Related Articles
ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់
ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់ ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកមានអ្នកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់,៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣ មហារដ្ឋបុរសមួយអង្គ និងមួយរូប ពួនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ”
ភ្នំពេញ :ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមតេលេក្រាម បានគូសបញ្ជាកថា «២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣ មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពួនជ្រំ និងដឹកនាំកម្ពុជា ដោយ កិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម។ សូមបញ្ជាក់ជូនថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានរម្លឹកថា ថ្ងៃទី២៣ ខែតុលា […]
រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ខណៈពេលរថភ្លើងមកដល់បុកខ្ទេចមួយចំហៀង
(ព្រះសីហនុ) ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៣ ៖ ២៧ នាទីទៀបភ្លឺ ខណៈគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែក បណ្ដាលឱ្យរថភ្លើងបុកក្រពិតមួយចំហៀងខាងឆ្វេង ធ្វើឱ្យខូចខាតទាំងស្រុងទ្វារទាំងពីរ ចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរនោះទេ ។ យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិតសាលាបូរីកម្មករ វេលាម៉ោង ០៣ ៖ ២៧ នាទី មានរថយន្ត ០១ គ្រឿង ម៉ាកឡិចស៊ីស RX300 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AV-3567 ពណ៌ស បានបើកក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបើកចូលក្រុងព្រះសីហនុ បានមកដល់ល្មមបុកពេញទំហឹង ។ ករណីនេះដែរ បន្ទាប់ពីកើតហេតុភ្លាម ម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុ ទុករថយន្តក្រពិតមួយចំហៀងចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើងដែលឈប់ នឹងត្រូវបានកម្លាំងនគរបាលចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងទៅតាមនីតិវិធី រួចស្ទូចយករថយន្តចេញពីចំណុចកើតហេតុ ៕