Related Articles
បុរសម្នាក់រងរបួសធ្ងន់ ខណៈចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សល់ពីសង្គ្រាម
(បាត់ដំបង) ៖ ត្រាក់ទ័រ ០១ គ្រឿង ចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សង្គ្រាម បណ្ដាលឱ្យផ្ទុះលាន់កក្រើក កាលពីវេលាម៉ោង ០៩ ៖ ២០ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ ខណៈត្រាក់ទ័រខូចខាតទាំងស្រុងផ្នែកខាងមុខ ។ យោងតាមប្រភពពត៌មាន បានឱ្យដឹងថា អ្នកបើកបរត្រាក់ទ័រឈ្មោះ ភម ភេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត របួសធ្ងន់នៅលើផ្ទៃមុខ រីឯត្រាក់ដាច់កង់មុខម្ខាង ខណៈម៉ាស៊ីនត្រូវខូចខាតស្ទើរទាំងស្រុងតែម្ដង ។ បើតាមប្រភពដដែល បានបញ្ជាក់ថា ដីចម្ការនោះ ត្រូវបានម្ចាស់ភ្ជួរដាំពោត ដាំដំឡូងស្ទើររាលឆ្នាំ តែឆ្នាំនេះ ពេលបើកត្រាក់ទ័រចុះភ្ជួរជាថ្មី ក៏ស្រាប់តែកិនចំគ្រាប់មីនតោនផ្ទុះលាន់កក្រើកដីទាំងព្រឹកតែម្ដង ។ អាជ្ញាធរដែនដីបានប្រាប់ថា កន្លែងដែលត្រាក់ទ័រកិនមីនតោនផ្ទុះនោះ ជាទីតាំងសមរភូមិអំឡុងសម័យសង្គ្រាម ហើយម្ចាស់ចម្ការតែងប្រើប្រាស់ត្រាក់ទ័រភ្ជួរដាំដំណាំ រាល់ឆ្នាំ តែពុំដែលមានគ្រោះថ្នាក់ […]
TOP NEWS: លោក ប្រាក់ សុខុន នឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា វិញ
(ភ្នំពេញ) ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើសំណើរស្នើសុំផ្លាស់ប្ដូរសមាជិករាជរដ្ឋាភិបាលចំនួន ២រូប ដោយផ្លាស់ប្តូរ លោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា វិញ ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន ។ ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនបួនរួមមាន៖ ១.ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ។ ២.ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ។ ៣.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ ៤.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ៕