Related Articles
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ខឹងសុំខ្ចីម៉ូតូទៅទិញម្ហូបមួយភ្លែត តែម្ចាស់មិនឱ្យ ស្រាប់តែជនសង្ស័យលួចយកម៉ូតូជិះទៅបាត់ ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួន
ផ្សាយចេញពី៖ ក្រុងបាត់ដំបង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ | គេហទំព័រ សាយ ប៉ូច ហតញូស៍ Say Pouch Hot News | ទំនាក់ទំនង 012 732 712 / 098 2 732 712 (បន្ទាយមានជ័យ) ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វីលៀម ចិន (ហុង) ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ ០១ គ្រឿង ម៉ាក Zoomer-X ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1HG-3749 ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា […]
នគរបាលខេត្តកំពង់ស្ពឺ ចុះជួបនារីម្នាក់ស្រុកភ្នំស្រួចដែលសុំអន្តរាគមន៍សុំលែងប្តី
ខេត្តកំពង់ស្ពឺ÷ស្រ្ដីម្នាក់រស់នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក “chhinamo chhinamo” ។ នាង សុខ ស្រីអន បានរៀបរាប់តាមបណ្តាញសង្គម facebook ថា នាងខ្ញុំឈ្មោះ សុខ ស្រីអន មានម្ដាយបង្កេីតនិងឪពុកចុង រស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដាយបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគិតថា មិនបានស្រឡាញ់ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង។ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀប ការនាងខ្ញុំប្រកែកមិនឈ្នះ ហើយពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះ។ ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថា បេីនាងខ្ញុំមិនយក(ប្តី)ទេគឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹក នាំពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។ ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញបានបញ្ជាឱ្យកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំ ស្រួចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុកចុង ម្ដាយបង្កើត រួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដរាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែលបង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចាប់ចិត្ដស្រឡាញ់។ ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេនាងស្រីអន បានទទួលស្គាល់ថាប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ហេីយបានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដីដេីម្បីទៅរស់នៅជាមួយអ្នកដែលរង់ចាំនាង។ សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជនមានការភ័យតក់ស្លុត និងកង្វល់ណាស់ដូច្នេះនាងបានសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹងនាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង៕