Related Articles
ឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំឈើទាល ព្រមទាំងអស់លោកលោកស្រីរដ្ឋបាលឃុំឈើទាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ និងជាប្រធានក្រុមរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំឈើទាល ព្រមទាំងអស់លោកលោកស្រីរដ្ឋបាលឃុំឈើទាល។ បាត់ដំបង:ថ្ងៃពុធ ១ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំឈើទាល ព្រមទាំងអស់លោកលោកស្រី និងសហការីរដ្ឋបាលឃុំឈើទាល បានអញ្ជើញដឹកនាំទ័យ្យទាន និងទានព្រះវស្សា រួមទាំងបច្ច័យប្រគេនព្រះសង្ឃទូទាំងឃុំ ឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ស្ថិតក្នុងបរិយាកាសនោះដែរឃើញមានការអញ្ជើញចូលរួមពីសំណាក់លោកយាយលោកតាដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន ។ ក្នុងឱកាសនោះ ឯកឧត្តម ពិន ពិសិដ្ឋ លោកមានសេចក្តីបីតិសោមនស្សរីករាយជ្រះថ្លាក្នុងការចូលរួមចាប់មគ្គ ចាប់ផល ព្រមទាំងបំពេញនូវការបរិច្ចាគទានជូនចំពោះលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ គណៈកម្មាធិការ ឧបាសក ឧបាសិការចំនុះជើងវត្តទូទាំងឃុំឈើទាល ស្រុកបាណន់ ។ ឯកឧត្តម ពិន ពិសិដ្ឋបានអញ្ជើញចូលរួមបួងសួងដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រសង្ឃសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាជនក្នុងស្រុកបាណន់និងប្រជាជនទូទាំងប្រទេស ។ […]
ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋមួយចំនួន និងផ្តាច់ជីវិតមនុស្សម្នាក់ នៅស្រុកបវេល
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ០៤ ខ្នង បានប៉ើងរប៉ាត់រប៉ាយ ដោយសារកម្លាំងខ្យល់កន្ត្រាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅតាមដងផ្លូវ ក្រោយត្រូវរន្ទះបាញ់ពេលមេឃកំពុងភ្លៀង ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤ ៖ ៣០ នាទីល្ងាច មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ បានបោកបក់ទៅលើភូមិចំនួន ០២ គឺភូមិតានី និងភូមិថ្មី ដែលបង្កឱ្យមានមនុស្សស្លាប់ និងផ្ទះសម្បែងប៉ើងទៅតាមខ្យល់កន្ត្រាក់ ។ របាយការណ៍ បានបន្តថា នៅមុនពេលកើតហេតុ គឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង បណ្ដាលឱ្យមានរន្ទះមួយបានកើតឡើង នៅក្នុងភូមិតានី ឃុំល្វា គឺបានបាញ់ទៅលើប្រជាកសិករម្នាក់ឈ្មោះ ផា ណារ៉ាង់ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឡើងពីស្រែ ដើម្បីត្រឡប់ទៅផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅតាមដងផ្លូវ ។ លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ដោយឡែកនៅភូមិថ្មី […]
ខណ្ឌរដ្ឋបាលជលផលក្រចេះ បង្ក្រាបឧបករណ៍ឆក់ត្រី និងទូកម៉ាស៊ីន ១គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួនបាត់
ក្រចេះ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានដកហូតឧបករណ៍នេសាទឆក់ត្រី ១គ្រឿ អាគុយ40A ១គ្រឿង និងទូកម៉ាស៊ីន ១គ្រឿង យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ការដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ព្រមទាំងសហគមន៍នេសាទ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ក្រៅពីដកហូតឧបករណ៍នេសាទខុសច្បាប់ខាងលើ សមត្ថកិច្ចចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុង ចំនួន ៦ខ្សែ ប្រវែង ៣៥០ម៉ែត្រ, លូស្បៃមុង ចំនួន ៦មាត់លូ, របាំងណរ៉ាវ សាច់អួននីឡុង ក្រលា ៣សង់ទីម៉ែត្រ ចំនួន ៣ខ្សែ ប្រវែង ២៥០ម៉ែត្រ, លបរ៉ាវ ចំនួន […]