Related Articles
ចាប់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ម្នាក់ និងប្រជាការពារ ២នាក់ ពីបទកំហែងទារប្រាក់ !
(ភ្នំពេញ) ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកនេះថា ករណីក្រុមជនប្រដាប់អាវុធចាប់ម៉ូតូជំរិតយកលុយ នៅប៉ុស្តិ៍ស្ទឹងមានជ័យ៣ ពេលននេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតសស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ចំនួន ០៣ នាក់ ក្នុងនោះ មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចំនួន ០១ នាក់ និងប្រជាការពារ ០២ នាក់ ។ ជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន៖ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។ ករណីនេះដែរ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ”
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ” ************ បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក អំពីសិប្បករស្មូនដី ឈ្មោះ ប៊ិន ឆារ៉ាន់ អាយុ៤១ឆ្នាំរស់នៅភូមិព្រៃដេីមថ្នឹង ឃុំព្រៃដេីមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ តែមិនមានការពិចារណាវែងឆ្ងាយ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ ព្រមទាំងមានការផ្សព្វផ្សាយ និងចែកចាយតៗគ្នាច្រេីន ទេីបរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូបសម្តេចតេជោជាបន្ទាន់ ហេីយឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” […]
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ឃុបឃិត ជា មួយឈ្មួញដឹកខ្សាច់មួយថ្ងៃៗរាប់រយឡានទៅខេត្តភាគខាងលិច
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ឃុបឃិត ជា មួយឈ្មួញដឹកខ្សាច់មួយថ្ងៃៗរាប់រយឡានទៅខេត្តភាគខាងលិច សកម្មភាពបូមខ្សាច់ដាក់រថយន្តសង្ស័យអត់ច្បាប់បានកំពុងកើតមានយ៉ាងគ្រឹកគគ្រេងនៅចំណុចកោះអន្លង់អំពិល ឋិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលខ្សាច់ទាំងនោះត្រូវគេខ្សិបថាបានដឹកយកទៅចែកចាយនៅបណ្ដាខេត្តភាគខាងលិច តាម ផ្លូវជាតិលេខ៥ រហូតដល់ទីប្រជុំជនក្រុងប៉ោយប៉ែតផងក៏មាន ។ សកម្មភាពបូមខ្សាច់នេះឋិតក្រោមការទទួល ខុសត្រូវរបស់មន្ទីរ៉ែនិងថាមពលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក សេង ប៊ុនថុល។ ប្រភពពីអ្នកបើកឡានដឹកខ្សាច់បានឲ្យដឹងថា ថៅកែការដ្ឋានបូមខ្សាច់នេះឈ្មោះយឿន រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការដ្ឋាននេះធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញបិទម្ដងរួចហើយ ប៉ុន្តែបានដំណើរការឡើងវិញដោយមិនមានច្បាប់ទម្លាប់អ្វីឡើយ។ ការដែលការដ្ឋានខ្សាច់នេះមិនមានច្បាប់ទម្លាប់ ត្រូវគេអះអាងថា ទំនងជាមានការឃុបឃិតជាមួយ លោកសេង ប៊ុនថុល ប្រធានមន្ទីរ៉ែនិងថាមពលខេត្តពោធិ៍សាត់នោះហើយ។ ប្រភពបន្ថែមថា ថៅកែការដ្ឋានបានទិញដីអ្នកស្រុកក៏ពិតមែនប៉ុន្តែដំណើរការបូមខ្សាច់លក់នេះមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញឡើយ។ មុនដំបូងឃើញមន្ត្រីជំនាញចុះ បិទដែរ តែក្រោយមកក៏ដំណើរការឡើងវិញ ទំនងជា ចរចាររឿងប្រយោជន៍ត្រូវគ្នា។ ខ្សាច់ដែលកំពុងបូមនៅក្នុងភូមិសាស្រ្តឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នេះ ត្រូវគេចាត់ទុកជាប្រភេទខ្សាច់លេខ១ ហើយបម្រើការឲ្យបណ្ដាខេត្តជាច្រើននៅភាគខាងលិចដែលក្នុង១ថ្ងៃៗការដ្ឋានខាងលើនេះអាចដឹកខ្សាច់ចេញមិនតិចនោះទេ។ ដូច្នេះទីតាំងការដ្ឋានបូមខ្សាច់ នេះ ជាប្រភពហិរញ្ញវត្ថុមួយដ៏សំខាន់សម្រាប់ប្រធានមន្ទីររ៉ែនិងថាមពលនិងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាឈ្មួញនោះតែម្ដង។ ហេតុដូច្នេះហើយបានជាគេមិនចាំ បាច់ត្រូវការច្បាប់ទម្លាប់អ្វីជាសំខាន់នោះ។ រីឯអាជ្ញាធរខេត្តពោធិ៍សាត់ ក៏ធ្វើមិនដឹងមិនឮ ក្នុងរឿងខ្សាច់នេះដែរ។ ប្រភពបានឲ្តទៀតដឹងថា ក្រៅពីរកប្រយោជន៍ចែកគ្នាសម្រាប់ស្ថាប័នជំនាញក្នុងខេ […]