Related Articles
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កើតការងារជិត ៣ពាន់នាក់
(ភ្នំពេញ) ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនាគារវីង ដែលមានម្ចាស់ហ៊ុនជាកូនខ្មែរ ១០០% មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង បណ្តាញវីងចំនួន ១៥.០០០កន្លែង បង្កើតការងារជិត ៣.០០០នាក់។ ការថ្លែងនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។ ក្នុងគ្រានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អគារស្នាក់ការកណ្តាលធនាគារវីង គឺជាការរីកចម្រើននៃវិស័យឯកជនផ្នែកហិរញ្ញវត្ថុ ដែលជាសរសៃឈាមភ្ជាប់គ្នាយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន»។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីភាពទំនុកចិត្ត និង ជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ចរឹងមាំ និងភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា។ ជាមួយគ្នានេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមានដើម្បីរួមគ្នាទាក់ទាញទេសចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យខេត្តទាំង៤ នៃឆ្នេរសមុទ្រកម្ពុជាមិនត្រូវប្រកួតប្រជែងគ្នាទេ ត្រូវរួមគ្នាពង្រឹងសក្តានុពលដែលខេត្តមាន ដើម្បីរួមគ្នាទាក់ទាញទេសចរណ៍។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជេីញជាអធិបតីក្នុងពិធីបិទ “បុណ្យសមុទ្រលេីកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍” ខេត្តកែប នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខេត្តទាំង៤ នៃឆ្នេរសមុទ្រ មានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង “។ សម្តេចធិបតី បានបញ្ជាក់ថា “ខេត្តនីមួយៗសុទ្ធតែមានសក្កានុពល ដូច្នេះត្រូវពង្រឹងសក្កានុពលរបស់ខ្លួនក្នុងន័យមិនមែនប្រកួតប្រជែងគ្នា ជាការសហការគ្នា”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “កម្ពុជានឹងខិតខំប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍន៍ “។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើ ពិភពលោក និងសមជាតារារះនាទិសនិរតី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរ តភ្ជាប់ផ្លូវគោក […]
ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ
ផ្សាយចេញពីខេត្តបាត់ដំបង:ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ ពាក្យចាស់លោកពោលថា ដំរីងាប់យកចង្អេរបាំងគឺ បាំងមិនជិតទេ ក្រដាសក៏មិនអាចខ្ចប់ភ្លើងបានដែរ។ ប្រិយមិត្តអ្នកស្តាប់គ្រាន់តែឮក៏ហួសចិត្តដែរ នូវរឿងរ៉ាវអាថ៌កំបាំងជិត២ទសវត្ស។ ប្រិយមិត្តមុខជាបានជ្រាបហើយថា រមណីយដ្ឋានភ្នំសំពៅ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏ចំណាស់ ជារៀងរាល់ថ្ងៃតែងតែសម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្ត នូវល្អាងនានា និងទស្សនាសត្វប្រជៀវ នាពេលព្រះសូរិយារៀបអស្តង្គត់សំពៅជាវត្តបុរាណ ដ៏ចំនាស់មួយដែលស្រទាប់មហាជនរមែងល្បីល្បាញតាមរយះលោកអធិរាជសម្លេងមាសតែងតែបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ក្នុងសោទិនទ្រីយារម្ភណ៍របស់ស្រទាបមហាជន។ ប៉ុន្តែទន្ទឹងនឹងនោះក៏បានបង្កប់នូវរឿងអាស្រូវជាច្រើន…..។ ដែលកំពង់ធ្វើឪ្យចំនុះជើងវត្តមិនពេញចិត្ត ថ្មីៗនេះ មានការបែកធ្លាយ រឿងអាស្រូវរបស់លោកសង្ឃ១អង្គលួចចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ បើតាមរយ:សាក្សីបានចេញមកស្រាយបំភ្លឺពាក់ព័ន្ធលោកសង្ឃនោះ ព្រះនាម គឹម ប៊ុនធឿន ជាចៅអធិការវត្តភ្នំសំពៅ បានលួចលាក់ចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ ដោយសារសាក្សីទ្រាំពុំបាននូវទង្វើទ្រុស្តសិលមិនមានការកែប្រែ និងបោះបង់ចោលនូវទង្វើដ៏អាក្រក់របស់លោកអង្គនោះ និងខ្លាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កាន់តែធ្ងន់ទៅៗ និងនាំឲ្យប្រជាពុទ្ធបរិស័ទ រវាទចិត្តឈប់ធ្វើបុណ្យក្នុងវត្តភ្នំសំពៅ មហាជនសង្កេតឃើញថា ទីអារាមមានសភាពធ្លាក់ចុះយ៉ាងខ្លាំង លើផ្នែកវិស័យពុទ្ធកសិក្សា ក៏ដូចជាវិស័យអប់រំ និងការកសាងនានា ពុំមានកើតជាផលផ្លែ បែជាបង្ករតែបក្សពួក និងបង្លាត់ភ្លើងតណ្ហាដើម្បីបំពេញនូវមហិចតាខ្លួន នឹងបណ្តែតបណ្តោយឲ្យបរិវារខ្លួនប្រព្រឹត្តអំពើយ៉ាងអាណាធិបតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ។ មួយវិញទៀត ព្រះសង្ឃអង្គនោះបានបញ្ជាកូនចៅដែលជាបរិវារ និងបក្សពួកខ្លួន […]