Related Articles
អាជ្ញាធរស្រុកឯកភ្នំទឹកមាត់សាបទេដឹង ទើបម្ចាស់សំណង់ភូមិខ្វិត នៅតែបន្តសាងសង់យ៉ាងរំភើយ។
បាត់ដំបង: ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ជាខេត្តមួយដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះសម្បូរ ទៅដោយសម្បត្តិធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយរាប់ថា លេចធ្លោរជាងគេក្នុងចំណោម២៥ខេត្តក្រុងរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនិងនោះក៏ជាខេត្តមួយដែលសម្បូរបញ្ហាមិនចេះចប់ មិនចេះហើយទោះបីថ្នាក់ដឹកនាំខេត្តខំព្យាយាមដោះក្រៅប្រព័ន្ធតុលាការយ៉ាងណា ចំពោះ បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ទន្ទ្រានយកដី យកចំណីស្ទឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះចប់មិនចេះហើយ តែងតែបង្កឲ្យមតិមហាជនភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិរបស់ខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវមានសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ថ្នាក់ជាតិ ។ ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងស្ទឹង ហៅថាស្ទឹងសង្កែនៅ ក្នុងស្រុកឯកភ្នំដោយមានអ្នកមានលុយកាក់ និងមានអំណាចបានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះប៉ះពាល់ចំនីស្ទឹងសង្កែតាមបណ្តោយច្រាំងស្ទឹងក្នុងភូមិខ្វិត ឃុំខ្ពប ស្រុកឯកភ្នំ។ សំណង់រឹងជាគេហដ្ឋានរឹងមាំ សាងសង់ជាបន្ដបន្ទាប់នៅលើចំនីច្រាំងស្ទឹងថ្មីៗ ។ សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តដែលនិយម និងតាមដានគេហទំព័រសាយប៉ូចហតញ៉ូស៍ឲ្យបានជ្រាបថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេ ស្ទឹង បឹងនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។ យោងតាមអនុក្រឹត្យលេខ […]
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក ដកហូតគ្រឿងញៀនជាង៥គីឡូ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក និងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ការឃាត់ខ្លូននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈដែលកម្លាំងការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ បើតាមរបាយការណ៍ ក្នុងការឃាត់ខ្លួននេះ កម្លាំងបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ […]
សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមក្មេងទំនើងទាំង ៣នាក់ តាំងពីខេត្តស្វាយរៀងដល់ខេត្តកំពត ដោយបញ្ជូនទៅតុលាការខេត្ត
(ស្វាយរៀង) ៖ សមត្ថកិច្ចខេត្តស្វាយរៀង បានតាមប្រមាញ់ក្រុមក្មេងទំនើងមួយក្រុម ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវ និងមានដំបងដេញវាយប្រជាពលរដ្ឋ ចំនួន ០២ នាក់ ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ ។ ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានជិះម៉ូតូរត់គេចខ្លួនទៅដល់ខេត្តកំពត ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគបាលខេត្តកំពត ចាប់ខ្លួនបានបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធីច្បាប់ ។ បន្ទាប់មកចៅក្រមនៃសាលាដំបូងខេត្តបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ បើតាមមន្ត្រីនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើង នៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ០៣ នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិល្វា ឃុំគ្រួស […]