Related Articles
លោកជំទាវ កាំង ណៃគួយ ស រដ្ឋា បានដឹកនាំក្រុមស្ត្រីមនុស្សធម៌ស្ម័គ្រចិត្ត សសយក យកខេត្តបាត់ដំបង និងលោកជំទាវអនុប្រធានក្រុមមនុស្សធម៌ស្ម័គ្រចិត្ត សសយក យកខេត្តបាត់ដំបង
លោកជំទាវ កាំង ណៃគួយ ស រដ្ឋា បានដឹកនាំក្រុមស្ត្រីមនុស្សធម៌ស្ម័គ្រចិត្ត សសយក យកខេត្តបាត់ដំបង និងលោកជំទាវអនុប្រធានក្រុមមនុស្សធម៌ស្ម័គ្រចិត្ត សសយក យកខេត្តបាត់ដំបង
ឃាត់ខ្លួនយុវជន ៧នាក់ ពាក់ព័ន្ធករណីបញ្ច្រកស្រាក្មេងស្រីម្នាក់ឱ្យស្រវឹង ហើយរំលោភបានសម្រេច
(ពោធិ៍សាត់) ៖ មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យ ០១ នាក់ប្រុស និងបក្ខពួកបានធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះឱ្យស្រវឹង រួចអូសក្មេងស្រីរងគ្រោះចូលបន្ទប់យកទៅរំលោភបានសម្រេច ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ ៖ ០០ នាទី រសៀល ស្ថិតនៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីរំលោភក្មេងស្រីរងគ្រោះរួចហើយ ក្រុមជនសង្ស័យ ក៏បានដឹកជនរងគ្រោះ បន្តទៅភ្នំពេញទៀត ។ ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧ នាក់ និងក្មេងស្រីរងគ្រោះ ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ
ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]