Related Articles
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនបាន ២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១ ៖ ១៥ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ ។ ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ទី១៖ ឈ្មោះ រ៉ង សារ៉ាត់ […]
រដ្ឋាភិបាលបន្តមិនយក ពន្ធដីស្រែ កសិផល ពន្ធចលនទ្រព្យ ពន្ធប្រថាប់ត្រាការផ្ទេរអចលនទ្រព្យទៅសាច់ញាតិ
រដ្ឋាភិបាលបន្តមិនយក ពន្ធដីស្រែ កសិផល ពន្ធចលនទ្រព្យ ពន្ធប្រថាប់ត្រាការផ្ទេរអចលនទ្រព្យទៅសាច់ញាតិ ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនបង្កើតពន្ធថ្មីឡើយក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។ក្នុងនោះ រដ្ឋនឹងមិនយក ពន្ធដីស្រែ កសិផល ពន្ធចលនទ្រព្យ ពន្ធប្រថាប់ត្រាការផ្ទេរអចលន ទ្រព្យទៅសាច់ញាតិនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនបង្កើតពន្ធថ្មីឡើយ ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។ ថ្លែងនៅក្នុងពិធីសំណេះសំ ណាលជាមួយកម្មករ និយោ ជិត ចំនួន ១៨ ០៩៩នាក់ ក្នុងខណ្ឌ មានជ័យ និងខណ្ឌដង្កោនាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ពន្ធទាំងនេះគឺរាជរដ្ឋាភិបាលមិនយកតាំងពីឆ្នាំ២០១១ រហូតដល់ពេលនេះ។ សម្តេចធិបតី បានពន្យល់ទៀតថា គ្រប់ប្រទេសទាំងអស់នៅលើពិភព លោក គ្មានប្រទេសណាមិនយកពន្ធទេ ទោះតិចឬច្រើនក៏ដោយ ព្រោះការប្រមូលពន្ធគឺជាមធ្យោបាយ ដើម្បីប្រចែករំលែកពីអ្នកមានលទ្ធភាពទៅអ្នកគ្មានលទ្ធភាព។ រាជរដ្ឋាភិបាល បានប្រមូលពន្ធពីអ្នកដែលមានលទ្ធ ភាព មកជួយប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើន ក្នុងនោះរាជរដ្ឋាភិ បាល បានចំណាយថវិកាប្រមាណ១២០០លានដុល្លារ […]
ករណីរថយន្ដ Jeep បុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់ នៅខណ្ឌទួលគោក ម្ដាយជនបង្កប្ដឹងប្រពន្ធសព និងក្រុមគ្រួសារជនរងគ្រោះសរុប ៤នាក់ ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ
(ភ្នំពេញ) ៖ ករណីរថយន្ដទំនើប ម៉ាក Jeep បើកបុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់ នៅខណ្ឌទួលគោកកាលពីពេលថ្មីៗកន្លងទៅ ពេលនេះបានលេចេញរូបភាពថ្មីមួយទៀត គឺម្តាយរបស់ជនបង្កបានដាក់ពាក្យប្តឹងប្រពន្ធសព និងសាច់ញាតិជនរងគ្រោះសរុប ៤នាក់ ពីបទ «បរិហាកេរ្តិ៍ជាសាធារណាៈ» រហូតតំណាងអយ្យការចេញដីកាកោះទៀតផង។ ដីកាកោះចំនួន ៤សន្លឹក ដែលចេញដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម Facebook ព្រមទាំមតិរិះគន់ធ្លាក់មកជាបន្ដបន្ទាប់ ក្រោយដើមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) បានប្ដឹងទៅប្រពន្ធ និងសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសាររថយន្ដបុកស្លាប់ទៅវិញ។ ប្រពន្ធ និងសាច់ញាតិដែលត្រូវម្ដាយជនបង្កប្ដឹងទៅតុលាការនោះ សរុបចំនួន៤នាក់ រួមមាន ឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រពន្ធជនរងគ្រោះ), ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស (ឪពុកធំជនរងគ្រោះ), ឈ្មោះ សៀង មួយអេង ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) និងឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី […]