Related Articles
រណ្តៅដីដល់ក្បាលប្រេត មួយកន្លែងនៅចំណុចភូមិចំបក់ កំពុងតែមមារញឹកគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មដោយមិនទាន់មន្ត្រីជំនាញរ៉ែនិងថាមពលចុះទប់ស្កាត់!!!
(បាត់ដំបង) ៖ អាជីវកម្មរណ្តៅដីខ្នាតយក្សជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅដល់ក្បាលប្រេតហើយនៅចំណុច ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងកំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋាន និងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖រណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញដោយបានលុយដាក់ខោវប៉ៅដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីចំការ របស់ប្រជាពលរដ្ឋនៅក្បែខាងនោះទេ។ ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងដោយគេឲ្យតែងតែហៅរណ្តៅ ដែលមានឈ្មោះល្បីល្បាញ ពេញស្រុកសំពៅលូន។ ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតពីក្រសួងមន្ទីរ៉ែនិងថាមពល។ ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយចេយកអាចម៍ដីមួយកន្លែងនេះផង។ ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវែងធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ៕
ត្រីរាជមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម លែងចូលក្នុងទន្លេសាបវិញ បន្ទាប់ពីអ្នកនេសាទចាប់បាន
(កណ្តាល) ៖ អ្នកនេសាទម្នាក់ឈ្មោះ ម៉ុត សាវឿន ដែលបានលែងត្រីរាជ ០១ ក្បាល ទម្ងន់ ១១៥ គីឡូក្រាម ប្រវែង ២,២ ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរចំពោះសកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ ។ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់អ្នកនេសាទ ចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះ ឱ្យសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ ៕
ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ល្បែងផ្សេងទៀតប្រភេទកាស៊ីណូ ផ្លាកយីហោ ចូកស្នុកឃឺរ ទីតាំងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាធានីភ្នំពេញកំពង់ដំណើរការយ៉ាងសប្បាយរីករាយដោយគ្មានរំខានដល់សមត្ថកិច្ចឡើយ.! ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់ទេដឹងបានជារក្សាភាពស្ងៀមស្ងាត់បែបនេះ។
ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ល្បែងផ្សេងទៀតប្រភេទកាស៊ីណូ ផ្លាកយីហោ ចូកស្នុកឃឺរ ទីតាំងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាធានីភ្នំពេញកំពង់ដំណើរការយ៉ាងសប្បាយរីករាយដោយគ្មានរំខានដល់សមត្ថកិច្ចឡើយ.! ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់ទេដឹងបានជារក្សាភាពស្ងៀមស្ងាត់បែបនេះ។ ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ភ្នំពេញ:ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសំណូមពរដល់ ឯ.ឧឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិសេសលោកជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញទើបឡើងកាន់តំណែង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី នៅក្នុង ស្ថិតក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ដែលកំពុងតែបើកដំណើរការ យ៉ាងរលូន ក្នុងនោះថែមទាំងពង្វក់អ្នកញៀនល្បែងជាច្រើនមិនថាខ្មែរឬចិន និងកូនរបស់ពួកគាត់ អោយភ្លេចសាលា ភ្លេចចូលរៀនអស់ហើយ ខណះពេលដែលអស់លោក សមត្ថកិច្ចខណ្ឌចំការមន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ […]