Related Articles
បឹងធម្មជាតិមួយកន្លែងនៅភូមិអូស្ពានសង្កាត់ស្ពានមានជ័យកំពុងប្រឈមនឹងហានិភ័យ
ខេត្តមណ្ឌលគិរី ÷ប្រជាពលរដ្ឋដែលរស់នៅ និងមានដីធ្លីជាប់ និងក្បែរៗបឹងធម្មជាតិមួយកន្លែងដែលមានទីតាំង នៅខាងក្រោយរីហ្សតលោកឧកញ៉ាល័ក្ខ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តបណ្ឌលគិរី នាថ្ងៃទី ២៣ មករា ឆ្នាំ២០២៣ នេះ បានសម្ដែងការមិនសប្បាយចិត្ត ខណៈគ្រួសារដែលមាន ទ្រព្យធនស្ដុកស្ដម្ភមួយបានប្រើប្រាស់គ្រឿងចក្រកាយដីដើម្បីលុបបឹងនោះ ។ អ្នកភូមិនៅក្បែរតំបន់នោះនិយាយថា បឹងខាងលើគឺជាទីទំនាបដែលទទួលទឹកពីប្រភពអូរជាច្រើន។ បឹងនេះមាន ទឹកមិន ដែលរីងទេ ហើយល្ហាចល្ហឹមក្លាយជាបឹងនារដូវវស្សា។ វាជាប្រភពទឹកដ៏សំខាន់ក្នុងការលំហែរកម្សាន្ត ធ្វើឲ្យទីនោះត្រជាក់ និងសម្រាប់បម្រើដល់ការស្រោច ស្រពផងដែរ។ ប៉ុន្តែមកដល់ពេលនេះបឹងធម្មជាតិមួយកន្លែងនេះកំពុងប្រឈមនឹងហានិភ័យដោយសារតែអ្នកមានលុយកំពុងតែចាក់លុបបឹងនេះជាបណ្ដើរៗហើយ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកដែលមាន អំណាចជាន់ផ្អៀងក្រុងសែនមនោរម្យហ៊ានចាក់ដីលុបបឹងនេះ គឺអ្នកស្រីជួន សំនៀង ។ អ្នកស្រីជួន សំនៀងគឺជាកូនស្រីលោកជួន សំបុក ។ លោកជួន សំបុកគឺជាសមាជិកក្រុមប្រឹក្សាស្រុកឱរាំងខេត្តមណ្ឌលគិរីដែលល្បីល្បាញខាងដើរចាប់យកដីគេឆៅៗតែម្ដង។ យ៉ាងណាក៏ដោយអ្នកស្រី ជួន សំនៀង ដែលរងការ ចោទមានគម្រោងលុបបឹងនោះបានថ្លែងឲ្យដឹងថា វាគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ តាមពិតអ្នកស្រីគ្រាន់តែចាក់ដីធ្វើផ្លូវទៅកាន់កញ្ចុះដើម្បីអង្គុយលេងទេ ព្រោះខែវស្សាទឹកលិចពិបាកដើរ ។ អ្នកស្រីថា អ្នកស្រីក៏ទទួលបានផលប្រយោជន៍ពីបឹងនេះដែរ ទាំងផ្ដល់ភាព ត្រជាក់ ស្រោចស្រពដំណាំ […]
ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង:នៅព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ កំណាត់ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីគ.ម១៧+០០០ ដល់គ.ម ២០+១០០ ដែលស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ ។ យើងឃើញថាកន្លងមកក្រោមការដឹកនាំរបស់លោក ព្រួយរិទ្ធ ថា ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង។ លោកខំខ្នះខ្នែងក្នុងការស្ថាបនាទាំងផ្លូវថ្នាក់ខេត្ត ថ្នាក់ស្រុកដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ […]
ឯកឧត្តម អ៊ុត ក្លឹង និងលោកជំទាវ ឈឹម ស៊ីណែតបានដឹកនាំ អង្គភាពរដ្ឋាករទឹកបាត់ដំបង ផ្តើមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តកណ្តឹង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
បាត់ដំបង:ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនុវានិវត្តន៍ នឹងជាប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង និងលោកជំទាវ ឈឹម ស៊ីណែត បានដឹកនាំមន្ត្រីក្នុងអង្គភាព ផ្តើមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី០៧ នៅវត្តកណ្តឹង ស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីបុណ្យកាន់បិណ្ឌ នឹងពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីជាតិខ្មែរមួយក្នុងចំណោមពិធីបុណ្យធំៗរបស់កម្ពុជា ដែលពលរដ្ឋខ្មែរនិយមប្រារពធ្វើតៗគ្នាតាំងពីសម័យបុរាណកាលមកទល់បច្ចុប្បន្ននេះ ក្នុងគោលបំណងរក្សាការពារប្រពៃណីវប្បធម៌ដែលជាគេដំណែលរបស់ដូនតាខ្មែរយើង និងដើម្បីរំលឹកអំពីភាព កតញ្ញូ កតវេទីតាធម៌និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង ៧សន្តាន ក្នុងសង្សារវដ្តព្រមទាំងវេរប្រគេននូវគ្រឿងទ័យ្យទាន និងបច្ច័យសម្រាប់ប្រើប្រាស់ក្នុងការ កសាងសមិទ្ធិផលក្នុងទីអារាម នឹងវិស័យព្រះពុទ្ធសាសនាផងដែរ។ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ។ […]