Related Articles
ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ
ផ្សាយចេញពីខេត្តបាត់ដំបង:ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ ពាក្យចាស់លោកពោលថា ដំរីងាប់យកចង្អេរបាំងគឺ បាំងមិនជិតទេ ក្រដាសក៏មិនអាចខ្ចប់ភ្លើងបានដែរ។ ប្រិយមិត្តអ្នកស្តាប់គ្រាន់តែឮក៏ហួសចិត្តដែរ នូវរឿងរ៉ាវអាថ៌កំបាំងជិត២ទសវត្ស។ ប្រិយមិត្តមុខជាបានជ្រាបហើយថា រមណីយដ្ឋានភ្នំសំពៅ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏ចំណាស់ ជារៀងរាល់ថ្ងៃតែងតែសម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្ត នូវល្អាងនានា និងទស្សនាសត្វប្រជៀវ នាពេលព្រះសូរិយារៀបអស្តង្គត់សំពៅជាវត្តបុរាណ ដ៏ចំនាស់មួយដែលស្រទាប់មហាជនរមែងល្បីល្បាញតាមរយះលោកអធិរាជសម្លេងមាសតែងតែបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ក្នុងសោទិនទ្រីយារម្ភណ៍របស់ស្រទាបមហាជន។ ប៉ុន្តែទន្ទឹងនឹងនោះក៏បានបង្កប់នូវរឿងអាស្រូវជាច្រើន…..។ ដែលកំពង់ធ្វើឪ្យចំនុះជើងវត្តមិនពេញចិត្ត ថ្មីៗនេះ មានការបែកធ្លាយ រឿងអាស្រូវរបស់លោកសង្ឃ១អង្គលួចចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ បើតាមរយ:សាក្សីបានចេញមកស្រាយបំភ្លឺពាក់ព័ន្ធលោកសង្ឃនោះ ព្រះនាម គឹម ប៊ុនធឿន ជាចៅអធិការវត្តភ្នំសំពៅ បានលួចលាក់ចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ ដោយសារសាក្សីទ្រាំពុំបាននូវទង្វើទ្រុស្តសិលមិនមានការកែប្រែ និងបោះបង់ចោលនូវទង្វើដ៏អាក្រក់របស់លោកអង្គនោះ និងខ្លាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កាន់តែធ្ងន់ទៅៗ និងនាំឲ្យប្រជាពុទ្ធបរិស័ទ រវាទចិត្តឈប់ធ្វើបុណ្យក្នុងវត្តភ្នំសំពៅ មហាជនសង្កេតឃើញថា ទីអារាមមានសភាពធ្លាក់ចុះយ៉ាងខ្លាំង លើផ្នែកវិស័យពុទ្ធកសិក្សា ក៏ដូចជាវិស័យអប់រំ និងការកសាងនានា ពុំមានកើតជាផលផ្លែ បែជាបង្ករតែបក្សពួក និងបង្លាត់ភ្លើងតណ្ហាដើម្បីបំពេញនូវមហិចតាខ្លួន នឹងបណ្តែតបណ្តោយឲ្យបរិវារខ្លួនប្រព្រឹត្តអំពើយ៉ាងអាណាធិបតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ។ មួយវិញទៀត ព្រះសង្ឃអង្គនោះបានបញ្ជាកូនចៅដែលជាបរិវារ និងបក្សពួកខ្លួន […]
សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់រថយន្តខ្នាតធំ ១គ្រឿង ដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើប្រណីតពីក្រោម
(ស្ទឹងត្រែង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តយីឌុប ០១ គ្រឿង ដែលដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើអារប្រណីតល្មើសច្បាប់ ជិត ១៤០ សន្លឹក ពីក្រោម ។ រថយន្តល្មើសនេះ បានចេញពីខេត្តរតនគិរី នៅម៉ោងជិតពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី៦ ខែធ្នូ ជិតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ យោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ០២ នាក់ បានចុះត្រួតពិនិត្យរថយន្ត ០១ គ្រឿង ក្រោយពីបង្ក្រាបដោយកម្លាំងនគរបាលខេត្ត និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ រថយន្តដែលបង្ក្រាបនោះ បានដឹកអុសកៅស៊ូចេញពីស្រុកបរកែវ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងក្រោយការពិនិត្យ […]
មណ្ឌលគិរី ៖ រថយន្តhi landerនិងត្រាក់ទ័របើកបរបញ្ច្រាសទិសគ្នា ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់គ្រូបង្រៀនម្នាក់ និងរងរបួសធ្ងន់ពីរនាក់ កាលពីយប់ថ្ងៃទី ២២ខែមករាឆ្នាំ២០២៣ នៅផ្លូវលេខ៧៦ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ករណីគ្រោះថ្នាក់ចរាចរណ៍ររវាងត្រាក់ទ័រសណ្តោងរឺម៉កនិងរថយន្តTOYOTA HIGHLINDER ក្នុងទិសដៅច្រាសទិសគ្នាពីជើងទៅត្បូង ដោយរថយន្តHighlinder បើកបុកត្រាក់ទ័រសណ្តោងរឺម៉កដែលចតតាមដងផ្លូវ។ អ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់ហើយទុកត្រាក់ទ័រនៅនិងកន្លែងកើតហេតុ។ អ្នករួមដំណើរជាមួយអ្នកបើកបរត្រាក់ទ័រ ឈ្មោះនួន សំណាង ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (រងរបួសធ្ងន់)ត្រូវបញ្ជូនទៅសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្ត។ អ្នកបើកបររថយន្តឈ្មោះ ហៃ ដាលុច ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបរ្រៀន រស់ នៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី រថយន្តម៉ាក TOYOTA HlGLIDER ពណ៌ ទឹកមាស ផ្លាកលេខភ្នំពេញ2AS. 0219 […]