Related Articles
ជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ៣ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០២ ៖ ៤០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦ នាក់ នៅចំណុចមុខហាងនឹក EX ផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន ០៣ ករណី ។ ករណីទី១៖ យកដំបងដែកបំពង់ទីបបួនជ្រុងព្រួតគ្នា ដេញវាយ ប្លន់យកទូរសព្ទដៃ ចំនួន ០២ គ្រឿង មានម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ និងម៉ាកអាយហ្វូន៧ផ្លឹស) ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។ ករណីទី២៖ […]
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញឆ្លងកាត់ទៅស្រុកបាទី ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញឆ្លងកាត់ទៅស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំបញ្ជាផ្ទាល់កងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញឆ្លងកាត់ទៅស្រុកបាទី ខេត្តតាកែវ។
រថយន្តយីឌុប ដឹកស្រូវបុកគ្នាជាមួយរថយន្តបែនកង់៦ ដឹកខ្សាច់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនបានក្រឡាប់នោះទេ តែពេលស្ទូចទើបដាច់ទម្ពក់ដងស្ទូចក្រឡាប់ចាក់ស្រូវគរពេញដី
(ភ្នំពេញ) ៖ រថយន្តយីឌុបដឹកស្រូវរាប់រយបាវ ទម្ងន់ប្រមាណជាង ៣០ តោន បានបុកគ្នាជាមួយរថយន្តបែនកង់ ០៦ ដឹកខ្សាច់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាវេលាទៀបភ្លឺ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ប៉ុន្តែមិនបានបណ្ដាលឱ្យរថយន្តទាំង ០២ គ្រឿង ក្រឡាប់នោះឡើយ ។ លុះព្រឹកឡើង ខាងរថយន្តដឹកស្រូវបានយករថយន្តស្ទូច ០១ គ្រឿង ទៅស្ទូចបង្ហើបកន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវនោះ ដើម្បីប្ដូរក្បាលរថយន្តសណ្ដោងថ្មី ស្រាប់តែដាច់តម្ពក់ដងស្ទូច បណ្ដាលឱ្យក្រឡាប់ចាក់ស្រូវចោលពេញដីតែម្ដង ។ កន្ទុយរ៉ឺម៉ករថយន្តដឹកស្រូវខាងលើនោះ បានក្រឡាប់ កាលពីវេលាម៉ោងជាង ០៨ ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ហៅផ្លូវអូដឹមកប់ស្រូវ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តដឹកស្រូវនោះ ក្បាលសណ្ដោងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-6698 រីឯកន្ទុយរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1421 ។ […]