Related Articles
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ មក —+—+—+—+– បាត់ដំបង: វេលាម៉ោង៧:៣០ព្រឹក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នៅឆ្នាំ២០២៤បានបើកកម្មវិធីទិវាស្រោមអនាម័យអន្តរជាតិ ក្រោមអធិបតីភាព: -ឯកឧត្តមបណ្ឌិត ឈឹម ឃឹមដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ និង -ឯកឧត្តមវេជ្ជបណ្ឌិត លោកជំទាវបណ្ឌិតសឿសុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា -ឯកឧត្តម ទីន សារ៉ាវុធអភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបង ព្រមទាំង -លោកវេជ្ជបណ្ឌិតឈឹម សារ៉ាត់នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងរួមទាំងគណៈប្រតិភូអញ្ជើញចូលរួមពិធីទិវាស្រោមអនាម័យអន្តរជាតិក្រោមការឧបត្ថម្ភដោយអង្គការ AHF Cambodia ។ កម្មវិធីនេះរៀបចំឡើងដេម្បីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ និងសម្រាប់ការផ្សព្វផ្សាយសុខភាពជម្ងឺអេដស៍ ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ និងលើកទឹកចិត្តដល់មនុស្សជាតិទូទាំងពិភពលោក បានចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំដើម្បីបង្ការការពារជម្ងឺ កាមរោគផ្សេងៗជាពិសេសជម្ងឺអេដស៍។ បើយោងតាមសេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ គួរបញ្ជាក់ផងដែរថាស្រោមអនាម័យអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ។ ពិធីនេះមានគោលបំណងចង់បញ្ជ្រាប ឲ្យពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី ចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាស្រោមអនាម័យអន្តរជាតិនេះ […]
សមត្ថកិច្ចប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្ដេញចេញជនជាតិថៃ ១១នាក់ ពីបទលួចឆ្លងដែន ដោយខុសច្បាប់
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖ ៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG (ចារូដា តុនផ្រាង) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕
ករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) […]