Related Articles
កំពុងឈប់ចាំស្តុបក្រហម ត្រូវរថយន្តបុកម៉ូតូ ២គ្រឿងពីក្រោយ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសស្រាល
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ និងរបួសស្រាលម្នាក់ ត្រង់ចំណុចស្តុបផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៨:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាណ៍នេះ រវាងរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូឈប់ចាំស្តុបក្រហម ២គ្រឿង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល)។ […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ, ជនដៃដល់សរុប ៣នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់
(ភ្នំពេញ) ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់សរុប ០៣ នាក់ ជាបន្ដបន្ទាប់ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងកាលពីវេលាម៉ោងប្រហែល ១៨ ៖ ០០ នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ជនសង្ស័យចំនួន០៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន ៖ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទី២៖ ឈ្មោះ យ៉ាន់ សៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ […]
កំណាត់ផ្លូវចំនួន២ខ្សែ ដែលខូចខាតធ្ងន់ធ្ងរ ក្នុងក្រុងបានលុង កំពុងពន្លឿនការជួសជុល ឱ្យរួចរាល់មុនដាច់ឆ្នាំនេះ
(រតនគិរី) ៖ កំណាត់ផ្លូចំនួន ២ ខ្សែក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលជាផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរពិបាកក្នុងការធ្វើដំណើរពេលនេះកំពុងតែពន្លឿននៃការសាងសង់និង ជួសជុល របស់អាជ្ញាធរខេត្ត ឲ្យបានរួចរាល់នៅបំណាច់ឆ្នាំ ២០២៣ដើម្បីជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ។ បើតាមរបាយការណ៍របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថាកំណាត់ផ្លូវដែលកំពុងស្ថាបនានិងជួសជុលឡើងវិញនេះជាគម្រោងឆ្នាំ ២០២៣ របស់ខេត្ត ហើយបច្ចុប្បន្នដើម្បីជាចំណងដៃស្របតាមគោលការណ៍របស់ខេត្ត បានប្រគល់តួនាទីឲ្យមន្ទីរសាធារណកម្មដឹកជូនខេត្តស្ថាបនានិងជួសជុលត្រួតពិនិត្យទៅលើបច្ចេកទេស ដែលក្រុមហ៊ុនបានមៅការធ្វើដើម្បីពន្លឿននៃការសាងសង់ឲ្យរួចរាល់ជាស្ថាពរនៅក្នុងចុងឆ្នាំ នេះ។ ផ្លូវដែលកំពុងពន្លឿននៃការសាងសង់និងស្ថាបនាទាំងពីរខ្សែនេះ គឺ កំណាត់ផ្លូវទី ១ ផ្លូវក្នុងក្រុង លេខ ៣៣ កែងផ្លូវជាតិលេខ ៧៨ ដល់កែងផ្លូវជាតិលេខ ៧៨ – ៥ មានប្រវែង ៧៦០ម ក្រាលជាកៅស៊ូ DBST ២ ជាន់ មានទទឹង ១២ មស្ថិតក្នុងសង្កាត់បឹងកន្សែងក្រុងបានលុង ដោយបច្ចុប្បន្ននេះកំពុងស្ថាបនាក្រាលកៅស៊ូ DBST រួចរាល់បានមួយជាន់ហើយ នៅតែមួយជាន់ទៀត និងគូសគំនូសញ្ញាគឺសម្រេចជាស្ថាពរ។ កំណត់ផ្លូវទី ២ ផ្លូវក្រុង លេខ ៤៦ ចាប់ពីកែងផ្លូវក្រុងលេខ […]