Related Articles
ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាវាយសម្លាប់ជនជាតិទួរគី
ផ្សាយចេញពី៖ ក្រុងបាត់ដំបង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ | គេហទំព័រ សាយ ប៉ូច ហតញូស៍ Say Pouch Hot News | ទំនាក់ទំនង 012 732 712 / 098 2 732 712 (ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីហិង្សា ដោយចេតនា (វាយសម្លាប់ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៦E០Z ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ […]
សត្វពស់ជាច្រើនត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវនៅផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
សត្វពស់ជាច្រើនត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវនៅផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៖ សត្វពស់ជាច្រើនក្បាលត្រូវបានដាក់លក់ជារៀងរាល់ល្ងាចនៅចិញ្ចើមនៅផ្លូវផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅដែលស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅពេលបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥បែកផ្លូវទៅស្រុកម៉ាឡៃនៅចំណុចផ្សារកូនដំរី គេឃើញមានសត្វពស់រស់និងងាប់ និងសត្វស្លាប,អណ្តើក និងសត្វព្រៃមួយចំនួនទៀត ត្រូវបានដាក់លក់ជាប្រចាំនៅរាល់ល្ងាច សម្រាប់អ្នកដំណើរដែលឆ្លងកាត់ម្តុំនោះ ចូលទិញសត្វព្រៃដែលអ្នកចំណូលចូលចិត្តបរិភោគ។ ជាក់ស្តែងគេឃើញសត្វពស់រស់ដែលដាក់ថង់ស្បៃលក់ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹស ដូចជាមានពស់វែកមានទម្ងន២ទៅ៣គីឡូក្រាម,ខ្លៈមានទម្ងន់ដល់៤ទៅ៥គីឡូក្រាមមានភាគតិច…ដែលកំពុងដាក់លក់ដែលពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាមក្នុង១គីឡូក្រាមតំលៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តំលៃ៣០.០០០រៀល។ អ្នកលក់បានប្រាប់ថា សត្វព្រៃដែលគាត់លក់មានរស់និងងាប់ជាប្រភេទពស់សាំងសឿទិញចូល១គីឡូក្រាមតំលៃ ៤៥.០០០រៀល,បើតូច១គីឡូក្រាមតំលៃ៣០.០០០រៀល លក់ចេញធំ១គីឡូក្រាមតំលៃ៥០.០០០រៀល និងតូច ១គីឡូក្រាមតំលៃ៣០.០០០រៀល ហើយសត្វព្រៃដែលលក់នេះគាត់ទិញពីប្រជាពលរដ្ឋ រកបានដូចជាពស់សាំងនិងពស់វែកជាប់មងបានយកមកលក់។ អ្នកធ្វើដំណើរនិយាយថា នៅពេលគាត់ឆ្លងកាត់ផ្សារកូនដំរីដែលជាកន្លែងលក់សត្វព្រៃឃើញមានលក់ ដូចជាពស់រស់និងងាប់ និងសត្វស្លាប ដែលគេសម្លាប់រួចហើយយកមកលក់ ពិតជាសោកស្តាយសត្វព្រៃ។ ប្រពលរដ្ឋសំណូមពរមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុងត្រូវបានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវអោយបញ្ឈប់សកម្មភាពលក់សត្វព្រៃ៕
អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយជំនាញជលផល ចុះកម្ទេចបទល្មើសនេសាទចំនួន ៤កន្លែង នៅខេត្តបាត់ដំបង
(បាត់ដំបង) ៖ ទីតាំងប្រព្រឹត្តបទល្មើសនេសាទ ចំនួន ០៤ កន្លែង ដែលស្ថិតក្នុងតំបន់ «អតីតដែនឡូត៍នេសាទលេខ១» ត្រូវបានមន្ត្រីកម្លាំងជលផល ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចមូលដ្ឋានផង ចុះទៅកាប់កម្ទេចចោល កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កម្លាំងចុះបង្ក្រាប បានឱ្យដឹងថា កម្លាំងចម្រុះរបស់ស្រុកឯកភ្នំ ដែលដឹកនាំដោយមន្ត្រីជលផល បានចុះទៅកាន់តំបន់ «អតីតដែនឡូត៍នេសាទលេខ១» ដោយបានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ ចំនួន ០៤ ទីតាំង ។ ប្រភពដដែល បានឱ្យដឹងទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនោះ កម្លាំងចម្រុះបានកាប់បំផ្លាញចោលរួមមាន៖ សាច់ស្បៃមង ប្រវែង ២.៣០០ ម៉ែត្រ បង្គោលឈើជាង ៨០០ ដើម ឡុកចាប់ត្រី ចំនួន ០៩ និងព្រលែងកូនត្រីជាច្រើនគីឡូក្រាមចូលទឹកវិញ តែមុខសញ្ញាជនប្រព្រឹត្ត សមត្ថកិច្ចហាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មានការកត់សម្គាល់ដែរថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅប្រចាំការនៅតំបន់ទន្លេសាបតែម្ដង ដើម្បីបង្ក្រាបបទល្មើសនេសាទ ។ ប៉ុន្មានខែកន្លងទៅនេះ កម្លាំងសមត្ថកិច្ចចម្រុះ តែងចុះបង្ក្រាបបទល្មើសនេះស្ទើររាល់ថ្ងៃ […]