្កក៏ត្រូវបានកំណត់រួចហើយដែរ៕
ពេលនេះ! ស្ដ្រីឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់
(ភ្នំពេញ) ៖ ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និង លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ប្រហែល ០១ ម៉ោង ក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពី […]