Related Articles
សង្វៀនមាន់ជល់ និងល្បែងបៀអាប៉ោងចល័តជាច្រើនកន្លែងកំពង់បើកលម្អរសោភ័ណ្ឌស្រុកស្រែអំបិលបែជាសមត្ថកិច្ចមូលដ្ឋាន សម្រាន្តលង់លក់ និងឆ្លក់វង្វេងយ័ន្តទេវប្រាក់
កោះកុង:ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣ ពិតជាកុះករសំបូរភ្ញៀវទៅលេងមែនទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំប្រចាំឃុំបឹងព្រាវ មាន២ភូមិសំរាប់ចល័តទីតាំងរបស់ខ្លួន មានភូមិទឹកប៉ោង ព្រំប្រទល់នឹង ភូមិបឹងព្រាវ ខាងជើងផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងកំពុងបើកលេងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍-អាទិត្យ។ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រែអំបិល ខេត្តកោះកុង បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជាល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។លអ្នកច្បាប់បានលើកឡើងថា ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ […]
ផ្ទុះជំងឺអឹមផក ៣ ករណីទៀតហើយ ខណៈក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន
(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក(Mpox ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអឹមផក ដែលបានរកឃើញសរុបមានចំនួន ៩ករណី។ ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអឹមផកនៅព្រះរាជាណាចក្រកម្ពុជាយើងមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖ វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ […]
រថយន្តដឹកឥដ្ឋបើកដូចប្រណាំង បុកចូលក្នុងផ្ទះជាងជួសជុលម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ៤នាក់
ផ្សាយចេញពី៖ ក្រុងបាត់ដំបង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ | គេហទំព័រ សាយ ប៉ូច ហតញូស៍ Say Pouch Hot News | ទំនាក់ទំនង 012 732 712 / 098 2 732 712 (ភ្នំពេញ) ៖ រថយន្តដឹកឥដ្ឋ ០១ គ្រឿង ពាក់ផ្លាកលេខ កំពង់ធំ 3A-0688 បើកលឿនដូចហោះ បុករះចូលផ្ទះជាងជួសជុលម៉ូតូមួយកន្លែង ស្ថិតនៅផ្លូវបំបែកជាបួន ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០១ ៖ ១៥ នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ហេតុការណ៍នេះ បណ្តាលឱ្យក្មេងស្រីសិស្សសាលាម្នាក់ រងរបួសធ្ងន់ ចំណែកអ្នកដំណើរ ០៣ នាក់ផ្សេងទៀត រងរបួសស្រាល […]